ល្អប្រសើរជាងមាសប្រាក់ ផ្លូវភេទ និងអំណាច
កុំឲ្យបោះបង់ចោលសេចក្តីក្លាហានរបស់អ្នករាល់គ្នា ដែលមានរង្វាន់ជាធំនោះឡើយ។ ហេព្រើរ ១០:៣៥ យើងចាំបាច់ត្រូវជញ្ជឹងគិតថា ភាពធំបណ្តាច់របស់ព្រះគឺជារង្វាន់ដ៏ធំប្រសើរលើសអ្វីៗទាំងអស់ ដែលលោកិយនេះអាចផ្តល់ឲ្យបាន។ ពុំនោះទេ យើងនឹងស្រឡាញ់លោកិយ និងរស់នៅ ដូចអ្នកដទៃមិនខាន។ ដូចនេះ ចូរយើងពិចារណា អំពីអ្វីៗដែលកំពុងដឹកនាំលោកិយនេះ ហើយជញ្ជឹងគិតថា ព្រះទ្រង់ល្អជាង និងស្ថិតស្ថេរជាងរបស់ទាំងនោះ។ ចូរពិចារណាអំពីទ្រព្យសម្បត្តិ ឬអំពើបាបខាងផ្លូវភេទ ឬអំណាចរបស់មនុស្ស ហើយគិតអំពីទំនាក់ទំនងដែលពួកវាមានជាមួយសេចក្តីស្លាប់។ សេចក្តីស្លាប់នឹងដកពួកវាចេញ។ បើអ្នកកំពុងតែរស់នៅសម្រាប់របស់ទាំងអស់នេះ នោះអ្នកនឹងមិនចំណេញបានច្រើនទេ ហើយអ្វីដែលអ្នកមាន នោះអ្នកក៏នឹងបាត់បង់ទាំងអស់។ តែកំណប់ទ្រព្យរបស់ព្រះល្អប្រសើរជាងរបស់ទាំងនោះឆ្ងាយណាស់ ហើយក៏ស្ថិតស្ថេរផង។ សេចក្តីស្លាប់មិនអាចរារាំងកំណប់ទ្រព្យទាំងនោះបានទេ ក៏ប្រសើរជាងមាសប្រាក់ ព្រោះមាសប្រាក់ទាំងអស់សុទ្ធតែជាកម្មសិទ្ធិព្រះអង្គ ហើយព្រះអង្គជាព្រះវរបិតារបស់យើង។ យើងនឹងទទួលមរតកពីព្រះអង្គ។ “របស់នៅជំនាន់សព្វថ្ងៃ ឬទៅមុខក្តី នោះសុទ្ធតែជារបស់ផងអ្នករាល់គ្នាទាំងអស់ តែឯអ្នករាល់គ្នាជារបស់ផងព្រះគ្រីស្ទវិញ ហើយព្រះគ្រីស្ទ ទ្រង់ជារបស់ព្រះ”(១កូរិនថូស ៣:២២-២៣)។ កំណប់ទ្រព្យនោះប្រសើរជាងផ្លូវភេទ។ ព្រះយេស៊ូវមិនដែលមានទំនាក់ទំនងផ្លូវភេទ ហើយព្រះអង្គជាមនុស្សដែលមានភាពពេញលេញ និងគ្រប់គ្រាន់បំផុត នៅលើផែនដី។ ការរួមដំណេកគឺគ្រាន់តែជាស្រមោល ឬរូបភាពនៃការពិតដែលធំប្រសើរជាង ឬស្រមោលនៃទំនាក់ទំនង និងក្តីអំណរ ដែលនឹងធ្វើយើងគិតថា ការរួមភេទគឺហាក់ដូចជារឿងដែលគួរឲ្យធុញទ្រាន់។ រង្វាន់របស់ព្រះប្រសើរជាងអំណាចក្នុងលោកិយ។ គ្មានអំណាចណាដែលមនុស្សមាន ដែលខ្លាំងជាងអំណាចបានធ្វើជាកូនព្រះដ៏មានចេស្ដានោះឡើយ។ “តើមិនដឹងថា…
Read article