ពេលណាអ្នកស្ថិតក្នុងភាពឯកោ

ទ្រង់​គង់នៅ​ជាមួយនឹង​ទូលបង្គំ។ ទំនុកដំកើង ២៣:៤

នៅ​ម៉ោង៧យប់ លោក​វៃ-លាំង(Hui-Liang) កំពុង​ញាំ​បាយ ជាមួយ​ប្រហិត​ត្រី​ដែល​នៅសល់​ពី​ថ្ងៃមុន ក្នុង​ផ្ទះបាយ។ គ្រួសារ​ត្រកូល​ឆ្វ័រ(Chua) កំពុង​ញាំ​អាហារ​ពេលល្ងាច នៅក្នុង​ខុនដូ ដែល​នៅ​ជាប់​ខុនដូ​គាត់ ហើយ​សម្លេង​សើច​សប្បាយ និង​ការ​ជជែកគ្នា​បាន​លប់​ពីលើ​ភាព​ស្ងប់​ស្ងាត ក្នុង​ខុនដូ​របស់​លោក​វៃ-លាំង ជា​កន្លែង​ដែល​គាត់​បាន​រស់នៅ​ម្នាក់ឯង ចាប់តាំងពី​ពេល​ដែល​ភរិយា​គាត់​បាន​លាចាក​លោក។ គាត់​បាន​រៀន​រស់នៅ ដោយ​ភាព​ឯកោ។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នោះ ការ​ឈឺចុក​ចាប់​របស់​គាត់ បាន​កើតមាន​ជាប្រចាំ​ជា​ធម្មតា។ តែ​នៅ​យប់​មួយ​នោះ ពេល​គាត់​ឃើញ​ចាន​ចង្កិះ និង​ចង្កិះ​មួយ​គូរ នៅ​លើ​តុបាយ ការ​ឈឺចុក​ចាប់បាន​ចាក់​ចូលក្នុង​ចិត្ត​គាត់​យ៉ាង​ជ្រៅ។

មុន​ពេល​គាត់​ចូល​គេង​នៅ​យប់​នោះ គាត់​ក៏បាន​អាន​បទ​គម្ពីរ​ទំនុកដំកើង ជំពូក២៣ ជា​បទ​គម្ពីរ​ដែល​គាត់​ចូលចិត្តជាង​គេ។ ពាក្យ​ដែល​ប៉ះពាល់​ចិត្ត​គាត់​ខ្លាំង​ជាងគេ គឺ​មាននៅ​ក្នុង​ឃ្លា​ដែល​ចែងថា “ទ្រង់​គង់នៅ​ជាមួយនឹង​ទូលបង្គំ”(ខ.៤)។ លោក​វៃ-លាំង​បាន​រក​ឃើញ​សន្តិភាព​ក្នុងចិត្ត ពេល​ដែល​គាត់​ជញ្ជឹងគិត​អំពី​ព្រះ​វត្ត​មាន​របស់​ព្រះ​ដែល​ជា​អ្នកគង្វាល ដែល​គង់​នៅ​ជាប់​ជាមួយ និង​មើលថែ​គ្រប់​ផ្នែក​ទាំងអស់​នៃ​ជីវិត​របស់​អ្នកជឿ​ម្នាក់​ៗ​ដែល​ជា​សត្វ​ចៀម​​ក្នុង​ហ្វូង គឺ​លើស​ពី​ការ​ថែ​ទាំ​ដែល​អ្នកគង្វាល​ជា​មនុស្ស​មាន​ចំពោះ​ហ្វូង​ចៀម​របស់​ខ្លួន​ទៅទៀត(ខ.២-៥)។

ការ​ដែល​យើង​គ្រាន់តែ​បានដឹង​ថា មាន​នរណា​ម្នាក់​ចាំ​ជួយ​យើង ហើយ​នៅ​ក្បែរ​យើង គឺ​បាន​នាំមក​នូវ​ការកម្សាន្ត​ចិត្ត​យ៉ាង​ខ្លាំង ក្នុង​ពេល​ដ៏​ឯកោ។ ព្រះ​ទ្រង់​បាន​សន្យា​​ចំពោះ​កូន​ព្រះអង្គ​ថា សេចក្តី​ស្រឡាញ់ ឬ​សេចក្តី​សប្បុរស​របស់​ព្រះអង្គ​នៅ​ជាប់​ជាមួយ​យើង​គ្រប់ពេល(ទំនុកដំកើង ១០៣:១៧) ហើយ​ព្រះអង្គ​នឹង​មិនដែល​ចាក​ចោល​យើង​ឡើយ(ហេព្រើរ ១៣:៥)។ ពេលណា​យើង​មាន​អារម្មណ៍​ឯកោ ហើយ​គ្មាន​នរណា​យកចិត្ត​ទុកដាក់​ចំពោះ​យើង ទោះ​នៅក្នុង​ផ្ទះបាយ​ដ៏​ស្ងាត់​ជ្រងំ ឬនៅ​លើ​ឡានក្រុង ក្នុង​ដំណើរ​ត្រឡប់​ពី​កន្លែង​ធ្វើការ ឬ​ក្នុង​ផ្សារ​ទំនើប​ដ៏​អ៊ូអរ​ក្តី យើង​អាច​ដឹង​ថា ព្រះ​ដ៏​ជា​អ្នកគង្វាល​តែងតែ​ទតមើល​យើង​ជានិច្ច។ បាន​ជា​យើង​អាច​និយាយ​ផង​ដែរ​ថា “ព្រះអង្គ​តែងតែ​គង់នៅ​ជាមួយ​ទូលបង្គំ​ជានិច្ច”។—KAREN HUANG

តាមធម្មតា តើ​អ្នកមាន​អារម្មណ៍​ឯកោ​នៅពេល​ណាខ្លះ? តើ​អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង​ជំពូក២៣ បាន​លើកទឹកចិត្ត​អ្នក​ដូចម្តេច​ខ្លះ?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ ដែល​តែងតែ​គង់នៅ​ជាមួយ​ទូលបង្គំ​ជានិច្ច។

For further study, read The Lord Is My Shepherd: Rest and Renewal from Psalm 23 at DiscoverySeries.org​/HP952.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ១១-១៣ និង កិច្ចការ ៩:១-២១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles