តើខ្ញុំមានគោលបំណងអ្វី សម្រាប់ការរស់នៅ?
ដ្បិតខ្ញុំនឹងចាំពីសេចក្តីជំនឿស្មោះត្រង់ ដែលនៅក្នុងអ្នក សេចក្តីជំនឿនោះបាននៅក្នុងយាយឡូអ៊ីស ជាជីដូនរបស់អ្នកជាមុនដំបូង រួចក៏នៅក្នុងអ្នកអ៊ើនីស ជាម្តាយអ្នកដែរ។ ២ធីម៉ូថេ ១:៥ មានពេលមួយ លោកហារ៉ូល(Harold) បាននិយាយថា គាត់មានអារម្មណ៍ថា គាត់គ្មានប្រយោជន៍អ្វីសម្រាប់រស់នៅទៀតទេ ព្រោះគាត់ជាបុរសពោះម៉ាយ ដែលបានចូលនិវត្តន៍ហើយ។ កូនៗរវល់នឹងគ្រួសាររបស់ពួកគេរៀងខ្លួន បានជាគាត់ចំណាយពេលម្នាក់ឯង មើលស្រមោលនៅលើជញ្ជាំងផ្ទះ យ៉ាងស្ងប់ស្ងាត់ នៅពេលល្ងាច។ គាត់ច្រើនតែប្រាប់កូនស្រីគាត់ថា គាត់ចាស់ហើយ គាត់បានរស់នៅឆ្អែតឆ្អន់ គាត់គ្មានគោលបំណងសម្រាប់រស់នៅទៀតទេ ព្រះទ្រង់អាចដកយកជីវិតគាត់ នៅពេលណាក៏បាន។ ទោះជាយ៉ាងណាក៏ដោយ នៅពេលរសៀលមួយនោះ ការសន្ទនាជាមួយអ្នកជិតខាងគាត់ បានកែប្រែគំនិតគាត់។ គាត់ថា អ្នកជិតខាងគាត់មានបញ្ហាជាមួយកូនៗ ដូចនេះ គាត់ក៏បានអធិស្ឋានឲ្យអ្នកជិតខាងគាត់។ ក្រោយមក គាត់ក៏បានផ្សាយដំណឹងល្អជាមួយអ្នកនោះ។ ដូចនេះ គាត់ក៏បានដឹងថា គាត់នៅតែមានគោលបំណង សម្រាប់រស់នៅ! ឲ្យតែមានមនុស្សដែលមិនទាន់បានឮដំណឹងល្អរបស់ព្រះយេស៊ូវ គាត់ត្រូវតែប្រាប់ពួកគេឲ្យបានស្គាល់ព្រះអង្គសង្គ្រោះ។ ពេលដែលលោកហារ៉ូលបានឆ្លើយតប ចំពោះការទំនាក់ទំនងដ៏សាមញ្ញ ជារៀងរាល់ថ្ងៃ ដោយចែកចាយអំពីសេចក្តីជំនឿរបស់គាត់ ជីវិតរបស់អ្នកជិតខាងគាត់ក៏បានផ្លាស់ប្រែ។ ក្នុងបទគម្ពីរ ២ធីម៉ូថេ ជំពូក១ សាវ័កប៉ុលបានលើកឡើង អំពីស្រ្តីពីរនាក់ ដែលព្រះទ្រង់បានប្រើយ៉ាងដូចនេះដែរ ដើម្បីកែប្រែជីវិតមនុស្សម្នាក់ទៀត គឺលោកធីម៉ូថេ…
Read article