May 31, 2023

You are here:
ការសោកសង្រេង និងក្តីអំណរ

ដល់​ម៉្លេះ​បាន​ជា​បណ្តាជន​រក​ស្គាល់​សូរ​សំឡេង​ណា​ដែល​អរ​សប្បាយ និង​សូរ​សំឡេង​របស់​អ្នក​ដែល​យំ នោះ​មិនបានទេ។ អែសរ៉ា ៣:១៣ គ្រួសារ​របស់​អេនជេឡា(Angela) បាន​ជាប់​នៅក្នុង​ការ​សោកសង្រេង ដោយសារ​ពួក​គេ​មានការ​កាន់ទុក្ខ​ជាបន្តបន្ទាប់ ចំពោះ​ការ​ស្លាប់​របស់​មនុស្ស​បី​នាក់ ក្នុងរយៈពេល​តែ៤សប្តាហ៍​ប៉ុណ្ណោះ។ បន្ទាប់ពី​ការ​កាន់ទុក្ខ ដោយសារ​ការបាត់បង់​ជីវិត​ភ្លាមៗ​របស់​ក្មួយប្រុស​របស់​គាត់ គាត់​ក៏បាន​ជួបជុំគ្នា​ជាមួយ​បងប្អូន​ស្រី​របស់​គាត់​ពីរ​នាក់ នៅ​ជុំវិញ​តុ ក្នុង​ផ្ទះបាយ អស់​រយៈពេល៣ថ្ងៃ ហើយក៏​បាន​ចេញ​ពី​ផ្ទះ ដើម្បី​ទិញ​កោដិ​ដាក់​ធាតុ ទិញ​អាហារ​នៅ​ក្រៅ​ផ្ទះ និង​ចូលរួម​ពិធីបុណ្យ​សព។ ខណៈ​ពេល​ដែល​ពួក​គេ​ទួញ​យំ ដោយសារ​ការ​ស្លាប់​របស់​មេសិន(Mason) ពួក​គេ​ក៏បាន​អរ​សប្បាយ​ផង​ដែរ ចំពោះ​រូបថត​អេកូ​របស់​កូន ដែល​កំពុង​លូតលាស់​ក្នុង​ផ្ទៃ​របស់​ប្អូនស្រី​ពៅ​របស់​គាត់។ ពេល​មួយ អេនជេឡា​ក៏បាន​រក​ឃើញ​ការកម្សាន្ត​ចិត្ត ក្នុង​កណ្ឌ​អែសរ៉ា​នៃ​ព្រះគម្ពីរ​សញ្ញាចាស់។ បទ​គម្ពីរ​នោះ​បាន​ពិពណ៌នា អំពី​ការដែល​រាស្រ្ត​របស់​ព្រះ​វិលត្រឡប់​មក​ទីក្រុង​យេរូសាឡិម​វិញ បន្ទាប់ពី​ចក្រភព​បាប៊ីឡូន​បាន​បំ​ផ្លាញ​ព្រះវិហារ និង​និរទេស​ពួក​គេ ចេញពី​ទីក្រុង​ជាទីស្រឡាញ់​របស់​ពួក​គេ(មើល អែសរ៉ា ១)។ ខណៈ​ពេល​ដែល​លោក​អែសរ៉ា​ឃើញ​គេ​សាងសង់​ព្រះវិហារ​ឡើងវិញ គាត់​ក៏បាន​ឮ​សម្លេង​សរសើរ​ដំកើង​ព្រះ ដោយ​អំណរ(៣:១០-១១)។ ប៉ុន្តែ ទន្ទឹម​នឹង​នោះ គាត់​ក៏បាន​ស្តាប់​សម្លេង​ទួញ​យំ របស់​អ្នក​ដែល​បាន​នឹក​ចាំ អំពី​ការរស់នៅ មុន​ពេល​ការ​និរទេស (ខ.១២)។ អេនជេឡា​បាន​រក​ឃើញ​ការកម្សាន្ត​ចិត្តជា​ពិសេស ក្នុង​បទ​គម្ពីរ​ដែល​បាន​ចែងថា “បណ្តាជន​រក​ស្គាល់​សូរ​សំឡេង​ណា​ដែល​អរ​សប្បាយ និង​សូរ​សំឡេង​របស់​អ្នក​ដែល​យំ នោះ​មិនបាន​ទេ ពីព្រោះ​គេ​ស្រែក​ជា​យ៉ាង​ខ្លាំង ហើយ​សូរ​សំរែក​នោះ ក៏​ឮ​ទៅ​ឆ្ងាយ​ផង”(ខ.១៣)។ គាត់​បាន​ទទួលស្គាល់​ថា ទោះ​គាត់​កំពុង​លិចលង់​ក្នុង​ការ​សោកសង្រេង​ជ្រៅ​យ៉ាងណាក៏ដោយ…

Read article