ក្តីសង្ឃឹមសម្រាប់គ្រីស្ទបរិស័ទដែលមិនល្អឥតខ្ចោះ
ដ្បិតទ្រង់ធ្វើឲ្យពួកអ្នក ដែលបានញែកជាបរិសុទ្ធហើយ បានគ្រប់លក្ខណ៍អស់កល្បជានិច្ច ដោយសារដង្វាយតែ១នោះ។ ហេព្រើរ ១០:១៤ ខគម្ពីរនេះ មានពេញទៅដោយការលើកទឹកចិត្ត សម្រាប់មនុស្សមានបាប ដែលមិនគ្រប់លក្ខណ៍ដូចយើង ហើយក៏មានពេញទៅដោយការលើកទឹកចិត្ត ឲ្យមានសេចក្តីបរិសុទ្ធផងដែរ។ បទគម្ពីរនេះមានន័យថា អ្នកអាចមានការធានាថា អ្នកអាចឈរដោយភាពគ្រប់លក្ខណៈ និងពេញលេញ នៅក្នុងព្រះនេត្រព្រះវរបិតាដែលគង់នៅស្ថានសួគ៌ មិនមែនដោយសារអ្នកល្អឥតខ្ចោះក្នុងពេលឥឡូវនេះនោះទេ គឺដោយសារអ្នកមិនល្អឥតខ្ចោះ តែកំពុង “ទទួលការញែកចេញ” និង“ធ្វើឲ្យបរិសុទ្ធ” ដោយចាកចេញពីភាពមិនល្អឥតខ្ចោះ ឆ្ពោះទៅរកសេចក្តីបរិសុទ្ធកាន់តែខ្លាំងឡើងៗ។ នេះជាចំណុចសំខាន់នៃបទគម្ពីរហេព្រើរ ១០:១៤។ តើជំនឿរបស់អ្នកធ្វើឲ្យអ្នកមានចិត្តអន្ទះសាចង់បោះបង់ចោលអំពើបាប ហើយមានការចម្រើនឡើង ក្នុងសេចក្តីបរិសុទ្ធឬទេ? ជំនឿនោះជាប្រភេទជំនឿដែលអាចមើលទៅព្រះគ្រីស្ទ ក្នុងភាពមិនល្អឥតខ្ចោះរបស់ខ្លួន ហើយទូលព្រះអង្គថា “ព្រះអង្គបានធ្វើឲ្យទូលបង្គំល្អឥតខ្ចោះ ក្នុងព្រះនេត្រព្រះអង្គហើយ”។ ជំនឿនេះនាំឲ្យយើងអធិស្ឋានថា “ឱព្រះគ្រីស្ទអើយ ថ្ងៃនេះទូលបង្គំបានធ្វើអំពើបាបហើយ។ ទូលបង្គំស្អប់បាបរបស់ទូលបង្គំ។ ដ្បិតព្រះអង្គបានចារក្រឹត្យវិន័យព្រះអង្គ ពីលើចិត្តទូលបង្គំ ហើយទូលបង្គំចង់ស្តាប់បង្គាប់ព្រះអង្គ។ ហើយព្រះអង្គកំពុងធ្វើការក្នុងទូលបង្គំ នូវអ្វីដែលគាប់ព្រះទ័យព្រះអង្គ(ហេព្រើរ ១៣:២១)។ ដូចនេះ ទូលបង្គំស្អប់អំពើបាប ដែលទូលបង្គំនៅតែបន្តប្រព្រឹត្ត ហើយស្អប់គំនិតដែលមានបាប ដែលទូលបង្គំកំពុងតែមាន”។ នេះជាជំនឿដ៏ពិត និងត្រឹមត្រូវ ដែលនាំឲ្យបានសង្គ្រោះ។ នេះជាជំនឿ ដែលអាចយល់ច្បាស់ អំពីសេចក្តីដែលចែងថា…
Read article