August 3, 2023

You are here:
ការចែកចាយ ដោយចិត្តស្មោះត្រង់ និងបើកចំហ

សូមអាន យ៉ាកុប ៥:១៣-២០ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​លន់តួ​ទោស​នឹង​គ្នា ហើយ​អធិស្ឋាន​ឲ្យ​គ្នា​ទៅវិញ​ទៅមក ដើម្បី​ឲ្យ​បានជា​ចុះ​។ យ៉ាកុប ៥:១៦ មាន​ពេល​មួយ​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​ផ្ញើ​សារ​មក​ខ្ញុំ ដើម្បី​ឲ្យ​យើង​ទាំង​អស់​គ្នា នៅ​ក្នុង​ក្រុម​តូច អនុវត្ត​តាម​ការ​បង្រៀន​ក្នុង​បទ​គម្ពីរ យ៉ាកុប ៥:១៦ សម្រាប់​ខែ​នេះ ដោយ​បង្កើត​បរិយាកាស ដែល​មាន​ការ​ទុកចិត្ត​គ្នា​ទៅវិញ​ទៅមក និង​លាក់​ការ​សម្ងាត់ ដើម្បី​ឲ្យ​យើង​អាច​ចែក​ចាយ​អំពី​បញ្ហា​ក្នុង​ជីវិត​យើង ក្នុង​ក្រុម ហើយ​អធិស្ឋាន​ឲ្យ​គ្នា​ទៅវិញ​ទៅមក​។ ភ្លាមៗ​នោះ ខ្ញុំ​មិន​ដឹង​ថា ត្រូវ​ឆ្លើយ​តប​សារ​គាត់​ដូច​ម្តេច​ទេ​។ សមាជិក​ក្រុម​តូច​របស់​យើង បាន​ស្គាល់​គ្នា​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ហើយ តែ​យើង​មិន​ដែល​បាន​ចែក​ចាយ អំពី​ការ​ឈឺ​ចាប់ និង​បញ្ហា​ដល់​គ្នា​ទៅវិញ​ទៅមក ដោយ​បើក​ចំហ​ទេ​។ សរុប​មក យើង​នៅ​មាន​ការ​ភ័យ​ខ្លាច មិន​ហ៊ាន​បើក​ចំហ​នៅឡើយ​ទេ​។ ប៉ុន្តែ តាម​ពិត យើង​ទាំង​អស់​គ្នា សុទ្ធតែ​ជា​មនុស្ស​មាន​បាប ហើយ​យើង​សុទ្ធតែ​មាន​បញ្ហា​។ យើង​រាល់​គ្នា​ត្រូវ​ការ​ព្រះយេស៊ូវ​។ ការ​ជជែក​គ្នា​ដោយ​ចិត្ត​ស្មោះ​ត្រង់ អំពី​ព្រះគុណ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ និង​អំពី​ការ​ពឹង​ផ្អែក​របស់​យើង ទៅលើ​ព្រះគ្រីស្ទ គឺ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​បន្ត​ទុកចិត្ត​ព្រះអង្គ​។ ដោយសារ​យើង​មាន​ព្រះយេស៊ូវ​ក្នុង​ជីវិត​យើង នោះ​យើង​អាច​ឈប់​ធ្វើពុត​ជា​មនុស្ស​ដែល​គ្មាន​បញ្ហា​ក្នុង​ជីវិត​។ ដូច​នេះ ខ្ញុំ​ក៏បាន​យល់​ព្រម​អនុវត្ត​តាម​បទ​គម្ពីរ​នេះ នៅ​ក្នុង​ក្រុម​តូច​យើង​។ ពី​ដំបូង យើង​មាន​ការ​ខ្មាស​អៀន ក្នុង​ការ​ចែក​ចាយ​។ ប៉ុន្តែ ពេល​ដែល​មាន​គ្នា​យើង​ម្នាក់​ចាប់​ផ្តើម​ចែក​ចាយ…

Read article