June 9, 2023

You are here:
កន្លែងសុវត្ថិភាពរបស់យើង

ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ​ដែល​ថែរក្សា​អ្នក ព្រះយេហូវ៉ា​ទ្រង់​ជា​ម្លប់​នៅ​ខាងស្តាំ​អ្នក។ ទំនុកដំកើង ១២១:៥ អ្នកគ្រូ ដេ​ប៊ី ស្ទី​ហ្វិ​ន ប្រោ​ឌ័រ(Debbie Stephens Browder) ជា​គ្រូបង្រៀន​ដែល​បាន​ចូល​និវត្ត។ គាត់​បាន​ចេញទៅ​បំពេញបេសកកម្ម ដោយ​នាំ​មនុស្ស​​ដាំ​ដើម​ឈើ​ ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​ តើ​ហេតុអ្វី? គឺ​ដោយសារ​ការ​ឡើង​កម្តៅ​ពិភព​លោក។ ការ​ឡើង​កម្តៅ​ខ្លាំង​ជ្រុល នៅ​សហរដ្ឋអាមេរិក គឺជា​កត្តា​អាកាសធាតុ​ទី១ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់។ គាត់​ក៏បាន​ចាប់ផ្តើម​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ ដោយ​ការ​ដាំ​ដើមឈើ។ គំ​រប​ការពារ​កម្តៅ ដែល​ដើមឈើ​បាន​ផ្តល់​ឲ្យ គឺជា​មធ្យោបាយ​ដ៏​សំខាន់ ដើម្បី​ការពារ​សហគមន៍។ គាត់​ថា “វា​ជា​រឿង​ស្លាប់រស់។ វា​មិនគ្រាន់​តែ​បាន​ជួយ​កែ​លម្អ​សោ​ភណ្ឌ​ភាព​សហគមន៍​ឲ្យ​មាន​ភាព​ស្រស់​ស្អាត​ប៉ុណ្ណោះ​ឡើយ”។ ម្លប់​ដើមឈើ​មិនគ្រាន់​តែ​បាន​ផ្តល់​ឲ្យ​នូវ​ភាព​ស្រស់ថ្លា តែ​ថែមទាំង​បាន​ជួយ​សង្គ្រោះ​ជីវិត​ផង​ដែរ។ អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង ជំពូក១២១ ប្រាកដជា​បានដឹង​ច្បាស់ អំពី​ការពិត​នេះ ព្រោះ​នៅ​តំបន់​មជ្ឈិម​បូព៌ា ហានិភ័យ​នៃ​គ្រោះថ្នាក់​ដោយសារ​ពន្លឺថ្ងៃ បាន​កើតមាន​ជាប្រចាំ។ ហេតុនេះ​ហើយ អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង បាន​ធ្វើការ​ពិពណ៌នា កាន់តែ​ស៊ីជម្រៅ​ថា ព្រះ​ទ្រង់​ជា​កន្លែងជ្រក​កោន​ដ៏​រឹងមាំ​របស់​យើង ដែល​នៅក្នុង​ការ​ថែរក្សា​របស់​ព្រះអង្គ “នៅពេល​ថ្ងៃ​អ្នក​នឹង​មិន​ត្រូវ​ព្រះអាទិត្យ​ធ្វើទុក្ខ​ឡើយ ហើយ​នៅពេល​យប់​ក៏​មិន​ត្រូវ​ព្រះចន្ទ​ធ្វើទុក្ខ​ដែរ”(ខ.៦)។ ខគម្ពីរ​នេះ​គឺ​មិន​មាន​ន័យ​ថា អ្នកជឿ​ព្រះយេស៊ូវ​ នឹង​មិន​រងគ្រោះ​ដោយសារ​ការ​ឈឺ​ជាប់ ឬ​ការ​បាត់​បង់ ក្នុង​ជីវិត​នេះ (ឬ​កម្តៅ​ថ្ងៃ​មិន​មាន​គ្រោះថ្នាក់​នោះ​ឡើយ!)។ ព្រះគ្រីស្ទ​បាន​ប្រាប់​យើង​ថា “នៅ​លោកីយ៍​នេះ នោះ​អ្នករាល់គ្នា​មាន​សេចក្តី​វេទនា​មែន…

Read article