មើលទៅព្រះយេស៊ូវ ដើម្បីទទួលក្តីអំណរ
គ្រប់ទាំងការដែលគេធ្វើទាំងប៉ុន្មាន នោះសុទ្ធតែធ្វើឲ្យតែមនុស្សមើលឃើញទេ . . . គេគាប់ចិត្តនឹងកន្លែងលេខ១ក្នុងការស៊ីលៀង និងកន្លែងដែលមុខគេក្នុងសាលាប្រជុំ ព្រមទាំងគាប់ចិត្តឲ្យមនុស្សគំនាប់ខ្លួននៅទីផ្សារ ហើយឲ្យគេហៅខ្លួនថា លោកគ្រូៗផង។ ម៉ាថាយ ២៣:៥-៧ ការមានចិត្តរមាស់ចង់ឲ្យគេគំនាប់ខ្លួន គឺជាការស្រេកឃ្លានចង់ឲ្យគេសរសើរខ្លួន។ បើយើងស្វែងរកការសប្បាយ នៅក្នុងការមានអារម្មណ៍ថា ខ្លួនឯងមានភាពគ្រប់គ្រាន់ នោះយើងនឹងមិនមានការស្កប់ចិត្តឡើយ បើគ្មានអ្នកដទៃមើលឃើញ និងអបអរភាពគ្រប់គ្រាន់របស់យើងទេនោះ។ ហេតុនេះហើយ ព្រះយេស៊ូវបានរៀបរាប់អំពីពួកអាចារ្យ និងពួកផារិស៊ី ក្នុងបទគម្ពីរម៉ាថាយ ២៣:៥ ថា “គ្រប់ទាំងការដែលគេធ្វើទាំងប៉ុន្មាន នោះសុទ្ធតែធ្វើឲ្យតែមនុស្សមើលឃើញទេ”។ តើរឿងនេះមិនចម្លែកទេឬ? តើអ្នកមិនគិតថា មនុស្សដែលមានភាពគ្រប់គ្រាន់ផ្ទាល់ខ្លួន គួរតែមិនត្រូវការការសរសើរពីអ្នកដទៃទេឬ? នោះហើយជាអត្ថន័យនៃ “ភាពគ្រប់គ្រាន់”។ តែមានភស្តុតាងបញ្ជាក់ថា ការមានភាពគ្រប់គ្រាន់ផ្ទាល់ខ្លួន មានភាពចន្លោះប្រហោង។ ព្រះមិនបានរចនាខ្លួនយើងមក ឲ្យបំពេញចិត្តខ្លួនឯង ឬពឹងផ្អែកលើខ្លួនឯងនោះទេ។ យើងមិនអាចជួយខ្លួនឯងឲ្យមានភាពគ្រប់គ្រាន់ផ្ទាល់ខ្លួនបានឡើយ។ យើងមិនមែនជាព្រះទេ។ ព្រះទ្រង់បានបង្កើតយើងមក ឲ្យមានរូបភាពដូចព្រះអង្គ។ ភាពគ្រប់គ្រាន់ផ្ទាល់ខ្លួនមិនបានធ្វើឲ្យយើង “មានលក្ខណៈដូច” ព្រះអង្គឡើយ។ ដូចនេះ វិញ្ញាណដែលព្យាយាមស្វែងរកភាពគ្រប់គ្រាន់ ដោយពឹងអាងខ្លួនឯង គឺតែងតែមានភាពចន្លោះប្រហោងជានិច្ច។ ការស្រេកឃ្លានដែលមានចន្លោះប្រហោងនេះ ដែលចង់បានការសរសើរពីអ្នកដទៃ ជាសញ្ញាបង្ហាញអំពីបរាជ័យនៃអំនួត និងអវត្តមាននៃជំនឿលើព្រះគុណដ៏ស្ថិតស្ថេររបស់ព្រះ។…
Read article