ពេលដែលការស្តាប់បង្គាប់ហាក់ដូចជាពិបាកពេក
ដោយសារសេចក្តីជំនឿ នោះអ័ប្រាហាំបានថ្វាយអ៊ីសាក។ ហេព្រើរ ១១:១៧ ក្នុងពេលសព្វថ្ងៃនេះ មនុស្សជាច្រើនមានអារម្មណ៍ថា ការស្តាប់បង្គាប់ព្រះប្រៀបដូចជាការបំផ្លាញក្តីស្រមៃខ្លួនឯង។ អ្នកផ្សេងទៀត ក៏នឹងមានអារម្មណ៍ដូចនេះផងដែរ។ អ្នកមានអារម្មណ៍ថា បើអ្នកធ្វើអ្វីដែលព្រះបន្ទូលព្រះ ឬព្រះវិញ្ញាណបរិសុទ្ធបានត្រាស់ហៅឲ្យអ្នកធ្វើ អ្នកនឹងវេទនា ហើយមិនជឿថា ព្រះទ្រង់អាចប្រើការនេះ ជាប្រយោជន៍ដល់អ្នកទេ។ ពេលនេះ អ្នកប្រហែលជាឮព្រះទ្រង់បង្គាប់ ឬត្រាស់ហៅអ្នក ឲ្យបន្តរស់នៅជាអ្នកមានគ្រួសារ ឬនៅលីវ ឲ្យបន្តធ្វើការងារនោះទៀត ឬឲ្យទៅរកការងារផ្សេង ឬឲ្យផ្សាយដំណឹងល្អអំពីព្រះគ្រីស្ទ នៅកន្លែងធ្វើការ ឲ្យរក្សាភាពស្មោះត្រង់ ឲ្យនាំអ្នកដែលបានប្រព្រឹត្តអំពើបាប ឲ្យប្រែចិត្ត ឲ្យស្វែងរកការងារថ្មី ឬឲ្យធ្វើការជាបេសកជនជាដើម។ ហើយតាមគំនិតរបស់អ្នកដែលមានដែនកំណត់ អ្នកមិនចង់ធ្វើតាមបង្គាប់នេះទេ ព្រោះអ្នកប្រហែលមានអារម្មណ៍ថា ពិបាកដូចលោកអ័ប្រាហាំលះបង់អ៊ីសាក ដែលជាកូនតែមួយដែលត្រូវទទួលមរតក ។ អ្នកបានពិចារណាគ្រប់ជ្រុងជ្រោយតាមគំនិតមនុស្ស ហើយយល់ឃើញថា អ្នកនឹងមិនអាចទទួលលទ្ធផលល្អឡើយ។ តែឥឡូវនេះ អ្នកបានដឹងហើយថា លោកអ័ប្រាហាំបានទទួលលទ្ធផលដូចម្តេច។ គឺដូចដែលព្រះគម្ពីរបានចែងអំពីរឿងគាត់ស្រាប់។ តើអ្នកប្រាថ្នាចង់បានព្រះ និងផ្លូវរបស់ព្រះអង្គ ព្រមទាំងព្រះបន្ទូលសន្យា លើសអ្វីទាំងអស់ឬទេ ហើយតើអ្នកជឿថា ព្រះអង្គអាច ហើយនឹងឲ្យតម្លៃមកលើជំនឿ និងការស្តាប់បង្គាប់របស់អ្នក ដោយអ្នកមិនមានការខ្មាសអៀន នៅក្នុងការហៅព្រះអង្គថា ព្រះរបស់អ្នក ហើយប្រើប្រាជ្ញា…
Read article