តូចតែធំប្រសើរ

ដ្បិត​តើ​អ្នកណា​បាន​មើលងាយ​ក្នុង​ថ្ងៃ​នៃ​ការ​បន្តិចបន្តួច​នោះ? សាការី ៤:១០

កីឡាករ​ហែលទឹក​មហាវិទ្យាល័យ​ម្នាក់​មាន​ការ​ព្រួយបារម្ភ​ថា ល្បឿន​នៃ​ការ​ហែលទឹក​របស់​នាង​យឺត​ពេក មិន​អាច​ចូលរួម​ប្រកួត​នៅ​អូឡាំពិក​បានទេ។ ប៉ុន្តែ ពេល​ដែល​លោក​ខេន អូ​ណូ(Ken Ono) ជា​សាស្រ្តា​ចារ្យ​គណិតវិទ្យា​បាល​សិក្សា​អំពី​វិធី​សាស្រ្ត​នៃ​ការ​ហែលទឹក​របស់​នាង គាត់​ក៏បាន​រក​ឃើញ​វិធី​ជួយ​ឲ្យ​នាង​អាច​ហែលទឹក​បាន​លឿន​ជាងមុន៦វិនាទី ដែល​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់ ក្នុង​កំរិត​នៃ​ការប្រកួត​នៅ​អូឡាំពិក។ គាត់​បាន​ដាក់​ឧបករណ៍​ស្ទង់​នៅ​លើ​ខ្នង​របស់​នាង ពេល​នាង​ហ្វឹកហាត់​ហែលទឹក​ហើយ​គាត់​បាន​រក​ឃើញ​ចំណុច​តូច​មួយ​ដែល​ត្រូវ​កែ​លម្អ ដែល​អាច​ធ្វើឲ្យ​កីឡាករ​រូប​នេះ អាច​ហែលទឹក​កាន់តែ​មានប្រសិទ្ធភាព និង​ទទួលជោគជ័យ​ក្នុង​ការប្រកួត​បាន។

ការ​កែ​តម្រង់ ក្នុង​រឿង​ខាងវិញ្ញាណ​អាច​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ សម្រាប់​យើង​ផង​ដែរ។ ហោរា​សាការី​បាន​បង្រៀន​គោលការណ៍​ស្រដៀង​នេះ ដល់​សំណល់​នៃ​ជនជាតិយូដា ដែល​កំពុង​បាក់ទឹកចិត្ត និង​លោក​សូ​រ៉ូបា​បិល ជាជាង​សំណង់ ដើម្បី​សាងសង់​ព្រះវិហារ​របស់​ព្រះ​ឡើងវិញ បន្ទាប់ពី​ពួក​គេ​បាន​និរទេស។ ព្រះអម្ចាស់​ក៏បាន​មាន​បន្ទូល​ដល់​លោក​សូរ៉ូបាបិល​ថា មិនមែន​ដោយ​ឥទ្ធិ​ឫទ្ធិ ឬ​ដោយ​អំណាច​ទេ គឺ​ដោយសារ​វិញ្ញាណ​របស់​ព្រះអង្គ​វិញ(សាការី ៤:៦)។

គឺ​ដូចដែល​ហោរា​សាការី បាន​ប្រកាស​ថា “តើ​អ្នកណា​បាន​មើលងាយ​ក្នុង​ថ្ងៃ​នៃ​ការ​បន្តិចបន្តួច​នោះ?”(ខ.១០)។ ពួក​ជន​និរទេស​ទាំងនោះ​ព្រួយបារម្ភ​ថា ព្រះវិហារ​ដែល​ពួក​គេ​សាងសង់​នឹង​មិន​អាច​ប្រៀបផ្ទឹម​នឹង​ព្រះវិហារ ដែល​បាន​សាងសង់ ក្នុង​រាជ​ស្តេច​សាឡូម៉ូន​បានទេ។ ប៉ុន្តែ ដូចដែល​កីឡាករ​ហែលទឹក​បាន​ទៅ​ប្រកួត​នៅ​អូឡាំពិក ឈ្នះ​បាន​មេដាយ​មួយ បន្ទាប់ពី​នាង​ព្រម​ទទួលការ​កែ​តម្រង់ ពួក​ជាង​របស់​លោក​សូរ៉ូបាបិល​ក៏​រៀន​បាន​ថា សូម្បីតែ​កិច្ចការ​ដ៏​តូច និង​ត្រឹមត្រូវ ដោយ​ជំនួយ​មក​ពី​ព្រះ អាច​នាំមក​នូវ​ជោគជ័យ​ពេញ​ដោយ​អំណរ បើ​សិន​ជា​កិច្ចការ​ដ៏​តូច​នោះ បាន​ថ្វាយ​សិរីល្អ​ដល់​ព្រះអង្គ។ នៅ​ក្នុង​ព្រះអង្គ កិច្ចការ​ដ៏​តូច​ក្លាយជា​កិច្ចការ​ដ៏​ធំ​ប្រសើរ។—PATRICIA RAYBON

តើ​កិច្ចការ​​ធំ​ដ៏​ពិបាក បាន​នាំឲ្យ​អ្នកមាន​អារម្មណ៍​នឿយណាយ​យ៉ាងណា​ខ្លះ? តើមាន​ការ​ផ្លាស់​ប្តូរ​ដ៏​តូច​អ្វីខ្លះ ដែល​ជួយ​ឲ្យ​ជីវិត​ខាងវិញ្ញាណ​របស់​អ្នក​បាន​ប្រសើរ​ឡើង?

ឱ​ព្រះ​អម្ចាស់ សូម​ព្រះអង្គ​ចង្អុលបង្ហាញ​ទូលបង្គំ ឲ្យ​ងាក​ទៅ​រក​កិច្ចការ​ដ៏​តូច និង​ល្អ ដែល​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ​ក្នុង​ជីវិត​ទូលបង្គំ។

គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : ២របាក្សត្រ ១-៣ និង យ៉ូហាន ១០:១-២៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles