June 18, 2023

You are here:
ថ្នាំសម្រាប់ព្យាបាលអំណួត

ឥឡូវនេះ ឯ​ពួក​អ្នក​ដែល​ថា ថ្ងៃនេះ ឬថ្ងៃស្អែក​យើង​នឹង​ទៅ​ឯក្រុង​ណាមួយ ហើយនិង​នៅ​ស្រុក​នោះ​អស់១ឆ្នាំ ដើម្បីនឹង​រកស៊ី​ឲ្យបាន​ចំណេញ អ្នករាល់គ្នា​មិនដឹងជា​នឹង​កើតមាន​យ៉ាងណា​ដល់​ថ្ងៃស្អែក​ទេ ដ្បិត​ជីវិត​អ្នករាល់គ្នា​ជា​អ្វី គឺជា​ចំហាយទឹក​ទេតើ ដែល​ឃើញ​តែ១ភ្លែត រួច​បាត់​ទៅ គួរតែ​បាន​និយាយ​ដូច្នេះ​វិញ​ថា បើ​យើង​រស់នៅ ហើយ​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​យើង​នឹង​ធ្វើការ​នេះ ឬការនោះ តែ​ឥឡូវនេះ អ្នករាល់គ្នា​មាន​សេចក្តី​អំនួត អំពី​ពាក្យ​អួតអាង​របស់​ខ្លួន​ដូច្នោះ ហើយ​គ្រប់​ទាំង​សេចក្តី​អំនួត​យ៉ាងនោះ សុទ្ធតែ​អាក្រក់​ទាំងអស់។ យ៉ាកុប ៤:១៣-១៦ ក្នុង​បទ​គម្ពីរ​ខាងលើ​នេះ លោក​យ៉ាកុប​កំពុង​និយាយ អំពី​អំនួត និង​ភាព​ក្រអឺតក្រទម និង​ការដែល​គេ​បង្ហាញ​ពួក​វា​ចេញ​មក តាមរបៀប​ដ៏​ប៉ិនប្រសប់។ គឺ​ដូចដែល​គាត់​បាន​មានប្រសាសន៍​ថា “អ្នករាល់គ្នា​មាន​សេចក្តី​អំនួត អំពី​ពាក្យ​អួតអាង​របស់​ខ្លួន​ដូច្នោះ ហើយ​គ្រប់​ទាំង​សេចក្តី​អំនួត​យ៉ាងនោះ សុទ្ធតែ​អាក្រក់​ទាំងអស់​”។ ពេល​ដែល​អ្នក​គិត​អំពី​ប្រភេទ​ទាំង៣នៃ​ការ​ល្បួង​ដែល​នាំឲ្យ​ពឹង​ខ្លួនឯង ដែល​មាន​ដូចជា ការ​ល្បួង​ឲ្យ​ចង់បាន​ប្រាជ្ញា ការ​ល្បួង​ឲ្យ​ចង់បាន​អំណាច និង​ការ​ល្បួង​ឲ្យ​ចង់បាន​ទ្រព្យសម្បត្តិ អ្នក​នឹង​ឃើញថា ការ​ល្បួង​ទាំងនោះ​បង្កើត​ឲ្យ​មានការ​ទាក់ទាញ​ដ៏​មានអំណាច ទៅ​រក​ទម្រង់​នៃ​អំនួត​ដ៏​ខ្ពស់​បំផុត ដែល​ជា​ការ​មិន​ជឿ​ថា ព្រះ​មាន​ពិតមែន។ វិធី​ដែល​មានប្រសិទ្ធភាព​បំផុត​ដើម្បីឲ្យ​យើង​អាច​បន្ត​ប្រកាន់យក​គំនិត​ខ្លួនឯង​ជាទី​មួយ គឺ​ត្រូវ​បដិសេធន៍​អ្វី​ដែល​ខ្ពស់​ជាង​យើង។ ហេតុនេះ​ហើយ មនុស្ស​អួត​ចូលចិត្ត​មើលងាយ​អ្នកដទៃ។ គឺ​ដូចដែល​លោក​ស៊ី អេស លូ​អ៊ី​សបាន​មានប្រសាសន៍​ថា “មនុស្ស​អួត​តែងតែ​មើល​ងាយ​អ្វីៗទាំងឡាយ និង​មើលងាយ​អ្នកដទៃ ហើយ​ជា​ការពិត​ណាស់ ដរាបណា​អ្នកមើល​ងាយ…

Read article
យកគំរូតាមព្រះអង្គ ក្នុងការចិញ្ចឹមកូន

ដោយហេតុ​នោះ​បាន​ជា​ខ្ញុំ​លុតជង្គង់ នៅ​ចំពោះ​ព្រះវរបិតា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់គ្នា ដែល​គ្រប់​ទាំង​គ្រួ​នៅ​ស្ថានសួគ៌ ហើយ​នៅ​ផែនដី មាន​នាមត្រកូល​ពី​ទ្រង់​មក។ អេភេសូរ ៣:១៤-១៥ បន្ទប់​ដាក់​ឡាន នៅក្នុង​ផ្ទះ​ដែល​ខ្ញុំ​ធ្លាប់​រស់នៅ​កាលពីក្មេង បាន​បន្សល់ទុក​នូវ​អនុស្សាវរីយ​ជាច្រើន។ នៅពេល​ព្រឹក ថ្ងៃសៅរ៍​មួយ​នោះ ប៉ា​របស់ខ្ញុំ​បាន​យក​ឡាន​គាត់​ចេញពី​ក្នុង​បន្ទប់​ដាក់​ឡាន ដើម្បីឲ្យ​យើង​មាន​កន្លែង​សម្រាប់​ជួសជុល​កូនឡាន​ប្រណាំង​ខ្នាត​តូច ដែល​យើង​រើស​បាន។ យើង​បាន​ដាក់​កង់​ថ្មី ហើយ​បាន​ដំឡើង​កញ្ចក់​ផ្លា​ស្ទីក​ខាងមុខ ពីលើ​ឡាន​នោះ។ បន្ទាប់មក ខ្ញុំ​បាន​ប្រញាប់​បើក​កូនឡាន​នោះ​ចេញពី​ក្នុង​បន្ទប់​ដាក់​ឡាន តាមផ្លូវ​ចេញពីផ្ទះ ដោយ​ប៉ា​ខ្ញុំ​ជួយ​មើលផ្លូវ​ឲ្យ​ខ្ញុំ។ ពេល​ដែល​ខ្ញុំ​រំឭក​រឿង​នេះ ខ្ញុំ​មិនគ្រាន់​តែ​បាន​នឹក​ចាំ​អំពី​ការ​ជួសជុល​កូនឡាន​ប្រណាំង​ប៉ុណ្ណោះទេ តែ​ខ្ញុំ​ថែមទាំង​បាន​ចាំ​ថា កាលនោះ ខ្ញុំ​ជា​ក្មេងប្រុស​ម្នាក់​ដែល​កំពុង​ទទួលការ​បង្រៀន​ពី​ឪពុក​ខ្ញុំ ហើយក៏​បានដឹង​ថា ព្រះ​ទ្រង់​កំពុងធ្វើការ​របស់​ទ្រង់ ក្នុង​ជីវិត​ខ្ញុំ ក្នុង​ពេលនោះ​ផង​ដែរ។ មនុស្សជាតិ​ត្រូវ​បាន​ព្រះ​ទ្រង់​បង្កើត​មក តាម​គំរូ​នៃ​លក្ខណៈ​សម្បត្តិ​របស់​ព្រះអង្គ(លោកុប្បត្តិ ១:២៧-២៨)។ ការ​ចិញ្ចឹម​កូន​ ក៏​មាន​ដើមកំណើត​នៅក្នុង​ព្រះអង្គ​ផង​ដែរ ដ្បិត​ព្រះអង្គ​ជា​ព្រះវរបិតា​ដែល “គ្រប់​ទាំង​គ្រួ​នៅ​ស្ថានសួគ៌ ហើយ​នៅ​ផែនដី មាន​នាមត្រកូល​ពី​ទ្រង់​មក”(អេភេសូរ ៣:១៤-១៥)។ ដែល​ឪពុក​ម្តាយ​ទាំងឡាយ​បាន​យក​គំរូ​តាម​ព្រះ ក្នុង​ការ​ចិញ្ចឹម និង​ថែរក្សា​ការពារ​កូន​ក្នុង​លោកិយ​នេះ​ជា​យ៉ាងណា ​នោះ​ពួក​គេ​ក៏បាន​បង្ហាញ​ចេញ​នូវ​លក្ខណៈ​សម្បត្តិ ដែល​មិន​មាន​ប្រភព​ក្នុង​ខ្លួន​ពួក​គេ​នោះ​ទេ តែ​នៅក្នុង​ព្រះវរបិតា។ ព្រះអង្គ​ជា​គំរូ​សម្រាប់​ការ​ចិញ្ចឹម និង​ថែរក្សា​ការពារ​កូន។ ប៉ា​របស់ខ្ញុំ​មិនល្អ​ឥត​ខ្ចោះ ហើយ​គាត់​មិន​ខុសពី​ឪពុក​ម្តាយ​ដទៃ​ឡើយ។ នៅពេល​ខ្លះ ការ​ចិញ្ចឹម​កូន​របស់​គាត់​ក៏​មាន​កំហុសឆ្គង ដោយ​មិនបាន​ធ្វើតាម​គំរូ​ដែល​មក​ពី​ស្ថានសួគ៌។…

Read article