ដើម្បីឲ្យមានការប្រកបស្និទ្ធស្នាលដ៏ជាប់លាប់
នោះត្រូវឲ្យចូលទៅក្នុងបន្ទប់ ហើយបិទទ្វារ រួចអធិស្ឋានដល់ព្រះវរបិតានៃអ្នក។ ម៉ាថាយ ៦:៦ អ្នកស្រី ម៉ាដេលេន អែល អីហ្គល(Madeleine L’Engle) មានទម្លាប់ទូរស័ព្ទទៅម្តាយគាត់ មួយសប្តាហ៍ម្តង។ ពេលដែលម្តាយគាត់មានវ័យកាន់តែចាស់ជរា អ្នកនិពន្ធសៀវភៅគ្រីស្ទបរិស័ទរូបនេះ ក៏បានទូរស័ព្ទទៅម្តាយគាត់កាន់តែញឹកញាប់ ដើម្បីឲ្យទំនាក់ទំនងមានភាពជាប់លាប់។ អ្នកស្រីម៉ាដេលេនចង់ឲ្យកូនៗរបស់គាត់ ទូរស័ព្ទមកគាត់ ហើយរក្សាទំនាក់ទំនងយ៉ាងដូចនេះផងដែរ។ ជួនកាល ពួកគេជជែកគ្នាយូរៗ ដោយមានសំណួរ និងចម្លើយសំខាន់ៗជាច្រើន។ ពេលខ្លះទៀត ពួកគេទូរស័ព្ទគ្រាន់តែដើម្បីឲ្យដឹងច្បាស់ថា លេខទូរស័ព្ទរបស់គាត់នៅអាចទទួលការហៅចូលឬអត់។ កាលគាត់និពន្ធសៀវភៅមានចំណងជើងថា ការដើរនៅលើទឹក គាត់បានសរសេរថា “កូនចាំបាច់ត្រូវរក្សាទំនាក់ទំនងជាមួយឪពុកម្តាយ ហើយយើងរាល់គ្នាក៏ចាំបាច់ត្រូវរក្សាទំនាក់ទំនងជាមួយព្រះវរបិតានៃយើងផងដែរ”។ អ្នកជឿភាគច្រើនបានស្គាល់សេចក្តីអធិស្ឋានរបស់ព្រះអម្ចាស់ ក្នុងបទគម្ពីរ ម៉ាថាយ ៦:៩-១៣។ តែខគម្ពីរនៅមុនបទគម្ពីរនេះ ក៏មានសារៈសំខាន់ដូចគ្នា ព្រោះខគម្ពីរនោះបានបង្ហាញយើងអំពីរបៀបដែលយើងត្រូវអធិស្ឋាន។ យើងមិនត្រូវអធិស្ឋាន ដើម្បីឲ្យអ្នកដទៃមើលឃើញយើងអធិស្ឋាននោះទេ(ខ.៥)។ ព្រះគម្ពីរមិនបានចែងថា ការអធិស្ឋានរបស់យើងត្រូវមានរយៈពេលយូរប៉ុណ្ណាដែរ តែការពោលពាក្យជាច្រើន(ខ.៧) មិនមានតម្លៃស្មើនឹងគុណភាពនៃការអធិស្ឋានអស់ពីចិត្តនោះឡើយ។ បទគម្ពីរនេះហាក់ដូចជាសង្កត់ធ្ងន់ទៅលើការបន្តទំនាក់ទំនងជាទៀងទាត់ ជាមួយព្រះវរបិតាយើង ដែលជ្រាបអំពីតម្រូវការយើង “មុនពេលយើងទូលសូមព្រះអង្គ”(ខ.៨)។ ព្រះយេស៊ូវមានបន្ទូលសង្កត់ធ្ងន់ អំពីអត្ថប្រយោជន៍នៃការប្រកបស្និទ្ធស្នាលជាមួយព្រះវរបិតា ឲ្យបានជាប់លាប់។ បន្ទាប់មក ព្រះអង្គក៏បានបង្រៀនយើងថា “ដូច្នេះ ចូរអធិស្ឋានបែបយ៉ាងនេះវិញថា”(ខ.៩)។…
Read article