បានរួចផុតពីភាពជាទាសករ
សូមអាន និក្ខមនំ ៦:១-៨ អញនឹងនាំឯងរាល់គ្នាចេញឲ្យរួចពីបន្ទុកនៃពួកសាសន៍អេស៊ីព្ទ ហើយនឹងជួយឲ្យរួចពីការបំរើគេ។ និក្ខមនំ ៦:៦ មានពេលមួយចាមីឡា(Jamila) បានលាន់មាត់ថា “អ្នកប្រៀបដូចជាលោកម៉ូសេ ដែលបានដឹកនាំយើងចេញពីភាពជាទាសករ”។ ចាមីឡាបានធ្វើការដូចទាសករនៅកន្លែងធ្វើឥដ្ឋមួយកន្លែង ក្នុងប្រទេសប៉ាគីស្ថាន។ នាង និងក្រុមគ្រួសារនាងបានជួបទុក្ខលំបាកយ៉ាងនេះ ដោយសារពួកគេជំពាក់លុយម្ចាស់ឡឥដ្ឋច្រើនហួសប្រមាណ។ ពួកគេបានប្រើប្រាស់ប្រាក់ចំណូលមួយផ្នែកធំដែលពួកគេរកបាន ដើម្បីតែបង់ការប្រាក់ប្រចាំខែប៉ុណ្ណោះ។ តែក្រោយមក មានអង្គការមិនរកប្រាក់ចំណេញមួយបានជួយលោះបំណុលរបស់ពួកគេ។ ពួកគេមានអារម្មណ៍ធូរស្បើយយ៉ាងខ្លាំង។ ចាមីឡាជាអ្នកជឿព្រះយេស៊ូវ។ ដូចនេះ ពេលនាងបង្ហាញចេញនូវការអរគុណចំពោះតំណាងរបស់អង្គការ ដែលបានជួយក្រុមគ្រួសារនាងឲ្យមានសេរីភាព នាងក៏បានលើកឡើង អំពីគំរូរបស់ព្រះអម្ចាស់ ក្នុងការប្រើលោកម៉ូសេឲ្យរំដោះរាស្រ្តអ៊ីស្រាអែល ឲ្យរួចផុតពីភាពជាទាសករ។ ប្រជាជនអ៊ីស្រាអែលបានទទួលរងការកៀបសង្កត់ពីសាសន៍អេស៊ីព្ទអស់រាប់រយឆ្នាំហើយ ដោយធ្វើការធ្ងន់ ក្នុងស្ថានភាពដ៏ពិបាកក្រៃលែង។ ពួកគេក៏បានស្រែករកព្រះ សូមព្រះអង្គជួយសង្រ្គោះពួកគេ(និក្ខមនំ ២:២៣)។ តែបន្ទុកការងាររបស់ពួកគេក៏កាន់តែធ្ងន់ ដោយស្តេចផារ៉ោនដែលទើបឡើងសោយរាជ្យថ្មីបានបញ្ជាពួកគេ មិនគ្រាន់តែធ្វើឥដ្ឋប៉ុណ្ណោះទេ តែឲ្យទៅរើសចំបើងសម្រាប់ធ្វើឥដ្ឋផងដែរ(៥:៦-៨)។ ពេលពួកអ៊ីស្រាអែលបន្តស្រែកសូមព្រះអង្គរំដោះពួកគេឲ្យរួចពីការសង្កត់សង្កិននេះ ព្រះអង្គក៏បានមានបន្ទូលសន្យាម្តងទៀតថា នឹងធ្វើជាព្រះដល់ពួកគេ(៦:៧)។ ពួកគេនឹងមិនរស់នៅជាទាសករទៀតឡើយ ព្រោះព្រះអង្គនឹងលើកព្រះពាហុ ដើម្បីប្រោសលោះពួកគេ(ខ.៦)។ តាមការបង្គាប់របស់ព្រះអម្ចាស់ លោកម៉ូសេក៏បានដឹកនាំពួកអ៊ីស្រាអែល ចេញពីទឹកដីអេស៊ីព្ទ(មើលជំពូក ១៤)។ សព្វថ្ងៃនេះ ព្រះទ្រង់នៅតែរំដោះយើង ដោយព្រះពាហុលាតសន្ធឹងរបស់ព្រះរាជបុត្រាព្រះអង្គ ព្រះនាមយេស៊ូវ នៅលើឈើឆ្កាង។ ព្រះអង្គបានរំដោះយើងឲ្យមានសេរីភាពរួចផុត…
Read article