រូបព្រះនៅក្នុងចិត្តយើង
កុំឲ្យឆ្លាក់ធ្វើរូបណាសំរាប់ឯងឲ្យសោះ។ និក្ខមនំ ២០:៤ សម្រាប់អ្នកដំណើរដែលឆ្លងកាត់តាមទីក្រុងមីតឌលតុន រដ្ឋវីនខុនស៊ីន ពួកគេអាចទៅទស្សនាសារមន្ទីរជាតិទឹកជ្រលក់ម៉ាយ៉ាណេ។ មនុស្សជាច្រើនមានអារម្មណ៍ថា ការមានទឹកជ្រលក់ម៉ាយ៉ាណេមួយដប គឺហាក់ដូចជាច្រើនហើយ តែក្នុងសារមន្ទីរនេះ គេបានដាក់តាំងម៉ាយ៉ាណេ ដែលមានម៉ាក និងប្រភេទខុសៗគ្នា ចំនួន៦០៩០ដប មកពីតំបន់ផ្សេងៗក្នុងពិភពលោក។ នៅទីក្រុងមែកឃ្លីន រដ្ឋតិចសាស់ អ្នកប្រហែលមានការភ្ញាក់ផ្អើល ពេលបានឃើញសារមន្ទីរបន្លាលួស ឬដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលទៀតនោះ គឺសារមន្ទីររបង។ រឿងនេះបានបង្ហាញថា មានការជាច្រើនដែលមនុស្សយើងបានចាត់ទុកជារបស់សំខាន់ ក្នុងជីវិត។ សូម្បីតែផ្លែចេកក៏ត្រូវបានគេយកមកដាក់តាំង ក្នុងសារៈមន្ទីរផ្លែចេកផងដែរ។ យើងប្រហែលជាអស់សំណើច ពេលដែលបានដឹងអំពីរឿងនេះ តែយើងក៏ចាំបាច់ត្រូវទទួលស្គាល់ផងដែរថា យើងបានបង្កើតសារៈមន្ទីរផ្ទាល់ខ្លួនក្នុងចិត្តយើង សម្រាប់ដាក់តាំងរូបព្រះផ្សេងៗ។ ព្រះទ្រង់បង្គាប់យើងថា “កុំឲ្យមានព្រះឯណាទៀតនៅចំពោះអញឲ្យសោះ”(និក្ខមនំ ២០:៣) ហើយ “ក៏កុំឲ្យក្រាបសំពះនៅចំពោះរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមនោះឡើយ”(ខ.៥)។ តែយើងបានបង្កើតរូបព្រះទាំងនោះ ដោយមិនដឹងខ្លួន ក្នុងរូបភាពជាទ្រព្យសម្បត្តិ ឬការត្រេកត្រអាល ឬក៏ជោគជ័យជាដើម ឬអ្វីមួយដែលមានតម្លៃចំពោះយើង ដែលយើងបានថ្វាយបង្គំដោយមិនដឹងខ្លួន។ យើងងាយនឹងមើលរំលងអត្ថន័យរបស់បទគម្ពីរនេះ។ ជាការពិតណាស់ ព្រះទ្រង់ឲ្យយើងមានការទទួលខុសត្រូវ ចំពោះសារមន្ទីរនៃអំពើបាប ដែលយើងបានបង្កើត។ តែព្រះអង្គក៏បានមានបន្ទូលថា ព្រះអង្គប្រទានសេចក្តីសប្បុរស ដល់ទាំងពាន់ដំណ នៃពួកអ្នកដែលស្រឡាញ់ ហើយកាន់តាមបញ្ញត្តរបស់ព្រះអង្គ(ខ.៦)។ ព្រះអង្គជ្រាបថា…
Read article