សូមព្រះអង្គលាងជម្រះទូលបង្គំ!

សូម​ដុសលាង​ទូលបង្គំ នោះ​នឹង​បាន​សជាង​ហិមៈ។ ទំនុកដំកើង ៥១:៧

មាន​ពេល​មួយ​ឡាន​របស់ខ្ញុំ​​ប្រឡាក់​ដី​ខ្លាំង​ បាន​ជា​ខ្ញុំ​អាច​យក​ម្រាមដៃ​សរសេរ​ពីលើ​វា​ថា “សូម​លាង​ខ្ញុំ!” ដូចនេះ ខ្ញុំ​ក៏បាន​ទៅ​កន្លែង​លាង​ឡាន ហើយ​ម្ចាស់​ឡាន​ជាច្រើន​ក៏បាន​យក​ឡាន​ទៅ​លាង​ផង​ដែរ បន្ទាប់ពី​ឡាន​របស់​យើង​ម្នាក់​ៗ​បាន​ប្រឡាក់ ដោយសារ​ថ្នល់​ដែលគេ​បាន​បាច​អំបិល​ពីលើ ក្នុងអំឡុងពេល​ព្រឹល​ធ្លាក់។ ឡាន​ជាច្រើន​គ្រឿង​បាន​តម្រង់​ជួរ​បន្តកន្ទុយ​គ្នា ប្រៀប​ដូចជា​ខ្សែ​ដ៏​វែង​មួយ​ ខណៈ​ពេល​ដែល​សេវាកម្ម​លាង​ឡាន​កំពុង​មាន​ដំណើរ​យឺតៗ។ តែ​វា​សក្តិ​សមនឹង​ឲ្យ​ខ្ញុំ​រង់ចាំ។ ខ្ញុំ​បាន​ចាកចេញ​ពី​កន្លែង​លាង​ឡាន​នោះ ដោយ​ឡាន​ដែល​បាន​លាង​ស្អាត ហើយ​កន្លែង​លាង​ឡាន​ក៏​មិនបាន​គិតថ្លៃ​លាង​ឡាន​ដែរ ជា​ការ​ប៉ះប៉ូវ​សម្រាប់​ភាពយឺត​យ៉ាវ ក្នុង​ការ​ផ្តល់​សេវាកម្ម។

រឿង​នេះ​បាន​ធ្វើ​ខ្ញុំ​នឹក​ចាំ អំពី​ការ​លាង​ជម្រះ​មួយទៀត ដែល​កើត​ចេញពី​ការ​លះបង់ ដូចដែល​មាន​ចែង ក្នុង​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ។ ព្រះ​ទ្រង់​បាន​ប្រទាន​ការ​អត់ទោស ឲ្យ​អំពើបាប​យើង តាមរយៈ​ការ​សុគត និង​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះយេស៊ូវ​។ ក្នុងចំណោម​យើង តើមាន​នរណា​ខ្លះ ដែល​មិន​មាន​អារម្មណ៍​ថា ចង់​លាង​ជម្រះ​ខ្លួន ពេល​ដែល​ធូលី​ដី និង​ស្នាម​ប្រឡាក់​នៃ​ជីវិត​បាន​តោង​ជាប់​ខ្លួន​យើង? ពេលណា​យើង​ប្រឡាក់ ដោយសារ​គំនិត ឬ​ទង្វើ​រអា​ត្មា​និយម ដែល​បង្ក​ការ​ឈឺចាប់​មក​លើ​ខ្លួន​យើង ឬ​អ្នក​ដទៃ ហើយ​បាន​ធ្វើឲ្យ​យើង​ទាស់​ប្រឆាំង​នឹង​ព្រះ? បទ​គម្ពីរ​ទំនុកដំកើង ជំពូក៥១ គឺជា​ទំនួញ​របស់​ស្តេច​ដាវីឌ ដែល​ទ្រង់​បាន​និពន្ធ បន្ទាប់ពី​ទ្រង់​បាន​ចាញ់​ការ​ល្បួង​យ៉ាងធ្ងន់ធ្ងរ។ ពេល​ដែល​គ្រូ​ខាងវិញ្ញាណ​របស់​ទ្រង់​មក​កែ​តម្រង់​ទ្រង់ ដោយសារ​អំពើបាប​ដែល​ទ្រង់​ប្រព្រឹត្ត(មើល២សាំ​យ៉ូអែល ១២) ទ្រង់​ក៏បាន​អធិស្ឋាន សូម​ការ​លាង​ជម្រះ​យ៉ាងដូច​នេះ​ថា “សូម​ជំរះ​ទូលបង្គំ​ដោយ​មែក​ហ៊ី​សុប នោះ​ទូលបង្គំ​នឹង​បាន​ជ្រះ​ស្អាត សូម​ដុសលាង​ទូលបង្គំ នោះ​នឹង​បាន​សជាង​ហិមៈ”(ខ.៧)។ តើ​អ្នកមាន​អារម្មណ៍​ថា ខ្លួនឯង​មាន​កំហុស ឬមានស្នាម​ប្រឡាក់​ទេ? ចូរ​ចូល​ទៅ​រក​ព្រះយេស៊ូវ​ យើង​ចងចាំ​ព្រះបន្ទូល​ដែល​បាន​ចែងថា “បើ​យើង​លន់តួ​បាប​វិញ នោះ​ទ្រង់​មានព្រះហឫទ័យ​ស្មោះត្រង់ ហើយ​សុចរិត ប្រយោជន៍នឹង​អត់ទោស​បាប​ឲ្យ​យើង ហើយនិង​សំអាត​យើង ពី​គ្រប់​អំពើទុច្ចរិត​ទាំងអស់​ផង”(១យ៉ូហាន ១:៩)។—ARTHUR JACKSON

តើ​ការ​ស្រែក​រក​ព្រះ សូម​ការ​លាង​ជម្រះ មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​អ្នក? តើមាន​អ្វី​រារាំង​អ្នក​មិន​ឲ្យ​សូម​ការ​អត់ទោស​បាប និង​ការ​លាង​សម្អាត តាមរយៈ​ព្រះយេស៊ូវ​ នៅពេល​ឥឡូវនេះ?

ឱ​ព្រះ​នៃ​ស្ថានសួគ៌ ព្រះអង្គ​ទត​ឃើញ​ស្នាម​ប្រឡាក់​នី​មួយៗ ក្នុង​ជីវិត​ទូលបង្គំ ដែល​ត្រូវការ​ការ​លាង​ជម្រះ។ សូម​ព្រះអង្គ​លាង​ជម្រះ​ទូលបង្គំ អត់ទោស​បាប ហើយ​ជួយ​ទូលបង្គំ​ឲ្យ​ថ្វាយព្រះ​កិត្តិនាម​ដល់​ព្រះអង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៤-៦ និង កិច្ចការ ១៧:១៦-៣៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles