សាសនាដែលបរិសុទ្ធ
ឯសាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មង នៅចំពោះព្រះដ៏ជាព្រះវរបិតា នោះគឺឲ្យទៅសួរពួកកំព្រា និងពួកមេម៉ាយ ក្នុងកាលដែលគេមានសេចក្តីវេទនា ហើយឲ្យរក្សាខ្លួន មិនឲ្យប្រឡាក់ដោយលោកីយ៍នេះឡើយ។ យ៉ាកុប ១:២៧ កាលខ្ញុំកំពុងរៀននៅមហាវិទ្យាល័យ ក្នុងឆ្នាំទី២ នៅក្នុងវិស្សមកាលរដូវក្តៅ មិត្តរួមថ្នាក់របស់ខ្ញុំម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ។ រយៈពេលពីរបីថ្ងៃ មុនពេលគាត់លាចាកលោក មើលទៅគាត់ ហាក់ដូចជាសុខសប្បាយធម្មតាទេ។ កាលនោះ យើងទាំងពីរសុទ្ធតែនៅក្មេង ហើយគិតថា យើងកំពុងស្ថិតក្នុងវ័យល្អបំផុតនៃជីវិតយើង ដោយបានក្លាយជាបងប្អូនប្រុសស្រី បន្ទាប់ពីបានប្រកាសអំពីភាពស្មោះស្ម័គ្រ ចំពោះក្រុមយុវជន និងក្រុមយុវនារីរៀងៗខ្លួន។ តែពេលមិត្តរួមថ្នាក់របស់ខ្ញុំបានលាចាកលោក អ្វីដែលខ្ញុំបាននឹកចាំអំពីគាត់ខ្លាំងបំផុត គឺការដែលមិត្តភក្តិរបស់ខ្ញុំ ក្នុងក្រុមប្រុសៗបានរស់នៅ ដោយគំរូល្អ ដូចដែលសាវ័កយ៉ាកុបបានបង្រៀន(យ៉ាកុប ១:២៧)។ ពួកប្រុសៗក្នុងក្រុមយុវជនបានក្លាយជាបងប្រុសដ៏ល្អរបស់ប្អូនស្រី របស់យុវជនដែលបានបាត់បង់ជីវិត។ ពួកគេបានទៅចូលរួមពិធីមង្គលការ ក៏ដូចជាពិធីជប់លៀងរបស់កូននាង រយៈពេលប៉ុន្មានឆ្នាំ បន្ទាប់ពីបងប្រុសរបស់នាងបានលាចាកលោក។ ពួកគេម្នាក់ថែមទាំងបានឲ្យទូរស័ព្ទមួយទៅនាង ទុកឲ្យនាងទាក់ទងទៅគាត់ ពេលនាងត្រូវការឲ្យគាត់ជួយ។ សាវ័កយ៉ាកុបមានប្រសាសន៍ថា “ឯសាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មង នៅចំពោះព្រះដ៏ជាព្រះវរបិតា នោះគឺឲ្យទៅសួរពួកកំព្រា និងពួកមេម៉ាយ ក្នុងកាលដែលគេមានសេចក្តីវេទនា”(ខ.២៧)។ ប្អូនស្រីរបស់មិត្តភក្តិខ្ញុំមិនបានក្លាយជាក្មេងកំព្រានៅពេលនោះ តែនាងបានបាត់បង់បងប្រុសជាទីស្រឡាញ់របស់នាង។ ហើយពួកគេបានជួយបំពេញតួនាទីជាបងប្រុសរបស់នាង ដោយសេចក្តីស្រឡាញ់។ យើងរាល់គ្នាក៏អាចរស់នៅជាគំរូល្អ ក្នុងជីវិតដ៏បរិសុទ្ធ…
Read article