June 13, 2023

You are here:
ឥឡូវនេះ មិនមានសល់អ្វីទៀតទេ

ទីក្រុង​ដែល​ពីដើម​មាន​ពេញដោយ​មនុស្ស ឥឡូវ​បាន​ត្រមោច​នៅ​យ៉ាងណា​ហ្ន៎។ បរិទេវ ១:១ បងប្អូន​ខ្ញុំ​​ប្រុសៗ និង​ក្រុម​គ្រួសារ​របស់​យើង បាន​ចំណាយ​ពេល​មួយថ្ងៃ ដើម្បី​រើ​របស់របរ​របស់​ឪពុក​ម្តាយ​យើង ចេញពីផ្ទះ​ដែល​យើង​ធ្លាប់​រស់នៅ​ជុំគ្នា​កាល​ពី​ក្មេង។ នៅ​ពេល​ល្ងាច យើង​ក៏បាន​វិលត្រឡប់​មក​ប្រមូលរបស់​របរ​ចុងក្រោយ ហើយក៏​បានដឹង​ថា ពេលនោះ​ជា​ពេល​ចុងក្រោយ​របស់​ក្រុម​គ្រួសារ​យើង​ក្នុង​ផ្ទះ​នោះ ដូចនេះ យើង​ក៏បាន​ថតរូប​ជុំគ្នា នៅ​រានហាល​ក្រោយផ្ទះ។ ម្តាយ​ខ្ញុំ​បាន​ងាក​មក​រក​ខ្ញុំ ហើយ​និយាយ​ថា “ឥឡូវនេះ មិន​មាន​អ្វី​នៅសល់​ក្នុង​ផ្ទះ​នេះ​ទៀត​ទេ”។ ពាក្យពេចន៍​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​ស្ទើរតែ​ទប់ទឹក​ភ្នែក​មិន​ជាប់។ ផ្ទះ​ដែល​មាន​អនុស្សាវរីយ៍​រយៈពេល​៥៤ឆ្នាំ បាន​ក្លាយជា​ផ្ទះ​ទទេ​ហើយ។ ខ្ញុំ​ក៏​ខំ​ឃាត់ខ្លួន​ឯង​មិន​ឲ្យ​គិត​អំពី​រឿង​នេះ​ទៀត។ ការឈឺចាប់​ក្នុងចិត្ត​ខ្ញុំ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពាក្យពេចន៍​របស់​ហោរា​យេរេមា ក្នុង​បទ​គម្ពីរ​បរិទេវ ដែល​បាន​ពោល​ថា “ទីក្រុង​ដែល​ពីដើម​មាន​ពេញដោយ​មនុស្ស ឥឡូវ​បាន​ត្រមោច​នៅ​យ៉ាងណា​ហ្ន៎”(១:១)។ ភាព​ខុសប្លែក​គ្នា​ដ៏​សំខាន់​រវាង​រឿង​របស់ខ្ញុំ និង​រឿង​របស់​ទីក្រុង​យេរូសាឡិម គឺ​ស្ថិតនៅ​ត្រង់​ចំណុច​ដែរ​ថា ទីក្រុង​យេរូសាឡិម​ប្រែ​ជា​ទទេ ដោយសារ​អំពើបាប​ជាច្រើន​របស់​ទីក្រុង​នេះ(ខ.៥)។ ព្រះ​ទ្រង់​បាន​និរទេស​រាស្រ្ត​ទ្រង់ ទៅ​ទីក្រុង​បា​ប៊ី​ឡូន ព្រោះ​ពួក​គេ​បាន​បះបោរ​ទាស់​ព្រះអង្គ ហើយ​មិនព្រម​ប្រែចិត្ត(ខ.១៨)។ ឪពុក​ម្តាយ​ខ្ញុំ​បាន​រើផ្ទះ មិនមែន​ដោយសារយើងបាន​ប្រព្រឹត្ត​​អំពើបាបណា​មួយ​នោះ​ទេ តែ​យ៉ាងហោចណាស់​ បាន​ទទួល​ផលប៉ះ​ពាល់ដោយ​ប្រយោល​​ពី​អំពើ​បាប។ តែ​ចាប់តាំងពី​ពេល​ដែល​លោក​អ័ដាម​ធ្លាក់​ចូលក្នុង​អំពើបាប ក្នុង​សួនច្បារ​អេដែន សុខភាព​របស់​មនុស្ស​ម្នាក់​ៗ​មាន​អន់ខ្សោយ​បន្តិច​ម្តងៗ ពេល​ពួកគេ​មាន​វ័យ​កាន់​តែ​ចាស់។ ពេល​យើង​មាន​វ័យចាស់ ជា​ធម្មតា យើង​ចង់​រស់នៅ​ក្នុង​ផ្ទះ​ដែល​យើង​ងាយស្រួល​មើលថែ។ ខ្ញុំ​អរព្រះគុណ​ព្រះអង្គ សម្រាប់​អនុស្សាវរីយ៍ ដែល​បាន​ធ្វើឲ្យ​ផ្ទះ​ចាស់​របស់​យើង ក្លាយជា​ទីកន្លែង​ពិសេស។ ការឈឺចាប់…

Read article
រូបអង្គនៃព្រះដ៏មើលមិនឃើញ

ព្រះយេស៊ូវ​ជា “រូបអង្គ​នៃ​ព្រះ​ដ៏​មើល​មិនឃើញ” (កូល៉ុស ១:១៥)។ តើ​ហេតុអ្វី​បទ​គម្ពីរ​នេះ​បាន​ហៅ​ព្រះអង្គ​ថា “រូបអង្គ​នៃ​ព្រះ​ដ៏​មើល​មិនឃើញ”? នៅ​ថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​ធ្វើការ​បកស្រាយ អំពី​ការ​ប្រកាស​ច្បាស់​បំផុត និង​គួរឲ្យ​ភ្ញាក់ផ្អើល​បំផុត​ក្នុង​ព្រះគម្ពីរ អំពី​ភាពជា​ព្រះ​របស់​ព្រះគ្រីស្ទ។ អត្ថបទ “ព្រះយេស៊ូវ​ជា​រូបអង្គ​នៃ​ព្រះ​ដ៏​មើល​មិនឃើញ”។ តើ​ពាក្យ​មួយ​ឃ្លា​នេះ​មានន័យ​ដូចម្តេច? គឺ​មាន​ន័យ​ថា បើ​អ្នក​ចង់​មើលឃើញ​ព្រះ​ដែល​មើល​មិនឃើញ បើ​អ្នក​ចង់​មានបទពិសោធន៍​ជាមួយនឹង​ព្រះ ដោយ​ការ​មើល​ឃើញ តើ​អ្នក​ត្រូវ​ទៅ​កន្លែងណា? គឺ​ត្រូវ​ទៅ​រក​ព្រះយេស៊ូវ​។ កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​ចែងថា ព្រះយេស៊ូវ​ “ជា​រស្មី​ភ្លឺ​មក​ពី​សិរីល្អ​នៃ​ព្រះ ហើយ​ជា​រូបភាព​នៃ​អង្គ​ទ្រង់”។ នេះ​ជា​ការ​ពិពណ៌នា​អំពី​ភាពជា​ព្រះ​របស់​ព្រះអង្គ។ សូម​ចាំ​ថា ការថ្វាយបង្គំ​រូប​ព្រះ​គឺជា​អំពើបាប​ជា​មូលដ្ឋាន​របស់​ពួក​អ៊ីស្រាអែល។ ព្រះអង្គ​បាន​ហាម​ពួក​គេ​មិន​ឲ្យ​ធ្វើ​រូប​ព្រះ សម្រាប់​ថ្វាយបង្គំ​នោះ​ឡើយ។ ការ​មើលទៅ​រូប​ព្រះ ហើយ​ថ្វាយបង្គំ​រូប​នោះ ជា​ការ​អាក្រក់​ជា​មូលដ្ឋាន​របស់​ពួក​អ៊ីស្រាអែល។ តែ​ព្រះគម្ពីរ​សញ្ញាថ្មី​បាន​ចែងថា ព្រះយេស៊ូវ​ជា​រូបអង្គ​របស់​ព្រះ។ ហេតុនេះ​ហើយ​បាន​ជា​ព្រះ​ទ្រង់​ហាម​យើង​មិន​ឲ្យ​ថ្វាយបង្គំ​រូបភាព​អ្វី​ផ្សេង។ ព្រោះ​បើ​អ្នក​ចង់​មើល​ឃើញ​ព្រះ អ្នក​ត្រូវ​មើលទៅ​ព្រះ​យេស៊ូវ​។ សាវ័ក​ភីលីព​ធ្លាប់​បាន​ទូល​ព្រះយេស៊ូវ​ថា “ព្រះអម្ចាស់​អើយ សូម​បង្ហាញ​ព្រះវរបិតា​ឲ្យ​យើងខ្ញុំ​ឃើញ​ផង នោះ​យើងខ្ញុំ​ពេញចិត្ត​ហើយ”។ ហេតុអ្វី​គាត់​ទូល​សូម​​ដូចនេះ។ ព្រោះ​ពួក​សាវ័ក​បានឃើញ​ការ​អស្ចារ្យ​ជាច្រើន ដូចជា​ ព្រះអង្គ​បាន​ដើរ​លើទឹក ប្រទាន​អាហារ​ដល់​មនុស្ស៥ពាន់​នាក់ ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើងវិញ និង​ការ​អស្ចារ្យ​ជាច្រើន​ទៀត។ ដូចនេះ ពួក​គេ​ចង់​ឲ្យ​ព្រះអង្គ​បង្ហាញ​ពួក​គេ​ឲ្យ​ឃើញ​ព្រះវរបិតា…

Read article