កាន់តែរឹងមាំឡើង តាមរយៈទុក្ខលំបាក
ដោយដឹងថា សេចក្តីទុក្ខលំបាកបង្កើតឲ្យមានសេចក្តីទ្រាំទ្រ សេចក្តីទ្រាំទ្របង្កើតឲ្យមានសេចក្តីស៊ាំថ្នឹក សេចក្តីស៊ាំថ្នឹកបង្កើតឲ្យមានសេចក្តីសង្ឃឹម។ រ៉ូម ៥:៣-៤ ខ្ញុំនឹកចាំថា មានពេលមួយខ្ញុំបានបើករកមើលក្នុងស្រោមសំបុត្រមួយដុំ ហើយក៏បានឃើញស្ទីគ័រមួយ ដែលមានអក្សរសរសេរពីលើថា “ខ្ញុំបានធ្វើតេស្តភ្នែករបស់ខ្ញុំហើយ”។ ពេលនោះ ខ្ញុំក៏បាននឹកឃើញកូនប្រុសខ្ញុំ កាលគាត់មានអាយុ៤ឆ្នាំ គាត់បានប្រើស្ទីគ័រនេះ ដោយមោទនភាព បន្ទាប់ពីគាត់បានស៊ូទ្រាំនឹងថ្នាំបន្តក់ភ្នែក ដែលធ្វើឲ្យភ្នែកគាត់ផ្សា។ ដោយសារភ្នែកគាត់ម្ខាងមានសាច់ដុំខ្សោយ គាត់ត្រូវយកបង់មកបិទពីលើភ្នែកម្ខាងទៀតដែលខ្លាំងជាង អស់ជាច្រើនម៉ោង ដើម្បីបង្ខំភ្នែកដែលខ្សោយជាងឲ្យមានការលូតលាស់ ឲ្យបានរឹងមាំឡើង។ គាត់ក៏ត្រូវការការវះកាត់ផងដែរ។ គាត់បានឆ្លងកាត់បញ្ហាប្រឈមទាំងនោះ ម្តងមួយៗ ដោយមើលមកយើង ដែលជាឪពុកម្តាយគាត់ ដើម្បីទទួលការកម្សាន្តចិត្ត ហើយពឹងផ្អែកលើព្រះអម្ចាស់ ដោយជំនឿនៃកូនក្មេង។ គាត់មានភាពរឹងមាំជាងមុន តាមរយៈបញ្ហាប្រឈមទាំងនោះ។ អ្នកដែលស៊ូទ្រាំនឹងទុក្ខលំបាក និងសេចក្តីវេទនា ច្រើនតែមានការផ្លាស់ប្តូរ ដោយសារបទពិសោធន៍ដ៏ពិបាកនោះ។ សាវ័កប៉ុលមានប្រសាសន៍ថា “យើងនៅតែអួតក្នុងកាលដែលមានទុក្ខលំបាកដែរ” ព្រោះតាមរយៈទុក្ខលំបាក យើងមានសេចក្តីទ្រាំទ្រ។ សេចក្តីទ្រាំទ្របង្កើតឲ្យមានសេចក្តីស៊ាំថ្នឹក សេចក្តីស៊ាំថ្នឹកបង្កើតឲ្យមានសេចក្តីសង្ឃឹម(រ៉ូម ៥:៣-៤)។ សាវ័កប៉ុលពិតជាធ្លាប់ឆ្លងកាត់ទុក្ខលំបាក មិនគ្រាន់តែនៅពេលសំពៅលិច តែក៏ដោយសារគេបានដាក់គុកគាត់ ដោយសារគាត់ជឿព្រះយេស៊ូវផងដែរ។ តែគាត់បានសរសេរសំបុត្រផ្ញើទៅពួកជំនុំនៅទីក្រុងរ៉ូមថា “សេចក្តីសង្ឃឹមក៏មិនដែលនាំឲ្យយើងមានសេចក្តីខ្មាសឡើយ ពីព្រោះសេចក្តីស្រឡាញ់របស់ព្រះ បានផ្សាយមកសព្វក្នុងចិត្តយើងរាល់គ្នា ដោយសារព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើងហើយ”(ខ.៥)។ សាវ័កប៉ុលបានទទួលស្គាល់ថា…
Read article