ការសម្រេចចិត្តរបស់យើងសំខាន់ណាស់
តែគាត់មិនព្រមសោះ។ លោកុប្បត្តិ ៣៩:៨ គ្រូបង្វឹកកីឡាហែលទឹកម្នាក់ ក្នុងទីក្រុងញូជើស៊ី ឃើញរថយន្តមួយគ្រឿង កំពុងលិចចូលទៅក្នុងទឹកទន្លេ ហើយក៏បានឮសម្លេងអ្នកបើកបរស្រែកពីក្នុងឡានមកថា “ខ្ញុំមិនចេះហែលទឹកទេ” ខណៈពេលដែលរថយន្តនោះលិចចូលទៅក្នុងទឹកល្អក់យ៉ាងឆាប់រហ័ស។ ខណៈពេលដែលហ្វូងមនុស្សកំពុងឈរមើលហេតុការណ៍នៅលើឆ្នេរទន្លេ លោកអ៊ែនថូនី ក៏បានរត់ទៅរកផ្ទាំងថ្មធំៗនៅមាត់ឆ្នេរ ហើយក៏បានដោះជើងសិប្បនិមិត្តរបស់គាត់ចេញ រួចលោតចូលទៅក្នុងទឹក ដើម្បីសង្រ្គោះបុរសម្នាក់ មានអាយុ៦៨ឆ្នាំ នាំទៅរកឆ្នេរទន្លេ ដោយសុវត្ថិភាព។ ដោយសារសកម្មភាពដែលលោកអ៊ែនថូនីបានធ្វើ ដោយគ្មានការស្ទាក់ស្ទើរ នៅថ្ងៃនោះ បុរសម្នាក់បានរួចផុតពីសេចក្តីស្លាប់។ ការសម្រេចចិត្តរបស់យើងមានសារៈសំខាន់ណាស់។ សូមយើងពិចារណាអំពីលោកយ៉ាកុប ដែលជាឪពុករបស់មនុស្សជាច្រើន បានស្រឡាញ់កូនដែលមានអាយុ១៧ឆ្នាំ ឈ្មោះយ៉ូសែប លើសកូនដទៃទៀត។ គាត់បានធ្វើអាវ១មានពណ៌ច្រើនឲ្យពាក់ ជាទង្វើដ៏ល្ងង់ខ្លៅ(លោកុប្បត្តិ ៣៧:៣)។ ជាលទ្ធផល បងប្អូនរបស់យ៉ូសែបក៏បានស្អប់គាត់(ខ.៤) ហើយពេលមានឱកាសល្អ ពួកគេក៏បានលក់គាត់ ធ្វើជាទាសករ(ខ.២៨)។ ហើយដោយសារយ៉ូសែបបានទៅដល់នគរអេស៊ីព្ទ ព្រះទ្រង់ក៏បានប្រើគាត់ ដើម្បីថែរក្សាគ្រួសាររបស់លោកយ៉ាកុប និងមនុស្សជាច្រើនទៀត ក្នុងអំឡុងគ្រាអត់ឃ្លាន៧ឆ្នាំ ទោះពួកបងប្អូនរបស់យ៉ូសែបធ្លាប់មានបំណងធ្វើបាបគាត់ក៏ដោយ(មើល ៥០:២០)។ ការសម្រេចចិត្តដ៏សំខាន់ដំបូងរបស់យ៉ូសែប ដែលបាននាំឲ្យមានរឿងរ៉ាវកើតឡើងជាបន្តបន្ទាប់ រហូតឈានដល់ចំណុចនេះ គឺនៅពេលដែលគាត់បានជ្រើសរើសយកការរត់គេចពីការលួងលោមរបស់ភរិយាលោកបូទីផា(៣៩:១-១២)។ ជាលទ្ធផល គាត់ក៏បានជាប់គុក(៣៩:២០) ហើយទីបំផុតក៏បានទៅជួបស្តេចផារ៉ោន(ជំពូក៤១)។ លោកអ៊ែនថូនីបានទទួលការបណ្តុះបណ្តាលឲ្យចេះហែលទឹកយ៉ាងជំនាញ តែគាត់នៅតែត្រូវធ្វើការសម្រេចចិត្ត។ ពេលណាយើងស្រឡាញ់ព្រះ ហើយស្វែងរកឱកាសបម្រើព្រះអង្គ…
Read article