May 29, 2023

You are here:
ប្រកាន់ខ្ជាប់នូវសេចក្តីសង្ឃឹម

គង់តែ​ខ្ញុំ​នឹង​រីករាយ ដោយសារ​ព្រះយេហូវ៉ា ខ្ញុំ​នឹង​អរ​សប្បាយ​ក្នុង​ព្រះ​ដ៏​ជួយសង្គ្រោះ​ខ្ញុំ​ដែរ។ ហាបាគុក ៣:១៨ មាន​ពេល​មួយ​ប្អូនស្រី​ខ្ញុំ​អាយុ៧ឆ្នាំ បាន​ប្រាប់​យើង​ថា “ខ្ញុំ​ដឹង​ថា ប៉ា​នឹង​ត្រឡប់​មក​ផ្ទះ​វិញ ព្រោះ​គាត់​បាន​ផ្ញើ​ផ្កា​នេះ​ឲ្យ​ខ្ញុំ”។ កាលនោះ ប៉ា​របស់​យើង​បាន​បាត់ខ្លួន ក្នុង​បេសកកម្ម ក្នុង​អំឡុង​សម័យ​សង្គ្រាម។ មុន​ពេល​ប៉ា​ចេញ​ទៅ​បំពេញបេសកកម្ម គាត់​បាន​កុម្ម៉ង់​ទិញ​ផ្កា សម្រាប់​ខួបកំណើត​របស់​ប្អូនស្រី​ខ្ញុំ​ទុកជាមុន ហើយ​គេ​ក៏បាន​ដឹក​ផ្កា​មកដល់ ខណៈ​ពេល​ដែល​គាត់​បាត់ខ្លួន។ តែ​ប្អូនស្រី​ខ្ញុំ​និយាយ​ត្រូវ ប៉ា​ពិតជា​បាន​ត្រឡប់​មក​ផ្ទះ​វិញ​មែន បន្ទាប់ពី​ស្ថានការណ៍​នៃ​ការ​ប្រយុទ្ធ​ដ៏​គ្រោះថ្នាក់។ ហើយ​ប៉ុន្មាន​ទសវត្សរ៍​ក្រោយមក នាង​នៅតែ​រក្សាទុក​ថូផ្កា ដែល​ធ្លាប់​ដាក់​ផ្កា​ទាំងនោះ ជា​ការ​រំឭក ឲ្យ​បន្ត​មាន​សេចក្តី​សង្ឃឹម​ជានិច្ច។ ជួនកាល ការ​ប្រកាន់​ខ្ជាប់​នូវ​សេចក្តី​សង្ឃឹម ក្នុង​ពិភពលោក​ដែល​ប្រេះ​បែក និង​មាន​ពេញដោយ​អំពើបាប មិនមែន​ជា​ការ​ងាយ​ឡើយ។ ឪពុក​ទាំងឡាយ​មិន​តែងតែ​អាច​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ជួនកាល កូន​ៗ​មិន​អាច​សម្រេច​ក្តី​ប្រាថ្នា ដែល​ចង់​ឲ្យ​ពួក​គាត់​ត្រឡប់មកវិញ។ ប៉ុន្តែ ព្រះ​ទ្រង់ប្រទាន​ក្តី​សង្ឃឹម ក្នុង​កាលៈទេសៈ ដែល​ពិបាក​បំផុត។ នៅក្នុង​សម័យ​សង្រ្គាម​ផ្សេងទៀត ហោរា​ហាបាគុក បាន​ថ្លែង​ទំនាយ​អំពី​ការឈ្លានពាន​របស់​ចក្រភព​បាប៊ីឡូន ចូល​នគរ​យូដា(ហាបាគុក ១:៦ មើល ២ពង្សាវតា​ក្សត្រ ២៤) តែ​នៅ​តែ​បញ្ជាក់​ថា ព្រះ​ទ្រង់​តែងតែ​ល្អជា​និច្ច(ហាបាគុក ១:១២-១៣)។ ហោរា​ហាបាគុក​នៅតែ​ចងចាំ​សេចក្តី​សប្បុរស​ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​រាស្រ្ត​ព្រះអង្គ​កាលពីមុន បាន​ជា​គាត់​ប្រកាស​ថា “ទោះ​បើ​ដើម​ល្វា​មិន​មាន​ផ្កា ក៏​ឥតមាន​ផ្លែ​ទំពាំងបាយជូរ…

Read article