May 26, 2023

You are here:
ព្រះយេស៊ូវជាចម្លើយ

មើល យើង​ឃើញ៤នាក់ ឥត​ជាប់ចំណង​សោះ កំពុង​ដើរ​នៅ​កណ្តាល​ភ្លើង ឥតមាន​អ្វី​សោះ ឯអ្នក​ទី៤ក៏​មាន​ភាព​ដូចជា​កូន​ព្រះ។ ដានីយ៉ែល ៣:២៥ មានរឿង​មួយ​ដំណាល​ថា បន្ទាប់ពី​លោក​អាល់​បឺត អា​ញស្តា​ញ(Albert Einstein) បាន​បញ្ចប់​ការ​ធ្វើដំណើរ​មួយ​លើក​ទៀត ក្នុង​ការ​បង្រៀន​តាម​បណ្តា​សកលវិទ្យាល័យ អ្នកបើកបរ​ឡាន​របស់​គាត់ ក៏បាន​លើកឡើង​ថា ខ្លួន​បាន​ស្តាប់​ការ​បង្រៀន​របស់​គាត់​គ្រប់គ្រាន់​ល្មម​នឹងអាច​បង្រៀន​បាន។ លោក​អាញស្តាញ​ក៏​បាន​បបួល​អ្នកបើកបរ​គាត់ ឲ្យ​ផ្លាស់​ប្តូរ​តួនាទី​គ្នា នៅ​សកលវិទ្យាល័យ​បន្ទាប់ ដោយ​​នៅ​ទីនោះ គ្មាន​នរណា​ម្នាក់​ធ្លាប់​ឃើញ​មុខ​គាត់​នៅឡើយ​ទេ។ អ្នកបើកបរ​ក៏បាន​យល់ព្រម ហើយក៏​បាន​ឡើង​បង្រៀន​យ៉ាង​រៀបរយ។ បន្ទាប់មក ម៉ោង​សំណួរចម្លើយ​ក៏បាន​មកដល់។ មាន​អ្នកចូលរួម​ម្នាក់​បាន​ចោទ​ជា​សំណួរ យ៉ាង​គឃ្លើន អ្នកបើកបរ​ក៏បាន​ឆ្លើយ​ថា “ខ្ញុំ​អាច​មើលឃើញ​ថា លោក​ជា​សាស្ត្រា​ចារ្យ​ដ៏​ឆ្លាត​វ័យ តែ​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​ណាស់ ពេល​ដែល​បានឃើញ​លោក​សួរ​សំណួរ​ដ៏​សាមញ្ញ​យ៉ាងនេះ ដែល​សូម្បីតែ​អ្នកបើកបរ​ឡាន​ខ្ញុំ ក៏​អាច​ឆ្លើយ​បាន​ដែរ”។ បន្ទាប់មក លោក​អាញស្តាញ ដែល​បាន​ក្លែងខ្លួន​ជា​អ្នកបើកបរ​ក៏បាន​ឆ្លើយ​សំណួរ​នោះ។ មាន​ពេល​មួយ មិត្ត​ភក្តិ​ទាំង៣នាក់​របស់​លោក​ដានីយ៉ែល ត្រូវ​ធ្វើការ​សម្រេចចិត្ត​ដ៏​សំខាន់។ ស្តេច​នេប៊ូក្នេសា​បាន​គំរាម​ដាក់ទោស​ពួក​គេ ដោយ​បោះ​ចូល​ទៅ​ក្នុង​គុក​ភ្លើង បើ​ពួក​គេ​មិន​ថ្វាយបង្គំ​រូប​ព្រះ​របស់​ទ្រង់​ទេ។ ទ្រង់​សួរ​ពួក​គេ​ថា “តើមាន​ព្រះ​ឯណា​ដែល​អាច​នឹង​ដោះ​ឯង​រាល់គ្នា ឲ្យ​រួចពី​កណ្តាប់​ដៃ​យើង​បាន?”(ដានីយ៉ែល ៣:១៥)។ មិត្តសំឡាញ់​ទាំង​បី​នៅតែ​បដិសេធន៍​មិនព្រម​ឱនក្បាល​ថ្វាយបង្គំ​រូប​ព្រះ​នោះ ដូចនេះ ស្តេច​ក៏បាន​ឲ្យ​គេ​ដុតភ្លើង​ឲ្យ​ក្តៅ​ជាង​មុន​៧​ដង ហើយក៏​បាន​ឲ្យ​គេ​បោះ​ពួក​គេ​ចូល​ទៅ​ក្នុង​គុក​ភ្លើង​នោះ។ ពួក​គេ​មិន​ចូល​ទៅ​ក្នុង​គុក​ភ្លើង​នោះ​តែម្នាក់ឯង​ទេ។ មាន “ទេវតា”…

Read article