ពន្លឺតូចៗរាប់ពាន់ផ្សំចូលគ្នា
សូមអាន អេភេសូរ ៥:៨-២០ ចូរដើរដូចជាមនុស្សភ្លឺចុះ។ អេភេសូរ ៥:៨ ជ្រោះជ្រៅឌីសម៉ល ខេនាន ក្នុងភាគពាយព្យនៃរដ្ឋអាឡាបាម៉ា បានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន ឲ្យមកទស្សនាកម្សាន្តជារៀងរាល់ឆ្នាំ ជាពិសេសនៅខែឧសភា និងខែមិថុនា នៅពេលដែលកូនរបស់សត្វមមុងម្យ៉ាងបានញាស់ ហើយប្រែក្លាយជាដង្កូវបញ្ចេញពន្លឺ។ នៅពេលយប់ សត្វដង្កូវបញ្ចេញពន្លឺទាំងនេះបានបញ្ចេញពន្លឺពណ៌ខៀវដ៏ស្រស់ស្អាត ដោយពួកវារាប់ពាន់ក្បាលជួបជុំគ្នាបង្កើតជាពន្លឺដែលគួរឲ្យពេចពិលរមិលមើល។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការបង្រៀនរបស់សាវ័កប៉ុល ឲ្យអ្នកជឿព្រះគ្រីស្ទដើរដូចជាមនុស្សភ្លឺ។ គាត់ពន្យល់ថា “កាលពីដើមអ្នករាល់គ្នាក៏ងងឹតដែរ តែឥឡូវនេះវិញ បានភ្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូរដើរដូចជាមនុស្សភ្លឺចុះ”(អេភេសូរ ៥:៨)។ តែជួនកាល យើងប្រហែលជាឆ្ងល់ថា ពន្លឺដ៏តូចរបស់យើងអាចនាំមកនូវការផ្លាស់ប្តូរ ដោយរបៀបណា។ សាវ័កប៉ុលបានបង្រៀនថា យើងមិនត្រូវការធ្វើការតែម្នាក់ឯង ដើម្បីនាំមកនូវការផ្លាស់ប្តូរនោះទេ។ គាត់បានហៅយើងថា “មនុស្សភ្លឺ”(ខ.៨) ហើយពន្យល់ថា យើងគួរ “នឹងទទួលចំណែកកេរ្តិ៍អាករ ក្នុងពួកបរិសុទ្ធនៅទីភ្លឺផង”(កូល៉ុស ១:១២)។ ការរស់នៅជាពន្លឺក្នុងលោកិយ គឺជាការរួបរួមគ្នា ជាកិច្ចការនៃរូបកាយរបស់ព្រះគ្រីស្ទ និងកិច្ចការរបស់ពួកជំនុំ។ សាវ័កប៉ុលបានបកស្រាយកាន់តែច្បាស់ អំពីការរួបរួមគ្នានេះ ដែលត្រូវមានការថ្វាយបង្គំរួមគ្នា ដោយ“និយាយគ្នាទៅវិញទៅមក ដោយបទទំនុកដំកើង ទំនុកបរិសុទ្ធ នឹងចំរៀងខាងឯវិញ្ញាណ”(អេភេសូរ ៥:១៩)។ ពេលណាយើងបាក់ទឹកចិត្ត…
Read article