ការកែតម្រង់ដោយសេចក្តីស្រឡាញ់
បើបងឬប្អូនធ្វើបាបនឹងអ្នក នោះឲ្យទៅបន្ទោសគាត់ ក្នុងកាលដែលមានតែអ្នកហើយ និងគាត់។ ម៉ាថាយ ១៨:១៥ កាលពីឆ្នាំ២០១០ រលកយក្សស៊ូណាមិបានវាយប្រហារមកលើកោះស៊ូម៉ាត្រា បណ្តាលឲ្យមនុស្សជាង៤០០នាក់ បាត់បង់ជីវិត។ ប៉ុន្តែ គេអាចបញ្ចៀស ឬកាត់បន្ថយចំនួនអ្នកស្លាប់នេះ បើសិនជាប្រព័ន្ធប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិ មានដំណើរការត្រឹមត្រូវ។ ឧបករណ៍វាស់ស្ទង់ស៊ូណាមិបានដាច់ខ្សែ ហើយក៏បានរសាត់អណ្ដែតទៅបាត់ មុនពេលគ្រោះមហន្តរាយនេះកើតឡើង។ ព្រះយេស៊ូវមានបន្ទូលថា សិស្សរបស់ព្រះអង្គមានការទទួលខុសត្រូវ ក្នុងការដាស់តឿនគ្នាទៅវិញទៅមក អំពីការអ្វីដែលអាចធ្វើឲ្យពួកគេរងគ្រោះខាងវិញ្ញាណ ដែលរាប់បញ្ចូលទាំងអំពើបាបដែលមិនបានប្រែចិត្ត។ ព្រះអង្គបានបង្ហាញរបៀបការកែតម្រង់ ពេលណាអ្នកជឿម្នាក់ដែលបានធ្វើអំពើបាបទាស់នឹងអ្នកជឿម្នាក់ទៀត។ គេអាចកែតម្រង់អ្នកប្រព្រឹត្តខុសនោះ ដោយការបន្ទាបខ្លួន ដោយស្ងាត់ៗ និងដោយការអធិស្ឋាន(ម៉ាថាយ ១៨:១៥)។ បើអ្នកនោះប្រែចិត្ត នោះជម្លោះនោះអាចមានដំណោះស្រាយ ហើយទំនាក់ទំនងអាចផ្សះផ្សាឡើងវិញ។ បើគ្រីស្ទបរិស័ទនោះមិនព្រមប្រែចិត្តទេ នោះ “ត្រូវយកម្នាក់ ឬ២នាក់ទៅជាមួយ” ដើម្បីជួយកែតម្រង់គាត់(ខ.១៦)។ បើអ្នកដែលប្រព្រឹត្តអំពើបាបនោះ នៅតែមិនកែប្រែ គេត្រូវទៅប្រាប់ពួកជំនុំ(ខ.១៧)។ បើគាត់នៅតែមិនប្រែចិត្តទៀត គេត្រូវកាត់គាត់ចេញពីពួកជំនុំ តែគេនៅតែអាចអធិស្ឋានឲ្យគាត់ ហើយបង្ហាញក្តីស្រឡាញ់ដល់គាត់។ ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ ចូរយើងអធិស្ឋានសូមប្រាជ្ញា និងសេចក្តីក្លាហាន ដើម្បីដាស់តឿន និងកែតម្រង់គ្នាទៅវិញទៅមក ដោយក្តីស្រឡាញ់ អំពីគ្រោះថ្នាក់នៃអំពើបាបដែលមិនបានប្រែចិត្ត និងអំពីក្តីអំណរនៃការផ្សះផ្សាឡើងវិញ ជាមួយព្រះវរបិតាដែលគង់នៅស្ថានសួគ៌ និងអ្នកជឿដទៃទៀត។…
Read article