ព្រះដែលស្អាងឡើងវិញ

អញ​នឹង​ឲ្យ​មាន​ខ្យល់​ដង្ហើមចូល​ក្នុង​ឯង​រាល់គ្នា ហើយ​ឯង​នឹង​មានជីវិត​ឡើង។ អេសេគាល ៣៧:៥

កាលពី​ថ្ងៃទី៤ ខែ​វិច្ឆិកា ឆ្នាំ១៩៦៦ ទឹកជំនន់​ដ៏​ហិនហោច បាន​បង្ក​ការ​ជន់​លិច​ទី​ក្រុង​ផ្លូ​រិន ប្រទេស​អ៊ីតាលី បណ្តាល​ឲ្យ​មានការ​ខូចខាត​ផ្ទាំងគំនូរ​ពិធី​លៀង​ព្រះអម្ចាស់​ចុងក្រោយ ជា​ស្នាដៃ​ដ៏​ល្បីល្បាញ​របស់​លោក​ហ្ស៊រហ្សូ វ៉ា​សារី(Giorgio Vasari)។ ផ្ទាំងគំនូរ​លើ​ជញ្ជាំង​នេះ​បាន​លិច​នៅ​ក្រោម​ភក់ និង​ទឹក ហើយនិង​ប្រេង​ក្តៅ អស់​រយៈពេល​ជាង១២ម៉ោង។ ពណ៌​ថ្នាំ​របស់​វា​បាន​ប្រែជា​ទន់ ហើយ​ស៊ុម​ឈើ​ក៏បាន​ខូចខាត​យ៉ាងដំណំ ធ្វើឲ្យ​មនុស្សជា​ច្រើន​ជឿ​ថា ផ្ទាំងគំនូរ​នេះ​មិន​អាច​ជួសជុល​បានទេ។ ទោះជាយ៉ាងណា​ក៏ដោយ បន្ទាប់ពី​មានការ​ប្រឹងប្រែង​អភិរក្ស​យ៉ាង​ផ្ចិតផ្ចង់ អស់​រយៈពេល៥០ឆ្នាំ អ្នកជំនាញ និង​អ្នក​ស្ម័គ្រចិត្ត អាច​ជម្នះ​ឧបសគ្គ​ដ៏​ធំ​សម្បើម ហើយក៏​បាន​ជួសជុល​ផ្ទាំងគំនូរ​ដ៏​មានតម្លៃ យ៉ាង​ជោគជ័យ។

កាល​ចក្រភព​បាប៊ីឡូន​ចូលកាន់​កាប់​ទឹកដី​អ៊ីស្រាអែល ប្រជាជន​ធ្លាក់​ចូលក្នុង​ភាព​អស់សង្ឃឹម ដោយ​ហ៊ុមព័ទ្ធ ទៅ​ដោយ​សេចក្តី​ស្លាប់ និង​ភាព​ហិនហោច ដែល​តម្រូវឲ្យ​មានការ​ស្តា​ឡើងវិញ(មើល​បរិទេវ ១)។ ក្នុង​អំឡុង ពេល​ដ៏​វឹកវរ​នោះ ព្រះ​ទ្រង់​ក៏បាន​នាំ​ហោរា​អេសេគាល ទៅ​ជ្រលងភ្នំ​មួយ ហើយក៏​បាន​ប្រទាន​ការ​បើក​សម្ដែង​នៅ​កន្លែង ដែល​មាន​ឆ្អឹង​ខ្មោច​ព័ទ្ធ​ជុំវិញ​គាត់។ ព្រះអង្គ​ក៏បាន​សួរ​គាត់​ថា “តើ​ឆ្អឹង​ទាំងនេះ​នឹង​រស់​ឡើងវិញ​បាន​ឬ?” ហោរា​អេសេគាល​ក៏បាន​ទូល​ឆ្លើយ​ថា “ឱ​ព្រះអម្ចាស់​យេហូវ៉ា​អើយ ទ្រង់​ជ្រាប​ហើយ”(អេសេគាល ៣៧:៣)។ ព្រះអម្ចាស់​ក៏បាន​ប្រាប់​គាត់ ឲ្យ​ថ្លែង​ទំនាយ​អំពី​ឆ្អឹង​ទាំងនោះ ដើម្បីឲ្យ​ពួក​គេ​អាច​មានជីវិត​រស់​ឡើងវិញ។ លោក​ហោរា​ក៏បាន​ពិពណ៌នា​ថា “កំពុង​ដែល​ខ្ញុំ​ទាយ នោះ​មាន​ឮ​សូរ​ក្រិក​ៗ ហើយ​មើល ឆ្អឹង​ទាំងនោះ​បាន​កំរើក ក៏​ផ្គុំ​ជាប់គ្នា ឆ្អឹង១ភ្ជាប់​ត្រង់កន្លែង​របស់​ខ្លួន”(ខ.៧)។ តាមរយៈ​ការ​បើក​សម្តែង​នេះ ព្រះ​ទ្រង់​បាន​បង្ហាញ​ឲ្យ​លោក​អេសេគាល​ដឹង​ថា ការ​ស្អាង​ប្រជាជាតិ​អ៊ីស្រាអែល​ឡើងវិញ អាច​កើតមានឡើង​តាមរយៈ​ព្រះអង្គ​តែប៉ុណ្ណោះ។

ពេលណា​យើង​មាន​អារម្មណ៍​ថា អ្វី​ៗ​ក្នុង​ជីវិត​យើង​បាន​ប្រេះ​បែក លើស​ពី​លទ្ធភាព​ដែល​អាច​ជួសជុល​បាន ព្រះ​ទ្រង់​បាន​ធានា​យើង​ថា ព្រះអង្គ​អាច​ផ្គុំ​បំណែក​ទាំងអស់​របស់​យើង​ចូលគ្នា​វិញ។ ព្រះអង្គ​នឹង​ប្រទាន​យើង​នូវ​ខ្យល់​ដង្ហើម​ថ្មី និង​ភាព​ស្រស់ថ្លា​ឡើង។—KIMYA LODER

តើមាន​អ្វី​ប្រេះ​បែក ក្នុង​ជីវិត​អ្នក? តើ​អ្នក​អាច​ពឹងផ្អែក​លើ​ព្រះអម្ចាស់​ដូចម្តេច​ខ្លះ ដើម្បី​នាំមក​នូវ​ការ​ស្អាង​ឡើងវិញ?

ឱ​ព្រះអម្ចាស់ បំណែក​នៃ​ជីវិត​ទូលបង្គំ​ហាក់ដូចជា មិន​អាច​ស្អាង​ឡើងវិញ​បានទេ។ ទូលបង្គំ​បាន​ព្យាយាម​ជួសជុល​វា​ដោយខ្លួនឯង តែ​ព្រះអង្គ​បាន​ប្រទាន​ក្តី​សង្ឃឹម ដោយ​សន្យា​ថា មានតែ​ព្រះអង្គ​ទេ ដែល​អាច​ជួសជុល​ឲ្យបាន។

For further study, read Wounded in Worship at DiscoverySeries.org.

គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : ២របាក្សត្រ ១០-១២ និង យ៉ូហាន ១១:៣០-៥៧

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles