នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

មនុស្សខុសគ្នារួបរួមគ្នា ក្នុងព្រះយេស៊ូវ

មនុស្សខុសគ្នារួបរួមគ្នា ក្នុងព្រះយេស៊ូវ

ដោយSheridan Voysey

August 8, 2023

សូមអាន កាឡាទី ៣:២៣-២៩ គ្មាន​សាសន៍​យូដា ឬ​សាសន៍​ក្រេក គ្មាន​បាវ​បំរើ ឬ​អ្នក​ជា គ្មាន​ប្រុស និង​ស្រី​ទៀត​ទេ​។ កាឡាទី ៣:២៨ លោក​ហ្វ្រេន​ស៊ីស អ៊ីវ៉ាន(Francis Evans) ជា​អ្នក​វិភាគ​ផ្នែក​មុខ​ជំនួញ ​បាន​ធ្វើ​ការ​សិក្សា​ទៅលើ​អ្នក​លក់​កញ្ចប់​ធានា​រ៉ាប់រង​​១២៥​នាក់ ដើម្បី​ឲ្យ​បាន​ដឹង​ថា មាន​កត្តា​អ្វី​ខ្លះ​ដែល​បាន​ជួយ​ពួកគេ​ឲ្យ​មាន​ជោគជ័យ​ក្នុង​អាជីព​។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ សមត្ថភាព​ក្នុង​ការ​លក់​មិនមែន​ជា​កត្តា​ចម្បង​ឡើយ​។ ផ្ទុយ​ទៅវិញ លោក​អ៊ីវ៉ាន​បាន​រក​ឃើញថា អតិថិជន​ជាច្រើន​ទំនង​​ទិញ​កញ្ចប់​ធានា​រ៉ាប់​រង​ពី​អ្នក​លក់ ដែល​មាន​និន្នាការ​នយោបាយ ការ​អប់រំ និង​សូម្បីតែ​កម្ពស់​ដូច​ពួកគេ​។ អ្នក​ជំនាញ​បាន​បក​ស្រាយ​ថា ពួក​គេ​កំពុងតែ​មាន​ទំនោរ​ទៅ​រក​ការ​ជ្រើសរើស​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​ពួកគេ​។ ការ​មាន​ទំនោរ​ដូច​នេះ ក៏​កើត​មាន​ក្នុង​ផ្នែក​ដទៃ​ទៀត នៃ​ជីវិត​យើង​ផង​ដែរ ដោយ​យើង​ច្រើនតែ​រៀប​ការ​ជា​មួយ ឬ​រាប់អាន​មនុស្ស​ដែល​មាន​លក្ខណៈ​ស្រដៀង​យើង​ច្រើន​។ ការ​មាន​ទំនោរ​ដូច​នេះ​ជា​រឿង​ធម្មតា​ទេ តែ​អាច​មាន​គ្រោះ​ថ្នាក់ បើ​យើង​មិន​បាន​ពិនិត្យ​មើល​ឲ្យ​បាន​ដិត​ដល់​។ ពីព្រោះ​ពេលណា​យើង​ចង់​រាប់​រកតែ​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​យើង សង្គម​អាច​មាន​ការ​បែក​បាក់ ដោយសារ​ការ​ប្រកាន់​ពូជ​សាសន៍ និន្នាការ​នយោបាយ និង​វណ្ណៈ​ជាដើម​។ នៅ​សតវត្សន៍ទី១ សាសន៍​យូដា​រាប់​អាន​តែ​សាសន៍​យូដា សាសន៍​ក្រិក​រាប់​អាន​តែ​សាសន៍​ក្រិក ហើយ​អ្នក​មាន និង​អ្នក​ក្រ​មិន​ដែល​រាប់អាន​គ្នា​ទេ​។ តែ​ក្នុង​បទ​គម្ពីរ រ៉ូម ១៦:១-១៦ សាវ័ក​ប៉ុល​បាន​រៀបរាប់​ឈ្មោះ សមាជិក​ពួក​ជំនុំ នៅ​ទីក្រុង​រ៉ូម ដែល​រួម​មាន​អ្នក​ស្រី​ព្រីស៊ីល និង​លោក​អ័គីឡា(ជនជាតិ​យូដា) លោក​អេ​ប៉ាយនេត(ជនជាតិ​ក្រិក) អ្នក​ស្រី​ភីបេ(ជា​អ្នកជួយ​មនុស្ស​ជា​ច្រើន ដូច​នេះ ទំនងជា​អ្នក​មាន​ទ្រព្យ​ច្រើន) ហើយ​លោក​ភីឡូឡូក(តាម​ធម្មតា នេះ​ជា​ឈ្មោះ​របស់​ទាសករ)។ តើ​នរណា​បាន​នាំ​មនុស្ស​ប្រភេទ​ខុស​គ្នា​ទាំង​អស់​នេះ ឲ្យ​រួបរួម​គ្នា? គឺ​ព្រះយេស៊ូវ​ដែល​ក្នុង​ព្រះអង្គ គឺ​គ្មាន “គ្មាន​សាសន៍​យូដា ឬ​សាសន៍​ក្រេក គ្មាន​បាវ​បំរើ ឬ​អ្នក​ជា”ទៀត​ទេ(កាឡាទី ៣:២៨)។ វា​ជា​រឿង​ធម្មតា​ទេ ដែល​យើង​ចង់​រស់នៅ ធ្វើ​ការ និង​ទៅ​ព្រះវិហារ ជាមួយ​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​យើង​។ តែ​ព្រះយេស៊ូវ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ធ្វើ​លើស​ពី​នេះ​ទៀត​។ ក្នុង​លោកិយ ដែល​មាន​ការ​បែក​បាក់​ជា​ច្រើន​បំណែក ព្រះ​អង្គ​កំពុងតែ​នាំ​យើង​ដែល​ជា​មនុស្ស​ខុស​គ្នា​ឲ្យ​រួបរួម​គ្នា ក្នុង​ព្រះអង្គ ជា​គ្រួសារ​តែមួយ​។—Sheridan Voysey

តើ​អ្នក​អាច​ឈោង​ទៅ​រក​មនុស្ស​ដែល​មាន​លក្ខណៈ​ខុសពី​អ្នក ដោយ​របៀបណា? តើ​សប្តាហ៍​នេះ អ្នក​អាច​រួម​ចំណែក នៅ​ក្នុង​ការ​ផ្សះផ្សា​ការ​បាក់​បែក​រវាង​ជាតិ​សាសន៍ និង​វណ្ណៈ​យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ ទូល​បង្គំ​សូម​សរសើរ​ដំកើង​ព្រះអង្គ ដែល​បាន​នាំ​លោកិយ​ដែល​បែក​បាក់ ឲ្យ​មាន​ការ​រួបរួម​គ្នា​តែមួយ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុក​ដំកើង ៧៤-៧៦ និង រ៉ូម ៩:១៦-៣៣

ល្ងាច

ទស្សនៈដែលមានព្រះជាចំណុចកណ្តាល

ទស្សនៈដែលមានព្រះជាចំណុចកណ្តាល

ដោយUltimately with R.C. Sproul

August 8, 2023

របៀប​ដែល​យើង​យល់​អំពី​ចារិក​លក្ខណៈ​របស់​ព្រះ ជា​កត្តា​កំណត់​របៀប​ដែល​យើង​រស់នៅ ក្នុង​លោកិយ​នេះ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អ ស៊ី ស្ព្រោល(R.C. Sproul) សូម​ធ្វើការ​បកស្រាយ អំពី​សារៈសំខាន់​ជា​មូលដ្ឋាន នៃ​ការ​ស្គាល់​ព្រះអម្ចាស់ ដូចដែល​ព្រះអង្គ​បាន​បង្ហាញ​អង្គ​ទ្រង់ ក្នុង​ព្រះបន្ទូល។ អត្ថបទ ជំនឿ​របស់​គ្រីស្ទបរិស័ទ​មាន​ព្រះ​ធ្វើជា​ចំណុច​កណ្តាល។ របៀប​ដែល​មនុស្ស​ម្នាក់​យល់​អំពី​ចារិក​លក្ខណៈ​របស់​ព្រះ ជា​កត្តា​កំណត់​របៀប​ដែល​គាត់​រស់នៅ ពោល​គឺ​លើស​កត្តា​កំណត់​ផ្សេងទៀត។ ការ​ស្គាល់​ព្រះ​ជា​មូលដ្ឋាន​គ្រឹះ​សំខាន់​បំផុត សម្រាប់​ឲ្យ​យើង​យល់​អំពី​សារៈសំខាន់​នៃ​ផ្នែក​នី​មួយៗ​នៃ​ជីវិត​របស់​យើង។ សាវ័ក​ប៉ុល​បាន​បង្រៀន​នៅក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី​ថា មនុស្ស​ដែល​គ្មាន​ព្រះគ្រីស្ទ ជា​មនុស្ស​ដែល​គ្មាន​ក្តី​សង្ឃឹម។ ព្រោះ​មនុស្ស​នោះ​បាន​ឆ្លងកាត់​ការឈឺចាប់ ទុក្ខ​លំបាក និង​អាថ៌កំបាំង​ដ៏​ស្មុគស្មាញ​នៃ​វត្តមាន​របស់​មនុស្ស​នៅ​លើ​ផែនដី ដោយ​មិនបាន​យល់​អំពី​ព្រះ​ដែល​បាន​យកកំណើត​ជា​មនុស្ស។    

ប្រភេទ