អ្នកខ្លាំងដែលត្រូវជួយអ្នកទន់ខ្សោយ
សូមអាន អេសេគាល ៣៤:១-២,៧-១២ វេទនាដល់ពួកអ្នកគង្វាលនៃសាសន៍អ៊ីស្រាអែល …ឯងរាល់គ្នាមិនបានចំរើនកំឡាំង ដល់សត្វណាដែលអន់កំឡាំង ហើយណាដែលឈឺ នោះមិនបានមើលឲ្យជាទេ។ អេសេគាល ៣៤:២,៤ ប្រពៃណីដែលគួរឲ្យរីករាយបំផុត ក្នុងកីឡាបាល់ទាត់មហាវិទ្យាល័យ ប្រហែលជាបានកើតឡើង នៅសកលវិទ្យាល័យអាយអូវ៉ា សហរដ្ឋអាមេរិក។ គេបានសង់មន្ទីរពេទ្យកុមារមួយកន្លែង នៅជិតពហុកីឡាដ្ឋានឃីនីក របស់រដ្ឋអាយអូវ៉ា ហើយនៅលើជាន់ខ្ពស់ជាងគេរបស់អគារមន្ទីរពេទ្យនេះ មានបង្អួចកញ្ចក់ធំៗលាតសន្ធឹងពីកម្រាលឥដ្ឋដល់ពិដាន ដែលអាចឲ្យគេមើលការប្រកួតពីបន្ទប់ទាំងនេះបានច្បាស់។ នៅថ្ងៃប្រកួត ក្មេងៗដែលមានជំងឺ និងក្រុមគ្រួសាររបស់ពួកគេបានទៅផ្តុំគ្នាពេញជាន់ខាងលើនោះ ដើម្បីទស្សនាការប្រកួតក្នុងពហុកីឡាដ្ឋាន ហើយនៅចុងបញ្ចប់នៃតង់ទីមួយ គ្រួបង្វឹក និងកីឡាករបាល់ទាត់ និងទស្សនិកជនរាប់ពាន់នាក់ បាននាំគ្នាងាកមករកមន្ទីរពេទ្យនោះទាំងអស់គ្នា ហើយក៏បានគ្រវីដៃដាក់មនុស្សដែលកំពុងទស្សនាពីក្នុងមន្ទីរពេទ្យនោះ។ ពេលនោះ ភាពសប្បាយរីករាយក៏បានបង្ហាញចេញមកនៅលើផ្ទៃមុខក្មេងៗទាំងឡាយ ដែលកំពុងមានជំងឺ។ ខ្ញុំមានការប៉ះពាល់ចិត្តណាស់ ពេលដែលបានឃើញកីឡាករ និងទស្សនិកជនរាប់ពាន់នាក់ បានផ្អាកអ្វីៗដែលពួកគេកំពុងធ្វើមួយភ្លែត ដើម្បីបង្ហាញការយកចិត្តទុកដាក់ចំពោះកុមារទាំងអស់នោះ។ ព្រះគម្ពីរបានបង្គាប់ដល់អ្នកខ្លាំង ឲ្យយកចិត្តទុកដាក់ចំពោះអ្នកទន់ខ្សោយ ជួយយកអសារអ្នកដែលកំពុងជួបការលំបាក ហើយថែទាំអ្នកជំងឺ។ តែមានពេលជាញឹកញាប់ពេកហើយ ដែលយើងមិនបានអើពើចំពោះអ្នកដែលកំពុងត្រូវការជំនួយ(អេសេគាល ៣៤:៦)។ ហោរាអេសេគាលបានស្តីបន្ទោសឲ្យអ្នកដឹកនាំរបស់ប្រជាជនអ៊ីស្រាអែល ដោយសារពួកគេមានចិត្តអាត្មានិយម ដោយមិនខ្វល់អំពីអ្នកដែលកំពុងត្រូវការជំនួយ។ ព្រះទ្រង់ក៏បានមានបន្ទូលតាមរយៈហោរាអេសេគាលថា “វេទនាដល់ពួកអ្នកគង្វាលនៃសាសន៍អ៊ីស្រាអែល …ឯងរាល់គ្នាមិនបានចំរើនកំឡាំង ដល់សត្វណាដែលអន់កំឡាំង ហើយសត្វណាដែលឈឺ នោះមិនបានមើលឲ្យជាទេ”(ខ.២,៤)។…
Read article