July 5, 2023

You are here:
យកតម្រាប់តាមព្រះយេស៊ូវ

កុំ​ឲ្យ​ត្រាប់តាម​សម័យនេះ​ឡើយ ចូរ​ឲ្យ​អ្នករាល់គ្នា​បាន​ផ្លាស់​ប្រែ​វិញ ដោយ​គំនិត​បាន​កែ​ជាថ្មី​ឡើង។ រ៉ូម ១២:២ សត្វ​មឹក​មី​មី​ក “មាន​ជំនាញ​បន្លំ​ខ្លួន” នៅក្នុង​ទឹកសមុទ្រ​នៃ​ប្រទេស​ឥណ្ឌូណេស៊ី និង​តំបន់​ដែល​មាន​ផ្កាស​មុទ្រ​ច្រើនជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។ សត្វ​មឹក​មី​មី​ក មិន​ខុសពី​សត្វ​មឹក​ដទៃទៀត​ទេ។ ពួក​វា​អាច​ផ្លាស់​ប្តូរ​ពណ៌​សម្បុរស្បែក​របស់​វា ដើម្បី​បន្លំ​នឹង​បរិស្ថាន​ជុំវិញ​ខ្លួន​វា។ ពេលណា​ពួក​វាទ​ទួល​រង​ការ​គំរាមកំហែង សត្វ​ដ៏​ឆ្លាតវៃ​នេះ​ក៏​អាច​ផ្លាស់​ប្តូរ​រូបរាង របៀប​ផ្លាស់ទី និង​អាកប្ប​កិរិយា ឲ្យ​ដូច​សត្វ​សមុទ្រ​ដ៏​កាច​សាហាវ ដែល​មាន​ដូចជា​សត្វ​ត្រី​តោ​មានពិស និង​សត្វ​ពស់​សមុទ្រ​ជាដើម។ អ្នកជឿ​ព្រះយេស៊ូវ​មិន​ត្រូវ​រស់នៅ​ដូច​សត្វ​មឹក​មី​មី​កនោះទេ ព្រោះ​ព្រះ​ទ្រង់​បាន​បង្គាប់​ពួក​គេ មិន​ឲ្យ​ត្រាប់តាម​លោកិយ ដែល​នៅ​ជុំវិញ​ខ្លួន​ពួក​គេ​ឡើយ។ យើង​ប្រហែល​មាន​អារម្មណ៍​ភ័យខ្លាច ឬ​ព្រួយបារម្ភ ដោយសារ​មនុស្ស​ដែល​មាន​ជំនឿ​ខុសពី​យើង ហើយក៏​ត្រូវ​បាន​ល្បួង​ឲ្យ​សម្រប​ខ្លួន​ឲ្យ​ដូច​គេ ដើម្បីកុំឲ្យ​គេ​ដឹង​ថា យើង​ជា​អ្នកដើរតាម​ព្រះគ្រីស្ទ។ ទោះជាយ៉ាងណា​ក៏ដោយ សាវ័ក​ប៉ុល​បាន​ជំរុញ​យើង ឲ្យបាន​ថ្វាយ​រូបកាយ​ទុកជា “យញ្ញបូជា​រស់ ហើយ​បរិសុទ្ធ ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ”(រ៉ូម ១២:១) ដោយធ្វើ​ជា​តំណាង​ឲ្យ​ព្រះយេស៊ូវ​ ក្នុង​គ្រប់​ផ្នែក​ទាំងអស់​នៃ​ជីវិត​របស់​យើង។ មិត្ត​ភក្តិ ឬ​សមាជិក​គ្រួសារ​យើង ប្រហែលជា​ព្យាយាម​កៀបសង្កត់​យើង ឲ្យ​ត្រាប់តាម​លោកិយ(ខ.២)។ តែ​យើង​អាច​បង្ហាញ​ឲ្យ​គេ​ដឹង​ថា យើង​កំពុង​បម្រើ​ព្រះយេស៊ូវ​ ដោយ​រស់នៅ​តាម​គំរូ​ព្រះអង្គ ក្នុងនាម​ជា​កូន​ព្រះអង្គ។ ពេលណា​យើង​ស្តាប់​បង្គាប់​តាម​ព្រះគម្ពីរ ហើយ​បង្ហាញ​ឲ្យ​គេ​ស្គាល់​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ នោះ​ការរស់នៅ​របស់​យើង​អាច​បង្ហាញ​ឲ្យ​គេ​ដឹង​ថា រង្វាន់​សម្រាប់​ការ​ស្តាប់​បង្គាប់​ព្រះ តែ​តែ​ធំ​ប្រសើរ​ជាង​ការ​ខាត​បង់​ខាង​សាច់ឈាម។ តើ​អ្នក​នឹង​យកតម្រាប់តាម​ព្រះយេស៊ូវ​ ដូចម្តេច​ខ្លះ នៅ​ថ្ងៃនេះ?—XOCHITL…

Read article