អង្គទ្រង់គឺជាលក្ខណៈសម្បត្តិរបស់ព្រះអង្គ
យើងមិនអាចបែងចែកព្រះជាចំណែកៗបានទេ។ យើងមិនអាចញែកលក្ខណៈសម្បត្តិរបស់ព្រះអង្គ ចេញពីគ្នា ធ្វើមើលតែលក្ខណៈសម្បត្តិនីមួយៗរួមផ្សំគ្នាបង្កើតជាលក្ខណៈពេញលេញនោះទេ។ នៅថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូមលើកឡើង អំពីគោលលទ្ធិនៃភាពសាមញ្ញរបស់ព្រះ ដែលបានជួយយើងមិនឲ្យបង្កើតគំនិតយល់ខុសអំពីព្រះ។ អត្ថបទ សេចក្តីស្រឡាញ់ជាលក្ខណៈសម្បត្តិដ៏សំខាន់យ៉ាងខ្លាំងរបស់ព្រះ តែព្រះទ្រង់ជាអង្គបុគ្គលដ៏សាមញ្ញ។ មិនមែនក្នុងន័យថា យើងអាចមើលស្រាលព្រះអង្គនោះទេ តែយើងអាចយល់ថា អង្គទ្រង់មិនមានផ្នែកជាច្រើនផ្សំចូលគ្នានោះទេ។ អង្គទ្រង់ផ្ទាល់គឺជាលក្ខណៈសម្បត្តិរបស់ព្រះអង្គ ដូចនេះ ដើម្បីឲ្យយើងអាចយល់អំពីលក្ខណៈសម្បត្តិណាមួយរបស់ព្រះអង្គ អ្នកត្រូវតែយល់ផងដែរថា លក្ខណៈសម្បត្តិនោះមានទំនាក់ទំនង និងមានការតភ្ជាប់ជាមួយលក្ខណៈសម្បត្តិដទៃទៀតរបស់ព្រះ។ សេចក្តីស្រឡាញ់របស់ព្រះ គឺជាសេចក្តីស្រឡាញ់ដ៏អស់កល្ប។ សេចក្តីស្រឡាញ់របស់ព្រះជាសេចក្តីស្រឡាញ់ ដែលមានអធិបតេយ្យភាព ។ សេចក្តីស្រឡាញ់របស់ព្រះអង្គ ជាសេចក្តីស្រឡាញ់ដែលមិនចេះប្រែប្រួល។ សេចក្តីស្រឡាញ់របស់ព្រះអង្គជាសេចក្តីស្រឡាញ់ដ៏បរិសុទ្ធ។ ព្រះដែលមិនមានលក្ខណៈសម្បត្តិ ដូចជាភាពយុត្តិធម៌ សេចក្តីបរិសុទ្ធ ឬអធិបតេយ្យភាព ។ល។ គឺមិនខុសពីរូបព្រះ ដែលធ្វើពីឈើ ឬថ្មនោះឡើយ។
Read article