ព្រះអង្គជ្រាបអំពីភាពកម្សោយរបស់យើង

សូមអាន យ៉ូហាន ១១:២៥-៣៦

ពួក​សាសន៍​យូដា​និយាយ​ថា មើល លោក​ស្រឡាញ់​គាត់​ណាស់​ហ្ន៎​។ យ៉ូហាន ១១:៣៦

ខ្ញុំ និង​មិត្ត​ភក្តិ​ដែល​ខ្ញុំ​បាន​រាប់អាន​គ្នា​ជា​យូរ​មក​ហើយ បាន​បែក​គ្នា​ពីរបី​ឆ្នាំ​ហើយ​។ ក្នុង​អំឡុង​ពេល​នោះ គាត់​បាន​ពិនិត្យ​សុខ​ភាព​រក​ឃើញថា គាត់​មាន​ជំងឺ​មហារីក ហើយក៏​បាន​ចាប់​ផ្តើម​ការ​ព្យាបាល​។ មាន​ពេល​មួយ ខ្ញុំ​ក៏បាន​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​របស់​គាត់ ដោយ​គ្មាន​ការ​រំពឹង​ទុក ហើយក៏​មាន​ឱកាស​ជួប​គាត់​ម្តង​ទៀត​។ ខ្ញុំ​បាន​ដើរ​ចូល​ទៅ​ក្នុង​ភោជនីយដ្ឋាន ដោយ​ទឹក​ភ្នែក​រលីង​រលោង​។ យើង​មិន​បាន​ជួប​គ្នា​ដោយ​ផ្ទាល់ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​ឥឡូវ​នេះ សេចក្តី​ស្លាប់​កំពុងតែ​ពួក​សម្ងំ​នៅ​កៀន​ជ្រុង បានជា​យើង​នឹក​ចាំ អំពី​ភាព​ផុយ​ស្រួល​នៃ​ជីវិត​។ ទឹក​ភ្នែក​ដែល​ហូរ​ចេញពី​ភ្នែក​របស់​យើង​មក គឺ​បាន​កើត​ចេញពី​មិត្តភាព​ដ៏​វែង​ឆ្ងាយ ដែល​មាន​ពេញ​ទៅ​ដោយ​ការ​ធ្វើ​ដំណើរ​ផ្សង​ព្រេង ភាព​កំប្លុក​កំប្លែង សំណើច ការ​បាត់បង់ និង​សេចក្តី​ស្រឡាញ់​។ គឺ​ពេញ​ដោយ​ក្តី​ស្រឡាញ់​ខ្លាំង​ណាស់ បានជា​យើង​ស្រក់​ទឹក​ភ្នែក​គ្រាន់តែ​បាន​ឃើញ​គ្នា​។

ព្រះយេស៊ូវ​ក៏​ព្រះ​កន្សែង​ផង​ដែរ​។ កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​តាម​លោក​យ៉ូហាន បាន​កត់ទុក​អំពី​ពេល​មួយ ដែល​ពួក​សាសន៍​យូដា​បាន​យាង​ព្រះអង្គ​ទៅ​មើល​កន្លែង​ដែលគេ​បាន​បញ្ចុះសព​លោក​ឡាសា ជា​មិត្តសំឡាញ់​របស់​ព្រះអង្គ(១១:៣៤)។ ពេល​នោះ ព្រះអង្គ​ក៏​បាន​ព្រះ​កន្សែង(ខ.៣៥)។ ពាក្យ “ព្រះ​កន្សែង” ក្នុង​បទ​គម្ពីរ​នេះ​បាន​បង្ហាញ​ឲ្យ​យើង​ដឹង អំពី​ជម្រៅ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ ព្រោះ​នៅពេល​ដែល​ពួក​សាសន៍​យូដា​បាន​ឃើញ​ព្រះ​អង្គ​ព្រះ​កន្សែង ពួកគេ​ក៏បាន​លាន់​មាត់​ថា “មើល លោក​ស្រឡាញ់​គាត់​ណាស់​ហ្ន៎”(ខ.៣៦)។ ពាក្យ​មួយ​ឃ្លា​នេះ គឺ​អាច​នាំ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ចិត្ត​ល្មម​នឹង​ឲ្យ​យើង​ឈប់​បង្អង់ ដើម្បី​ថ្វាយបង្គំ​ព្រះ​ដ៏​ជា​មិត្តសំឡាញ់​របស់​យើង ដែល​ជ្រាប​អំពី​ភាព​កម្សោយ​របស់​យើង​។ ព្រះយេស៊ូវ​ជា​ព្រះ​ដែល​បាន​យក​កំណើត​ជា​មនុស្ស មាន​សាច់ មាន​ឈាម និង​ទឹក​ភ្នែក ដូច​យើង​ផង​ដែរ​។ ដូច​នេះ ព្រះអង្គ​ជា​ព្រះ​សង្រ្គោះ​ដែល​ស្រឡាញ់ និង​ជ្រាប​អំពី​ភាព​កម្សោយ​របស់​យើង​។—John Blasé

តើ​អ្នក​បាន​ពិចារណា អំពី​ភាពជា​មនុស្ស​របស់​ព្រះយេស៊ូវ នៅ​ពេលណា? តើ​ការ​ដឹង​ថា ព្រះយេស៊ូវ​ជ្រាប​អំពី​ទុក​លំបាក​របស់​មនុស្ស ហើយ​ព្រះ​កន្សែង ដូច​យើង​ដែរ បាន​លើក​ទឹក​ចិត្ត​អ្នក នៅ​ថ្ងៃ​នេះ​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ធ្វើ​ជា​ព្រះ ដែល​ជួយ​សង្រ្គោះ និង​ព្រះ​កន្សែង ដោយ​សេចក្តី​ស្រឡាញ់​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុក​ដំកើង ១១៩:១-៨៨ និង ១កូរិនថូស ៧:២០-៤០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles