ការរស់នៅដោយជំនឿ

ដោយសារ​យើង​ត្រូវ​បាន​ផ្សះផ្សា​ឲ្យ​ជា​នឹង​ព្រះ តាមរយៈ​ព្រះរាជបុត្រា​ទ្រង់ នោះ​យើង​អាច​ទុកចិត្ត​ព្រះអង្គ នៅក្នុង​ការ​ធ្វើដំណើរ​ខាងវិញ្ញាណ​ទាំងមូល ក្នុងនាម​ជា​គ្រីស្ទបរិស័ទ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល សូម​ធ្វើការ​បកស្រាយ​ថា ការ​ញែក​ជា​បរិសុទ្ធ ក៏​ផ្អែក​ទៅលើ​សេចក្តី​ជំនឿ ដូច​ការ​រាប់​ជា​សុចរិត​ផង​ដែរ។

អត្ថបទ

សន្តិភាព ឬ​សេចក្តី​សុខសាន្ត ដែល​យើង​មាន​ជាមួយ​ព្រះ តាមរយៈ​ការផ្សះផ្សា​របស់​ព្រះអង្គ មិនមែន​ជា​កិច្ច​ព្រម​ព្រាង​សន្តិភាព​ដ៏​ផុយ​ស្រួយ ដែល​ក្នុង​នោះ ពេលណា​ខ្ញុំ​បាន​រអិលដួល​ធ្វើអំពើ​បាប ព្រះអង្គ​នឹង​ចាប់ផ្តើម​ដក​ដាវ​ចាក់​ខ្ញុំ​​នោះ​ទេ។ ព្រះអង្គ​បាន​រាប់​យើង​ជា​សុចរិត យើង​បាន​ជា​នឹង​ព្រះអង្គ​ហើយ។ សង្រ្គាម​បាន​បញ្ចប់។ យើង​បាន​ទទួលការ​អត់ទោស​បាប។ យើង​បាន​ទទួលការ​សម្អាត យើង​ត្រូវ​បាន​រាប់​ជា​សុចរិត​ហើយ។ សាវ័ក​ប៉ុល​បាន​ដកស្រង់​បទ​គម្ពីរ​ហាបាគុក៣ដង ត្រង់​ខ​ដែល​ចែងថា “ពួក​សុចរិត​រស់​ដោយសារ​ជំនឿ”។ ពួក​សុចរិត​មិនគ្រាន់​តែ​ទទួល​បានការ​រាប់​ជា​សុចរិត​ដោយសារ​ជំនឿ តែ​នឹង​រស់​ដោយសារ​ជំនឿ​ផង​ដែរ។ ការ​ញែក​ជា​បរិសុទ្ធ​ក៏​ផ្អែក​ទៅលើ​សេចក្តី​ជំនឿ ដូច​ការ​រាប់​ជា​សុចរិត​ផង​ដែរ។ បាន​សេចក្តី​ថា យើង​មាន​ការ​ធានា​ថា បាន​រាប់​ជា​សុចរិត និង​ញែក​ជា​បរិសុទ្ធ ដោយសារ​សេចក្តី​ជំនឿ​របស់​យើង។ មិនមែន​ដោយសារ​ការ​សរសើរ​ខ្លួនឯង យ៉ាង​ក្រអឺត​ក្រទម តែ​ខ្ញុំ​ទុកចិត្ត​ថា ព្រះគ្រីស្ទ​ថែរក្សា​ខ្ញុំ ការពារ​ខ្ញុំ ជួយ​ខ្ញុំ ឱប​ខ្ញុំ និង​សង្គ្រោះ​ខ្ញុំ។

 

 

More articles