រដូវកាលនីមួយៗនៃជីវិត
មានពេលសំរាប់គ្រប់ទាំងអស់ គឺមានពេលសំរាប់គ្រប់ការ ដែលចង់ធ្វើនៅក្រោមមេឃ។ សាស្តា ៣:១ ថ្មីៗនេះ ខ្ញុំបានឃើញគេប្រើពាក្យ “សម្រាកក្នុងរដូវរងា”។ ខ្ញុំគិតថា ពាក្យនេះមានប្រយោជន៍ណាស់។ ក្នុងរដូវរងា មានការជាច្រើនក្នុងពិភពធម្មជាតិ មានដំណើរយឺតជាងមុន ហេតុនេះហើយអ្នកនិពន្ធឈ្មោះ ខាន់ធើរីន មេយ(Katherine May) បានប្រើពាក្យនេះ ដើម្បីពិពណ៌នា អំពីការដែលយើងត្រូវការការសម្រាក និងភាពធូរស្រាល ក្នុងអំឡុង រដូវកាល “ដ៏រងា” របស់ជីវិត។ ការប្រៀបធៀបនេះមានប្រយោជន៍ចំពោះខ្ញុំ បន្ទាប់ពីឪពុកខ្ញុំបានលាចាកលោក ដោយសារជំងឺមហារីក ដែលបានធ្វើឲ្យខ្ញុំអន់ខ្សោយកម្លាំងអស់ជាច្រើនខែ។ ខ្ញុំមិនចូលចិត្តការបន្ថយល្បឿននេះទេ បានជាខ្ញុំតយុទ្ធនឹងរដូវរងានៃជីវិតខ្ញុំ ដោយអធិស្ឋានសូមឲ្យរដូវលំហើយនៃជីវិតខ្ញុំ ឆាប់ត្រឡប់មកវិញ។ តែខ្ញុំមានរឿងជាច្រើនដែលត្រូវរៀនសូត្រ។ កណ្ឌគម្ពីរសាស្តាបានចែងថា “មានពេលសំរាប់គ្រប់ទាំងអស់” … គឺមានពេលសំរាប់ដាំ និងពេលដករបស់ដែលបានដាំនោះ … មានពេលយំ និងពេលសើច មានពេលសំរាប់សោយសោក និងពេលសំរាប់លោតកព្ឆោង”(៣:១-៤)។ ខ្ញុំបានអានបទគម្ពីរនេះអស់ជាច្រើនឆ្នាំហើយ តែខ្ញុំចាប់ផ្តើមយល់ច្បាស់ ក្នុងរដូវកាលដ៏រងានៃជីវិតខ្ញុំ។ ទោះយើងមិនអាចគ្រប់គ្រងរដូវកាលទាំងនោះក៏ដោយ ក៏រដូវនៃនីមួយៗមានដែនកំណត់ ហើយនឹងកន្លងផុតទៅ។ យើងមិនតែងតែអាចយល់ច្បាស់អំពីការផ្លាស់ប្តូរទាំងនោះ តែព្រះទ្រង់កំពុងធ្វើកិច្ចការដ៏សំខាន់ ក្នុងជីវិតយើង តាមរយៈរដូវកាលនោះ(ខ.១១)។ ពេលសោកសង្រេងរបស់ខ្ញុំមិនទាន់បញ្ចប់…
Read article