ចែកចាយទីបន្ទាល់អំពីព្រះយេស៊ូវ

សេចក្តី​ដែល​យើងខ្ញុំ​បានឃើញ ហើយ​ឮ​នោះ យើងខ្ញុំ​ប្រាប់​មក​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​មាន​សេចក្តី​ប្រកប​នឹង​យើងខ្ញុំ​ដែរ។ ១យ៉ូហាន ១:៣

លោក​រ៉ូបឺ​ត ថុដ លី​នខិន(Robert Todd Lincoln) ជា​កូនប្រុស​របស់​លោក​ប្រធានាធិបតី​អាមេរិក អ័ប្រាហាំ លិនខិន(Abraham Lincoln) មាន​វត្តមាន នៅក្នុង​ហេតុការណ៍​សំខាន់​ៗ​បី ដែល​មាន​ដូចជា ​ការ​ស្លាប់​របស់​ឪពុក​គាត់ ក៏ដូចជា​ការ​ធ្វើឃាត​លោក​ប្រធានាធិបតី ចេ​មស៍ ហ្គា​ហ្វៀ​ល(James Garfield) និង​លោក វី​លៀម មែកឃីនលេយ(William McKinley)។

ប៉ុន្តែ សូម​យើង​ពិចារណា អំពី​វត្តមាន​របស់​សាវ័ក​យ៉ូហាន នៅក្នុង​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្ត្រ​សំខាន់​បំផុត​ទាំង៤ ដែល​មាន​ដូចជា ពិធី​លៀង​ព្រះអម្ចាស់​ចុងក្រោយ​របស់​ព្រះយេស៊ូវ​ ការឈឺចាប់​ព្រះទ័យ​ព្រះគ្រីស្ទ នៅ​សួនច្បារ​កេត​សេ​ម៉ា​នី ការ​សុគត​របស់​ព្រះអង្គ​នៅ​លើ​ឈើឆ្កាង និង​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ។ លោក​យ៉ូហាន​ដឹង​ថា ការ​ធ្វើ​បន្ទាល់​ចំពោះ​ព្រឹត្តិ​ការណ៍​ទាំងនេះ គឺជា​មូលហេតុ​ធំ​បំផុត ដែល​ព្រះ​ទ្រង់​ឲ្យ​គាត់​មានវត្តមានក្នុង​ព្រឹត្តិ​ការណ៍​ទាំង​នោះ។ ក្នុង​បទ​គម្ពីរ យ៉ូហាន ២១:២៤ គាត់​បាន​សរសេរ​ថា “គឺ​សិស្ស​នោះ​ឯង ដែល​ធ្វើ​បន្ទាល់​ពី​សេចក្តី​ទាំង​នេះ ព្រម​ទាំង​ចែង​រឿង​ទាំង​នេះ​ទុក​ផង យើង​រាល់គ្នា​ដឹង​ថា សេចក្តី​បន្ទាល់​របស់​គាត់ នោះ​ពិត​ហើយ”។

លោក​យ៉ូហាន​បាន​ធ្វើការ​បញ្ជាក់​យ៉ាង​ដូច​នេះ ម្តង​ទៀត ក្នុង​កណ្ឌ​គម្ពីរ​សំបុត្រ យ៉ូហាន ខ្សែ​ទី១ថា “ឯ​សេចក្តី​ដែល​មាន​តាំងពីដើមមក ដែល​យើងខ្ញុំ​បានឮ ហើយ​ភ្នែក​បានឃើញ ក៏បាន​មើល ហើយ​ដៃ​បាន​ប៉ះពាល់ ខាង​ឯ​ព្រះ​បន្ទូល​នៃ​ជីវិត”(១:១)។ លោក​យ៉ូហាន​បានដឹង​ថា គាត់​មានភារៈ​កិច្ច​ចែកចាយ​ទីបន្ទាល់ អំពី​ព្រះយេស៊ូវ​។ តើ​ហេតុអ្វី? គាត់​ថា “សេចក្តី​ដែល​យើងខ្ញុំ​បានឃើញ ហើយ​ឮ​នោះ យើងខ្ញុំ​ប្រាប់​មក​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​មាន​សេចក្តី​ប្រកប​នឹង​យើងខ្ញុំ​ដែរ”(ខ.៣)។

ហេតុការណ៍​ក្នុង​ជីវិត​យើង​អាច​មាន​លក្ខណៈ​គួរឲ្យ​ភ្ញាក់ផ្អើល តែ​ក្នុងករណី​ទាំងពីរ​នេះ ព្រះ​ទ្រង់​បាន​រៀបចំ​ហេតុការណ៍​ទាំងនោះ ដើម្បីឲ្យ​យើង​អាច​ធ្វើ​បន្ទាល់​អំពី​ព្រះអង្គ។ ខណៈ​ពេល​ដែល​យើង​សម្រាក​ក្នុង​ព្រះគុណ និង​ប្រាជ្ញា​របស់​ព្រះគ្រីស្ទ ចូរ​យើង​ថ្លែងប្រាប់​អំពី​ព្រះអង្គ សូម្បីតែ​ក្នុង​ពេល​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​បំផុត​ក្នុង​ជីវិត​យើង​ក៏​ដោយ។—BILL CROWDER

តើ​អ្នកមាន​ទីបន្ទាល់​អ្វីខ្លះ ដែល​ចង់​ចែកចាយ​អំពី​ព្រះយេស៊ូវ​ ដល់​អ្នកដទៃ?

តើ​អ្នក​នឹង​ចែកចាយ​រឿង​របស់​អ្នកជា​មួយ​នរណា​ម្នាក់ ដែល​ត្រូវការ​ឮ​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ យ៉ាងដូច​ម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ​ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​ចេះ​ប្រើ​ឱកាស ដែល​ទូលបង្គំ​អាច​ចែកចាយ​ដល់​អ្នកដទៃ​ថា ព្រះអង្គ​ស្រឡាញ់​ទូលបង្គំ​ខ្លាំង​ប៉ុណ្ណា។

For further study, see Gospel Conversations: Sharing the Story of Jesus at DiscoverySeries.org​/HP185.

គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : ១របាក្សត្រ ១៦-១៨ និង យ៉ូហាន ៧:២៨-៥៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles