July 19, 2023

You are here:
ដើរលបៗជាមួយអំពើបាបចេញតាមទ្វារ

អ្នកណា​ដែល​គ្រប់​បាំង​ការ​រំលង​របស់​ខ្លួន នោះ​នឹង​មិន​ចំរើន​ឡើង​ទេ តែ​អ្នកណា​ដែល​លន់តួ ហើយ​លះបង់​អំពើ​នោះ នឹង​ប្រទះ​បាន​សេចក្តី​មេត្តាករុណា​វិញ។ សុភាសិត ២៨:១៣ សត្វ​ឆ្កែ​ខ្ញុំ​ឈ្មោះ វី​នស្តុ​ន(Winston) ដឹង​ថា វា​មិន​ត្រូវ​ខាំ​ស្បែកជើង​ទេ។ ដូចនេះ វា​ក៏បាន​ប្រើ​ល្បិច​បន្លំ​ភ្នែក ដោយ​ដើរ​លបៗ។ ពេល​ដែល​វីនស្តុន​ឃើញ​ស្បែកជើង ដែល​យើង​ទុកចោល វា​ក៏បាន​ដើរ​យឺតៗ ទៅ​រក​ស្បែកជើង​នោះ។ វា​ក៏បាន​ពាំ​ស្បែកជើង​នោះ ហើយ​បន្ត​ដើរ​យឺត​ៗ​ទៅ​មុខ​ទៀត។ រួច​វា​ក៏​ចេញតាមទ្វារ​ទៅក្រៅ បើសិនជា​គ្មាន​នរណា​ឃើញ​វា​ទេ។ ជួនកាល យើង​គិតថា យើង​អាច​ដើរ​លប​ៗ​ជាមួយ​អំពើបាប​របស់​យើង ដោយ​ព្រះអង្គ​មិនបាន​ទតមើល​យើង។ យើង​ចង់​គិត​ថា ព្រះអង្គ​នឹង​មិន​កត់សម្គាល់​ឡើយ។ យើង​លើក​ហេតុផល​ថា អំពើបាប​នោះ​គ្មានអ្វី​ធំដុំ​ទេ។ តែ​ទន្ទឹម​នឹង​នោះ យើង​ក៏​ត្រូវតែ​ដឹងផង​ដែរ​ថា ព្រះ​ទ្រង់​មិន​សព្វព្រះទ័យ​ឲ្យ​យើង​សម្រេចចិត្ត​ប្រព្រឹត្ត​ដូចនេះ​ឡើយ។ បទ​គម្ពីរ​សុភាសិត ២៨:១៣ បាន​ចែងថា “អ្នកណា​ដែល​គ្រប់​បាំង​ការ​រំលង​របស់​ខ្លួន នោះ​នឹង​មិន​ចំរើន​ឡើង​ទេ តែ​អ្នកណា​ដែល​លន់តួ ហើយ​លះបង់​អំពើ​នោះ នឹង​ប្រទះ​បាន​សេចក្តី​មេត្តាករុណា​វិញ”។ យើង​មិន​ចាំបាច់​ត្រូវ​ដើរ​លប​ៗ ជាមួយ​អំពើបាប​របស់​យើង ហើយ​សង្ឃឹមថា គ្មាន​នរណា​ម្នាក់​កត់សំគាល់​នោះ​ទេ។ ពេលណា​យើង​សារភាព​ប្រាប់​ការពិត​អំពី​កំហុស​យើង ដល់​ខ្លួន​យើង ដល់​ព្រះអម្ចាស់ និង​ដល់​មិត្ត​ភក្តិ​ដែល​យើង​អាច​ទុកចិត្ត យើង​អាច​រក​ឃើញ​សេរីភាព​រួចផុត​ពី​ការ​ប្រកាន់ទោស​ខ្លួនឯង និង​ក្តី​អា​ម៉ាស​ដោយសារ​ការ​បន្ត​រស់​ក្នុង​អំពើបាប ដែល​លាក់កំបាំង(១យ៉ូហាន ១:៩)។—ADAM R. HOLZ…

Read article