May 19, 2023

You are here:
ព្រះអង្គតែងតែឮយើង

ព្រោះ​ទ្រង់​បាន​ផ្អៀង​ព្រះកាណ៌​មក​ស្តាប់​ខ្ញុំ បាន​ជា​ខ្ញុំ​នឹង​អំពាវនាវ​ដល់​ទ្រង់​អស់១ជីវិត។ ទំនុកដំកើង ១១៦:២ ក្នុង​សៀវភៅ មាន​ចំណងជើង​ថា រូបវិទ្យា លោក​ឆាល រី​បឺ​ក ម៉ាន(Charles Riborg Mann) និង​ជច រេ​នសិម ធ្វីស(George Ransom Twiss) បាន​ចោទ​ជា​សំណួរ​ថា “ពេល​ដែល​ដើមឈើ​មួយ​ដើម ដួល​រលំ​ក្នុង​ព្រៃ​ដែល​នៅ​ដាច់​ឆ្ងាយ​ពី​គេ ដោយ​គ្មាន​សត្វព្រៃ​ណាមួយ​នៅ​ក្បែរ​នោះ​ឮ​សម្លេង​ដើមឈើ​នោះ​រលំ តើ​ការ​ដួល​រលំ​នោះ បាន​បញ្ចេញ​សម្លេង​ដែរ​ឬទេ?” ជាច្រើន​ឆ្នាំ​កន្លងមក​នេះ សំណួរ​នេះ​ជំរុញ​ឲ្យ​មានការ​ពិភាក្សា​ផ្នែក​ទស្សនវិជ្ជា និង​វិទ្យា​សាស្ត្រ អំពី​សម្លេង ការ​ដឹង​ និង​ការ​មាន​វត្តមាន។ ទោះជាយ៉ាងណា​ក៏ដោយ មិនទាន់​មាន​ចម្លើយ​ដ៏​ច្បាស់លាស់​មួយ បាន​លេចឡើង សម្រាប់​សំណួរ​នេះ​នៅ​ឡើយ​ទេ។ នៅពេល​យប់​មួយ ពេល​ដែល​ខ្ញុំ​កំពុង​មាន​អារម្មណ៍​ឯកោ និង​ពិបាកចិត្ត ដោយសារ​បញ្ហា​មួយ ដែល​ខ្ញុំ​មិនបាន​និយាយប្រាប់​នរណា​ម្នាក់​នៅឡើយ ខ្ញុំ​ក៏បាន​នឹក​ចំា អំពី​សំណួរ​ដែល​បាន​សួរ​ថា តើ​ព្រះ​ទ្រង់​ស្តាប់​ឮខ្ញុំ​ដែរ​ឬទេ នៅ​ពេល​ដែល​គ្មាន​នរណា​ម្នាក់​ស្តាប់​ខ្ញុំ​ស្រែកហៅ​ឲ្យ​គេ​ជួយ? អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង ជំពូក១១៦ ប្រហែលជា​មាន​អារម្មណ៍​ថា គេ​បាន​បោះបង់ចោល​គាត់ ពេល​ដែល​គាត់​កំពុង​ប្រឈមមុខ​ដាក់​សេចក្តី​ស្លាប់ និង​មានទុក្ខ​ព្រួយ​ជា​ពន់ពេក។ ដូចនេះ គាត់​បាន​ស្រែក​រក​ព្រះ ដោយ​ដឹង​ថា ព្រះអង្គ​កំពុង​ស្តាប់ ហើយនឹង​មក​ជួយ​គាត់។ គឺ​ដូចដែល​គាត់​បាន​សរសេរ​ថា “ទ្រង់​តែង​ស្តាប់​សំឡេង​ខ្ញុំ…

Read article