សេចក្តីសង្ឃឹម នៅក្នុងផលវិបាក
ព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង។ រ៉ូម ៥:៨ តើអ្នកធ្លាប់បានធ្វើអ្វីមួយ ទាំងកំហឹង ហើយក្រោយមក អ្នកក៏មានការស្តាយក្រោយដែរឬទេ? កាលកូនប្រុសខ្ញុំកំពុងតយុទ្ធនឹងការញៀនថ្នាំ ខ្ញុំបានប្រើពាក្យសម្តីធ្ងន់ៗខ្លះ ក្នុងការបញ្ចេញប្រតិកម្មចំពោះការដែលគាត់សម្រេចចិត្តសេពគ្រឿនញៀន។ ការបញ្ចេញកំហឹងរបស់ខ្ញុំ គ្រាន់តែបានធ្វើឲ្យគាត់មានការបាក់ទឹកចិត្តកាន់តែខ្លាំងប៉ុណ្ណោះ។ ប៉ុន្តែ ទីបំផុត គាត់ក៏បានជួបអ្នកជឿព្រះដែលបានចែកចាយ អំពីជីវិត និងក្តីសង្ឃឹមដល់គាត់ ហើយក្រោយមក គាត់ក៏បានរួចផុតពីការញៀនថ្នាំ។ សូម្បីតែអ្នកដែលជាគំរូនៃសេចក្តីជំនឿ ដូចលោកម៉ូសេ ក៏បានធ្វើនូវរឿងដែលនាំឲ្យគាត់មានការស្តាយក្រោយផងដែរ។ កាលប្រជាជនអ៊ីស្រាអែលនៅវាលរហោស្ថាន ពួកគេខ្វះទឹកផឹក ហើយក៏បានរអ៊ូរទាំយ៉ាងខ្លាំង។ ដូចនេះ ព្រះទ្រង់ក៏បានប្រទានសេចក្តីបង្គាប់ដ៏ជាក់លាក់ ដល់លោកម៉ូសេ និងលោកអើរ៉ុន ឲ្យបង្គាប់ដល់ថ្មដានៅមុខគេ ឲ្យមានទឹកចេញមក(ជនគណនា ២០:៨)។ ប៉ុន្តែ លោកម៉ូសេបានបញ្ចេញប្រតិកម្មចំពោះពួកអ៊ីស្រាអែល ទាំងកំហឹង ដោយស្រែកដាក់ពួកគេថា “ចូរស្តាប់ចុះ ពួកបះបោរអើយ តើត្រូវឲ្យយើងធ្វើឲ្យទឹកចេញពីថ្មដានេះ សំរាប់អ្នករាល់គ្នាឬអី?”(ខ.១០)។ រួចម៉ូសេលើកដៃឡើងវាយថ្មនោះ នឹងដំបងអស់២ដង ខុសនឹងការបង្គាប់របស់ព្រះអង្គ (ខ.១១)។ ទោះទឹកបានហូរចេញពីថ្មមែន ពួកគេបានទទួលផលវិបាកដ៏សោកសៅនៅពេលក្រោយ។ ព្រះទ្រង់មិនបានអនុញ្ញាតឲ្យលោកម៉ូសេ និងអើរ៉ុនចូលទឹកដីដែលព្រះអង្គបានសន្យាប្រទានឲ្យរាស្រ្តព្រះអង្គឡើយ។ តែព្រះអង្គនៅតែមានសេចក្តីមេត្តា ដោយអនុញ្ញាតឲ្យគាត់មើលឃើញទឹកដីសន្យាពីចម្ងាយ(២៧:១២-១៣)។ ព្រះទ្រង់នៅតែមានសេចក្តីមេត្តាចំពោះយើង ពេលដែលយើងកំពុងស្ថិតក្នុងវាលរហោស្ថាននៃការមិនស្តាប់បង្គាប់ព្រះអង្គ គឺដូចដែលព្រះអង្គមានសេចក្តីមេត្តាចំពោះលោកម៉ូសេផងដែរ។ តាមរយៈការសុគត…
Read article