ក្នុងព្រះហស្តព្រះអង្គ
ព្រះដែលបានហៅអ្នករាល់គ្នា ទ្រង់ស្មោះត្រង់ ទ្រង់នឹងធ្វើសំរេចការនោះ។ ១ថែស្សាឡូនីច ៥:២៤ កាលកូនស្រីខ្ញុំមានអាយុ១៨ឆ្នាំ គាត់បានបោះជំហានចូលទៅក្នុងយុគសម័យថ្មីមួយទៀតនៃជីវិតគាត់ ដោយបានក្លាយជាមនុស្សពេញវ័យ ដែលមានសិទ្ធិបោះឆ្នោត ហើយមិនយូរប៉ុន្មាន គាត់នឹងបញ្ចប់ថ្នាក់វិទ្យាល័យ។ ការផ្លាស់ប្តូរនេះបានធ្វើឲ្យខ្ញុំមានអារម្មណ៍ថា មានរឿងបន្ទាន់ជាច្រើនដែលត្រូវធ្វើ ដោយខ្ញុំនៅសល់ពេលវេលាដ៏មានតម្លៃតែបន្តិចបន្តួច សម្រាប់ចំណាយជាមួយគាត់ នៅក្រោមដំបូលផ្ទះតែមួយ ដើម្បីនាំគាត់ឲ្យស្គាល់ប្រាជ្ញា ដែលគាត់ត្រូវការ ដើម្បីប្រឈមមុខដាក់ពិភពលោកដោយខ្លួនឯង នៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ មានការប្រុងប្រយ័ត្នចំពោះបញ្ហារបស់លោកិយ និងធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ។ ខ្ញុំត្រូវដឹងអំពីកាតព្វកិច្ចដែលត្រូវបង្រៀនកូនស្រីរបស់ខ្ញុំ អំពីរបៀបប្រឈមមុខដាក់បញ្ហាក្នុងជីវិត។ នេះជារឿងធម្មតា ហើយងាយស្រួលយល់ទេ។ តែខ្ញុំក៏ដឹងដែរថា ខ្ញុំមានតួនាទីដ៏សំខាន់ តែវាមិនមែនជាកិច្ចការដែលខ្ញុំត្រូវធ្វើតែម្នាក់ឯងនោះទេ។ សាវ័កប៉ុលបានសរសេរសំបុត្រផ្ញើទៅពួកជំនុំនៅទីក្រុងថែស្សាឡូនីច ជាក្រុមមនុស្សដែលគាត់បានចាត់ទុកជាកូនក្នុងសេចក្តីជំនឿ ព្រោះគាត់បានបង្រៀនពួកគេ អំពីព្រះយេស៊ូវ។ ក្នុងសំបុត្រនោះ គាត់បានជំរុញពួកគេឲ្យជួយគ្នាទៅវិញទៅមក(១ថែស្សាឡូនីច ៥:១៤-១៥) តែទីបំផុតគាត់ក៏បានទុកចិត្តថា ព្រះអង្គជាអ្នកជួយពួកគេឲ្យលូតលាស់។ គាត់ទទួលស្គាល់ថា ព្រះអង្គនឹងញែកពួកគេរាល់គ្នាចេញជាបរិសុទ្ធសព្វគ្រប់(ខ.២៣)។ សាវ័កប៉ុលបានទុកចិត្តថា ព្រះទ្រង់នឹងធ្វើការអ្វីដែលគាត់មិនអាចធ្វើបាន គឺរៀបចំពួកគេ “ខាងវិញ្ញាណ ខាងផ្លូវចិត្ត និងផ្លូវកាយ” ឲ្យត្រៀមខ្លួនសម្រាប់ការយាងមកវិញរបស់ព្រះអង្គ(ខ.២៣)។ សំបុត្រដែលគាត់ផ្ញើទៅពួកជំនុំនៅទីក្រុងថែស្សាឡូនីចមានការបង្រៀនសំខាន់ៗជាច្រើន តែតាមរយៈការដែលគាត់បានទុកចិត្តថា ព្រះទ្រង់នឹងថែរក្សាសុខមាលភាព និងរៀបចំខ្លួនពួកគេ នោះយើងអាចរៀនសូត្របានថា ការលូតលាស់ក្នុងជីវិតរបស់មនុស្សដែលយើងថែរក្សា ស្ថិតនៅក្នុងព្រះហស្តព្រះអង្គ(១កូរិនថូស ៣:៦)។—KIRSTEN…
Read article