នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

កំពុងធ្វើរឿងដែលមានប្រយោជន៍

កំពុងធ្វើរឿងដែលមានប្រយោជន៍

ដោយTim Gustafson

July 18, 2023

តែ​កាល​ទ្រង់​មាន​សេចក្តី​វេទនា នោះ​ក៏​ទូល​អង្វរ​ដល់​ព្រះយេហូវ៉ា​នៃ​ទ្រង់ ព្រមទាំង​បន្ទាប​ព្រះទ័យ​ចុះ​ជា​ខ្លាំង នៅ​ចំពោះ​ព្រះ​នៃ​ពួក​ឰយុកោ​ទ្រង់​វិញ។ ២របាក្សត្រ ៣៣:១២ ថ្ងៃមួយ ខ្ញុំ និង​ភរិយា​ខ្ញុំ​បានការ​ភ្ញាក់ផ្អើល ពេល​ដែល​បាន​ទទួលសំបុត្រ​មួយ​ច្បាប់ ពី​ពី​លោក​ចេសិន(Jason) ដែល​ជា​អ្នកទោស។ យើង​បាន​ចិញ្ចឹម និង​បង្រៀន​កូនឆ្កែ ឲ្យ​ក្លាយជា​សត្វ​ឆ្កែ ដែល​អាច​ជួយ​ជន​ពិការ។ ក្នុងចំណោម​កូនឆ្កែ​ទាំងនោះ មានកូន​ឆ្កែ​មួយ​ក្បាល​បាន​បញ្ចប់​ការ​បណ្តុះបណ្តាល ហើយ​ត្រូវ​ឡើង​ទៅ​វគ្គ​មួយទៀត ដែល​មាន​អ្នកទោស​ធ្វើជា​គ្រូបង្វឹក។ ​អ្នកទោស​ទាំងនោះ​សុទ្ធ​តែ​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ឲ្យ​ចេះ​បង្រៀន​សត្វ​ឆ្កែ។ ក្នុង​សំបុត្រ​របស់​លោក​ចេសិន គាត់​បាន​បង្ហាញ​ទុក្ខ​ក្រៀមក្រំ ចំពោះ​ការ​ស្លាប់​របស់​សត្វ​ឆ្កែ​មួយ​ក្បាល​នោះ តែ​គាត់​ថា សត្វ​ឆ្កែ​មួយ​ក្បាល​នោះ​ជា​សត្វ​ឆ្កែ​ទី១៧ ដែល​គាត់​បាន​បង្វឹក។ វា​ជា​សត្វ​ឆ្កែ​ដែល​ល្អ​បំផុត សម្រាប់​គាត់។ ពីមុន​គាត់​មានការ​សោក​ស្តាយ​ចំពោះ ចំពោះ​កំហុស​ដែល​បាន​ធ្វើឲ្យ​គាត់​ក្លាយជា​អ្នកទោស តែ​សត្វ​ឆ្កែ​មួយ​ក្បាល​នេះ បាន​ធ្វើឲ្យ​គាត់​មាន​អារម្មណ៍​ថា គាត់​កំពុង​ធ្វើ​រឿង​ដែល​មានប្រយោជន៍។ មិនមែន​មានតែ​លោក​ចេសិន​ទេ ដែល​មានការ​សោក​ស្តាយ។ យើង​រាល់គ្នា​សុទ្ធតែ​មានការ​សោក​ស្តាយ​ក្នុង​រឿង​អ្វីមួយ។ ស្តេច​ម៉ា​ន៉ា​សេ​មានរឿង​ជាច្រើន​ដែល​ធ្វើឲ្យ​ទ្រង់​សោក​ស្តាយ។ បទ​គម្ពីរ ២របាក្សត្រ ជំពូក៣៣ បាន​រៀបរាប់ អំពី​ទង្វើ​រអា​ក្រក់​ជាច្រើន​របស់​ទ្រង់ ដែល​មាន​ដូចជា ការ​សង់​អាសនា​ថ្វាយព្រះ​ក្លែងក្លាយ(ខ.៣) ទ្រង់​បាន​ទៅ​ពឹង​គ្រូ​មន្តអាគម​ន៍ ហើយ​ថែមទាំង​បាន​យក​បុត្រ​ទ្រង់​ទៅ​ធ្វើយញ្ញ​បូជា(ខ.៦)។ ទ្រង់​បាន​ដឹកនាំ​ប្រទេស​ទ្រង់​ទាំងមូល​ឲ្យ​ដើរតាម​ផ្លូវខុស​នេះ(ខ.៩)។ ព្រះយេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះបន្ទូល​នឹង​ម៉ា​ន៉ា​សេ ហើយនិង​រាស្ត្រ​ទ្រង់​ដែរ តែ​គេ​មិនព្រម​ទទួល​ស្តាប់​តាម​ឡើយ(ខ.១០)។ ទីបំផុត ទ្រង់​ក៏បាន​ងាក​មក​រក​ព្រះអម្ចាស់​វិញ។ ពួក​សាសន៍​បា​ប៊ី​ឡូន​បាន​លើកទ័ព​មក​ឈ្លានពាន ហើយ “ចាប់​ម៉ា​ន៉ា​សេ ដាក់ខ្នោះ​ដាក់​ច្រវាក់ នាំទៅ​ឯក្រុង​បា​ប៊ី​ឡូន”(ខ.១១)។ ក្រោយមក ស្តេច​ម៉ាន៉ាសេ​ក៏បាន​ធ្វើ​រឿង​ដ៏​ត្រឹមត្រូវ។ “កាល​ទ្រង់​មាន​សេចក្តី​វេទនា នោះ​ក៏​ទូល​អង្វរ​ដល់​ព្រះយេហូវ៉ា​នៃ​ទ្រង់ ព្រមទាំង​បន្ទាប​ព្រះទ័យ​ចុះ​ជា​ខ្លាំង នៅ​ចំពោះ​ព្រះ​នៃ​ពួក​ឰយុកោ​ទ្រង់​វិញ”(ខ.១២)។ ព្រះអម្ចាស់​ក៏បាន​ឮ​ទ្រង់ ហើយក៏​បាន​លើក​តាំង​ទ្រង់​ជា​ស្តេច​ឡើងវិញ។ ស្តេច​ម៉ាន៉ាសេ​ក៏បាន​ឈប់​ឲ្យ​គេ​ប្រតិបត្តិ​តាម​សាសនា​ដទៃ​ទៀត ហើយ​ងាក​មក​ថ្វាយបង្គំ​ព្រះ​ពិត​វិញ(ខ.១៥-១៦)។ តើ​អ្នកមាន​ការ​សោក​ស្តាយ ដែល​ធ្វើឲ្យ​អ្នក​បាក់ទឹកចិត្ត​ឬទេ? អ្នក​មិនទាន់​ហួសពេល​នៅឡើយ​ទេ។ ព្រះ​ទ្រង់​តែងតែ​ផ្ទៀង​ព្រះ​កាណ៌​រង់ចាំ​ស្តាប់​យើង​អធិស្ឋាន ដោយ​ការ​ប្រែចិត្ត និង​បន្ទាបខ្លួន។—TIM GUSTAFSON

តើ​អ្នកមាន​ការ​សោក​ស្តាយ​អ្វីខ្លះ? តើ​អ្នក​អាច​ថ្វាយព្រះ​កិត្តិនាម ដល់​ព្រះអង្គ ដោយ​អនុញ្ញាត​ឲ្យ​ព្រះអង្គ​ប្រើ​អ្នក​ដូចម្តេច​ខ្លះ?

ឱ​ព្រះ​វរបិតា ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ ដ្បិត​ព្រះអង្គ​តែងតែ​ត្រៀម​ជាស្រេច ដើម្បី​ស្តាប់​ការអធិស្ឋាន​ដ៏​ស្មោះត្រង់​របស់​ទូលបង្គំ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ២០-២២ និង កិច្ចការ ២១:១-១៧

ល្ងាច

ភស្តុតាងបង្ហាញថា ព្រះពិតជាមានមែន

ភស្តុតាងបង្ហាញថា ព្រះពិតជាមានមែន

ដោយUltimately with R.C. Sproul

July 18, 2023

តើ​យើង​អាច​ដឹង​ច្បាស់​ថា ព្រះ​ពិតជា​មាន​មែន? នៅ​ថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹង​នាំ​យើង​ទៅ​រក​កន្លែង​មួយ ដែល​យើង​មិន​នឹកស្មាន​ដល់ ដោយ​ផ្តល់​ឲ្យ​នូវ​ភស្តុតាង​ដែល​មិន​អាច​ប្រកែក​បាន ដើម្បី​បញ្ជាក់​ថា ព្រះ​អាទិករ​ដ៏​អស់​កល្ប ពិតជា​មាន​មែន។ អត្ថបទ នៅពេល​យប់​មួយ​នោះ ខ្ញុំ​បាន​ស្តាប់​ការ​ជជែកវែក​ញែក​តាមវិទ្យុ រវាង​ទស្សនវិទូ​មិន​ជឿ​ព្រះ​ម្នាក់ ទេវវិទូ​រ៉ូម៉ាំង​កាតូលិក​ម្នាក់ និង​ទេវវិទូ​ប្រូតេស្តង់​ម្នាក់។ ហើយ​ពួក​គេ​ក៏បាន​ជជែកគ្នា​ក្រោម​ប្រធានបទ តើ​ព្រះ​ពិតជា​មាន​មែន​ឬ? ពួក​គេ​ក៏បាន​បញ្ចេញ​ចំណេះដឹង​ដ៏​ខ្ពង់ខ្ពស់​គ្រប់​ប្រភេទ ក្នុង​ការ​ជជែកគ្នា​ថា ព្រះ​ពិតជា​មាន​មែន​ឬ​អត់ និង​ដើមកំណើត​នៃ​ពិភពលោក ។ល។ ហើយ​មាន​ប្រិយមិត្ត​អ្នក​ស្តាប់​ម្នាក់​បាន​ទូរស័ព្ទ​ចូល​កម្មវិធី​នោះ ដើម្បី​សួរ​សំណួរ​វាគ្មិន​ទាំងឡាយ។ គេ​អាច​ដឹង​ច្បាស់​ថា គាត់​មិនបាន​រៀនសូត្រ​បាន​ជ្រៅជ្រះ​ទេ។ ហើយ​គាត់​បាន​និយាយ​ខុស​វេយ្យាករណ៍​ច្រើន​ណាស់ ខណៈ​ពេល​ដែល​គាត់​សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​ពួក​គេ​ថា “ខ្ញុំ​មិនដឹង​ថា អស់លោក​ចេះតែ​យ៉ាងម៉េច​ក្នុង​ខ្លួន​ទេ។ ហេតុអ្វី​មិន​ចេញទៅ​ខាងក្រៅ បើកភ្នែក​មើល​ស្នា​ព្រះហស្ត​របស់​ព្រះ? ព្រះអង្គ​បាន​បង្ហាញ​ឲ្យ​ឃើញច្បាស់​នឹង​ភ្នែក​ប៉ុណ្ណឹង​ហើយ ហេតុអ្វី​អស់លោក​នៅតែ​មើល​រំលង?” មាន​គេ​សួរ​ខ្ញុំ​ថា “លោក​គ្រូ​ស្ព្រោល តើ​លោកគ្រូ​អាច​បក​ស្រាយ​ថា ព្រះ​ពិតជា​មាន​មែនឬទេ?” ខ្ញុំ​ក៏បាន​ឆ្លើយ​ថា “មិន​ពិបាក​ទេ”។ ពួក​ក៏បាន​ប្រាប់​ខ្ញុំ​ឲ្យ​បង្ហាញ​ភស្តុតាង ដើម្បី​បញ្ជាក់​ថា ព្រះ​ពិតជា​មាន​មែន។ ខ្ញុំ​ក៏បាន​ដោះ​ស្បែកជើង ហើយ​និយាយ​ថា “សូម​មើលចុះ នេះ​ជា​ភស្តុតាង​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា ព្រះ​ដ៏​មាន​គ្រប់​ចេស្តា​ដ៏​អស់​កល្ប ពិតជា​មាន​មែន”។ ពួក​គេ​និយាយ​ថា ភស្តុតាង​ដែល​ខ្ញុំ​បាន​បង្ហាញ​នេះ មិន​មាន​ភាព​ច្បាស់លាស់​ទេ។ តែ​ខ្ញុំ​ប្រាប់​ពួក​គេ​ថា “ភស្តុតាង​នេះ​មាន​ភាព​ច្បាស់លាស់​ណាស់។ ព្រោះ​បើ​ស្បែកជើង​នេះ​ពិតជា​មាន​វត្តមាន​នៅ​ទីនេះ​មែន បើ​អ្នក​ឃើញ​ស្បែកជើង​នៅ​ទីនេះ​មែន នោះ​មានន័យថា ស្បែក​ជើង​នេះ​គឺ​ជា​របស់​​អ្វីមួយ​កំពុង​មាន​វត្តមាន​នៅ​ទីនេះ​ហើយ”។ ព្រះ​ទ្រង់​មានអំណាច នៅក្នុង​ការ​មាន​វត្តមាន​ដ៏​អស់​កល្ប ដោយ​ខ្លួន​ឯង ពុំ​នោះ​ទេ បើ​គ្មាន​អ្នកបង្កើត​ទេ នោះ​ក៏​គ្មានអ្វី​អាច​កើតមាន​បាន​ដែរ។ ព្រោះ​បើ​អ្វីៗ​ទាំង​អស់​គ្មាន​វត្ត​មាន​ទាល់តែសោះ ក្នុង​ពេលណា​មួយ នោះ​មានន័យថា គ្មានអ្វី​អាច​កើតមាន​បាន​ឡើយ។ ដើម្បីឲ្យ​មាន​អ្វីមួយ​កើត​មាន​បាន គឺ​ទាល់តែ​មាន​អ្វីមួយ​ផ្សេងទៀត​មានអំណាច ក្នុង​ការ​ធ្វើ​ឲ្យ​ពួក​វា​កើតមាន។ តើ​មាន​ការ​ពន្យល់​អ្វី ដែល​សាមញ្ញ​ជាង​នេះ​ទៀត? បើ​ព្រះ​មិន​មានអំណាច ក្នុង​ការ​មាន​វត្តមាន​តាំងពី​អស់​កល្ប​ជានិច្ច​ទេ នោះ​គ្មានអ្វី​អាច​កើតមាន​បាន​ឡើយ។ អ្នក​មិន​ចាំបាច់​ត្រូវ​រង់ចាំ ឲ្យ​ស្ថានសួគ៌​បញ្ចេញ​សម្លេង​ប្រកាស​ប្រាប់​ក្តែង​ៗ​ថា ព្រះ​ទ្រង់​ពិតជា​មាន​មែន​នោះ​ទេ។ សូម​គ្រាន់តែ​មើល​ស្បែកជើង​របស់​អ្នក​ប៉ុណ្ណោះ អ្នក​អាច​ដឹង​ថា ព្រះ​ទ្រង់​ពិតជា​មាន​មែន។  

ប្រភេទ