June 21, 2023

You are here:
ការរួបរួម ដោយភាពខុសប្លែកគ្នា

មើល ដែល​បងប្អូន​នៅ​មូល​ជាមួយគ្នា ដោយចិត្ត​ព្រមព្រៀង នោះ​ជាការល្អ ហើយ​សមគួរ​យ៉ាងណា​ទៅ។ ទំនុកដំកើង ១៣៣:១ មាន​កីឡាករ១២ក្រុម​បាន​មក​ចូលរួម​ប្រកួត​រត់​ប្រ​ណាំង ដោយក្រុម​នីមួយ​ៗ​មាន​មនុស្ស​បី​នាក់ ដែល​ឈរ​ប្រកៀក​ស្មា​គ្នា ដោយ​មិត្ត​រួម​ក្រុម​នៅ​សង្ខាង​ចងជើង​ម្ខាង​ជាប់ជើង​ម្ខាងទៀត​របស់​កីឡាករ​នៅ​កណ្តាល​គេ នៅត្រង់​ជង្គង់ និង​កជើង ដែល​មើលទៅ​ក្រុម​នីមួយ​ៗ​ហាក់​ដូចជា​មាន​ជើង​តែ៤សម្រាប់​រត់។ ភ្នែក​របស់​អ្នក​ទាំង​បី សុទ្ធតែ​បាន​ផ្ដោត​ទៅលើ​ទី​ផ្តាច់​ព្រាត់។ ពេល​គេ​ផ្លុំ​កញ្ចែ ក្រុម​ទាំង​ឡាយ​ក៏បាន​ស្ទុះ​រត់​ទៅមុខ។ ក្រុម​ភាគច្រើន​បាន​ដួល ហើយក៏​បាន​ព្យាយាម​ងើបឡើង​វិញ​យ៉ាង​ពិបាក។ មាន​ពីរបី​ក្រុម​ដែល​បានសម្រេច​ចិត្ត​លោត​ទៅមុខ ជាជាង​ដើរ។ ក្រុម​ខ្លះ​ក៏បាន​បោះបង់​ចោល​ការប្រកួត។ តែ​មាន​ក្រុម​មួយ​បាន​ពន្យារពេល ក្នុង​ការ​ចាប់ផ្តើម​ដើរទៅ​មុខ ហើយក៏​បាន​ស្រុះ​ស្រួល​គ្នា​ធ្វើ​តាម​ផែនការ​របស់​ខ្លួន និង​បាន​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក ខណៈ​ពេល​ដែល​ពួក​គេ​បោះជំហាន​ទៅមុខ។ ពួក​គេ​បាន​ដួល នៅ​តាមផ្លូវ តែ​បាន​ក្រោក​ឈរ​វិញ ហើយ​ខំ​មមុល​ទៅមុខ ហើយ​មិនយូរ​ប៉ុន្មាន​ក៏បាន​វ៉ា​ដាច់​ក្រុម​ទាំងអស់។ ការដែល​ពួក​គេ​ស្ម័គ្រចិត្ត​សហការ​គ្នា ហើយ​បោះជំហាន​ម្តង​មួយៗ បាន​ជួយ​ពួក​គេ​ឆ្លងផុត​ទី​ផ្តាច់​ព្រាត់​ជាមួយគ្នា។ ការរស់នៅ​ថ្វាយព្រះ ក្នុង​សហគមន៍​នៃ​អ្នកជឿ​ព្រះយេស៊ូវ​ ច្រើនតែ​មាន​អារម្មណ៍​នឿយ​ណាយ ដូច​ការ​ព្យាយាម​បោះជំហាន​ទៅ​មុន ក្នុង​ការ​រត់​ប្រណាំង​ជើង​បួន។ យើង​ច្រើនតែ​មានការ​ជំពប់​ដួល ពេល​យើង​ទំនាក់ទំនង​ជាមួយ​អ្នក​ដែល​មាន​ទស្សនៈ​ខុសពី​យើង។ សាវ័ក​ពេត្រុស​បាន​បង្រៀន​យើង ឲ្យ​អធិស្ឋាន មាន​ភាព​ចៅ​វ៉ៅ និង​ប្រើ​អំណោយទាន​របស់​យើង ដើម្បី​សម្រប​ខ្លួន​ឲ្យ​មានការ​រួបរួម សម្រាប់​ការរស់នៅ​ក្នុង​ពេល​អនាគត។ គាត់​បាន​ជំរុញ​អ្នកជឿ​ព្រះយេស៊ូវ​ឲ្យ “ស្រឡាញ់​គ្នា​ឲ្យអស់​ពីចិត្ត” (១ពេត្រុស ៤:៨) និង​ប្រព្រឹត្ត​នឹងគ្នា​ដោយ​សេចក្តី​ចៅរ៉ៅ ឥតមាន​ត្អូញត្អែរ…

Read article