June 12, 2023

You are here:
ការស្តាប់បង្គាប់ដោយសេរី

ឯង​នឹង​ស៊ី​ផ្លែ​ទាំងអស់​ក្នុង​សួនច្បារ​នេះ​បាន​តាមចិត្ត តែ​ឯ​ត្រង់​ដើម​ដឹងខុសត្រូវ នោះ​មិន​ត្រូវឲ្យ​ឯង​ស៊ី​ផល​ឡើយ។ លោកុប្បត្តិ ២:១៦-១៧ ក្មេង​ជំទង់​ម្នាក់​មាន​ទឹកមុខ​ក្រៀមក្រំ ដែល​បាន​ឆ្លុះបញ្ចាំង​អំពី​ការ​ថប់បារម្ភ និង​សេចក្តី​អា​ម៉ាស។ ការប្រកួត​កីឡា​អូឡាំពិក​រដូវរងា​កំពុងតែ​រំកិល​ចូល​មក ខណៈ​ពេល​ដែល​ជោគជ័យ​របស់​នាង ក្នុងនាម​ជា​កីឡាករ​ជិះ​ស្គី​លើទឹក​កក គឺ​គ្មាន​គូ​ប្រៀប​ឡើយ ព្រោះ​ការ​ឈ្នះ​ពានរង្វាន់​ជើងឯក​ជា​បន្ត​បន្ទាប់ បាន​ធ្វើឲ្យ​នាង​មាន​ជំនឿ​ចិត្ត​ថា នាង​នឹង​ឈ្មោះ​បាន​មេដាយមាស​ជាមិនខាន។ ប៉ុន្តែ លទ្ធផល​នៃ​ការ​ធ្វើតេស្ត​បាន​រក​ឃើញ​សារធាតុ​ហាមឃាត់ នៅក្នុង​ខ្លួន​របស់​នាង។ ការ​រំពឹង និង​ការ​ថ្កោលទោស​ដ៏​លើសលប់ ដែល​បាន​គ្រប​សង្កត់ចិត្ត​នាង ធ្វើឲ្យ​នាង​ខកខាន​មិនបាន​ចូលរួម​ប្រកួត​យក​មេដាយ។ មុន​ពេល​នាង​មានរឿង​អាស្រូវ​នេះ នាង​បាន​ប្រើ​សេរីភាព​របស់​នាង ក្នុង​ការ​បង្ហាញ​សមត្ថភាព​ផ្នែក​សិ​ល្បះ និង​មាន​ភាព​ប៉ិនប្រសប់​យ៉ាង​ខ្លាំង ក្នុង​ការ​ជិះ​ស្គី​លើ​ទឹក​កក ប៉ុន្តែ ឥឡូវនេះ ការ​ចោទ​ប្រកាន់​ថា នាង​បាន​ធ្វើខុស​ច្បាប់​កីឡា បាន​ធ្វើឲ្យ​ក្តី​ស្រមៃ​របស់​នាង​រលាយ​អស់។ ចាប់តាំងពី​ដើមដំបូង​នៃ​កំណើត​មនុស្សជាតិ ព្រះ​ទ្រង់​បាន​បើក​សម្តែង​អំពី​សារៈសំខាន់​នៃ​ការ​ស្តាប់​បង្គាប់ ខណៈ​ពេល​ដែល​យើង​ប្រើ​ឆន្ទៈ​សេរី​របស់​យើង។ ការ​មិន​ស្តាប់​បង្គាប់​បាន​នាំមក​ផលវិបាក​នៃ​សេចក្តី​ហិន​វិនាស ដល់​លោក​អ័ដាម និង​នាង​អេវ៉ា និង​យើង​រាល់គ្នា ព្រោះ​អំពើបាប​នាំមក​នូវ​ភាព​ប្រេះ​បែក និង​សេចក្តី​ស្លាប់ ក្នុង​ពិភពលោក​របស់​យើង(លោ​កុប្បត្តិ ៣:៦-១៩)។ រឿង​នេះ​មិន​ត្រូវ​កើត​ឡើង​សោះ​ឡើយ។ ព្រះ​ទ្រង់​បាន​ប្រាប់​អ្នក​ទាំងពីរ​ថា “ឯង​នឹង​ស៊ី​ផ្លែ​ទាំងអស់​ក្នុង​សួនច្បារ​នេះ​បាន​តាមចិត្ត តែ​ឯ​ត្រង់​ដើម​ដឹងខុសត្រូវ នោះ​មិន​ត្រូវឲ្យ​ឯង​ស៊ី​ផល​ឡើយ”(លោ​កុប្បត្តិ ២:១៦-១៧)។ ពួក​គេ​គិតស្មាន​ថា “ភ្នែក​របស់​ពួក​គេ​នឹង​បើក​ឡើង ហើយ​ពួក​គេ​នឹង​បាន​ដូចជា​ព្រះ” ពួក​គេ​ក៏បាន​បរិភោគ​ផ្លែ​ដើម​ដឹងខុសត្រូវ(៣:៥ ២:១៧)។ អំពើបាប…

Read article