August 26, 2023

You are here:
របៀបអរសប្បាយក្នុងព្រះបន្ទូលព្រះ

ព្រះបន្ទូល​នៃ​ទ្រង់​ផ្អែម​នៅ​អណ្តាត​ទូលបង្គំ​ណាស់​ហ្ន៎ អើ ក៏​ផ្អែម​ជាង​ទឹកឃ្មុំ​ដល់​មាត់​ទូលបង្គំ​ទៅទៀត! ទំនុកដំកើង ១១៩:១០៣ ចូរ​យើង​កុំ​បន្ទាប​ជំនឿ​របស់​គ្រីស្ទបរិស័ទ ឲ្យ​នៅ​ត្រឹម​ការ​បង្គាប់ ការ​ប្ដេជ្ញា​ចិត្ត ឬ​កម្លាំង​ចិត្ត​នោះ​ឡើយ។ តែ​ជំនឿ​គ្រីស្ទបរិស័ទ​ផ្អែក​ទៅលើ​ការអ្វី​ដែល​យើង​ស្រឡាញ់ ការអ្វី​ដែល​ធ្វើឲ្យ​យើង​មាន​អំណរ ហើយ​មាន​រស់​ជាតិ​អ្វីខ្លះ ដែល​ល្អ​សម្រាប់​យើង។ កាល​ព្រះយេស៊ូវ​យាង​ចុះ​មក​ក្នុង​ពិភពលោក មនុស្សជាតិ​បាន​ញែកចេញ​ពី​គ្នា ផ្អែក​ទៅលើ​ការអ្វី​ដែល​ពួក​គេ​ស្រឡាញ់។ “ពន្លឺ​បាន​មក​ក្នុង​លោកីយ៍ តែ​មនុស្សលោក​ចូលចិត្ត​នឹង​សេចក្តី​ងងឹត​ជាជាង​ពន្លឺ ពីព្រោះ​អំពើ​ដែលគេ​ធ្វើ​ទាំងប៉ុន្មាន សុទ្ធតែ​អាក្រក់”(យ៉ូហាន ៣:១៩)។ ពួក​សុចរិត និង​ពួក​ទុច្ចរិត​បាន​ញែកចេញ​ពី​គ្នា ដោយសារ​ការអ្វី​ដែល​ពួក​គេ​អរ​សប្បាយ គឺ​ការ​បើក​សម្ដែង​របស់​ព្រះ ក្នុង​ព្រះយេស៊ូវ​ ឬ​ការ​ដើរតាម​ផ្លូវ​របស់​លោកិយ។ ដូចនេះ គេ​អាច​សួរ​ថា ៖ តើ​ខ្ញុំ​អាច​អរ​សប្បាយ​ក្នុង​ព្រះបន្ទូល​ព្រះ​ដោយ​របៀបណា? ខ្ញុំ​មាន​ចម្លើយ២យ៉ាង ៖ ១) ចូរ​អធិស្ឋាន​សូមឲ្យ​អណ្តាត​នៃ​ចិត្ត​អ្នក បាន​ស្គាល់​រស់​ជាតិ​នៃ​ព្រះបន្ទូល​កាន់តែ​ច្រើនឡើង ២) ចូរ​ជញ្ជឹងគិត អំពី​ព្រះបន្ទូល​សន្យា​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​របស់​ព្រះ ដល់​រាស្រ្ត​ព្រះអង្គ។ អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង​ដដែល​នេះ​បាន​ពោល​ថា “ព្រះបន្ទូល​នៃ​ទ្រង់​ផ្អែម​នៅ​អណ្តាត​ទូលបង្គំ​ណាស់​ហ្ន៎”(ទំនុកដំកើង ១១៩:១០៣) ហើយ​មុន​នោះ ក៏បាន​ទូល​ដល់​ព្រះ​ផង​ដែរ​ថា “សូម​បំភ្លឺភ្នែក​ទូលបង្គំ ឲ្យបាន​ឃើញ​សេចក្តី​អស្ចារ្យ នៅក្នុង​ក្រឹត្យវិន័យ​របស់​ទ្រង់”(ទំនុកដំកើង ១១៩:១៨)។ គាត់​បាន​អធិស្ឋាន​ដូចនេះ ពីព្រោះ​ការ​មាន​ភ្នែក​ខាងវិញ្ញាណ ឲ្យបាន​ឃើញ​សិរីល្អ ឬ​ការ​ដឹង​រស់​ជាតិ​ដ៏​បរិសុទ្ធ នៅ​លើ​អណ្តាត​នៃ​ចិត្ត គឺជា​អំណោយ​មក​ពី​ព្រះ។…

Read article
ជួបទុក្ខលំបាកខ្លាំង តែនៅមានសង្ឃឹម

សូមអាន ទំនុក​ដំកើង ២២:១៤-២៤ ទូល​បង្គំ​នឹង​សរសើរ​ដំកើង​ទ្រង់ នៅ​កណ្តាល​ពួក​ជំនុំ​។ ទំនុក​ដំកើង ២២:២២ មាន​ពេល​មួយ លោក​គ្រូ​គង្វាល​បាន​អញ្ជើញ​អ្នក​ស្រី ឡាទ្រីស(Latriece) ឲ្យ​ឡើង​ធ្វើ​ទី​បន្ទាល់ នៅ​ចុង​បញ្ចប់​នៃ​កម្មវិធី​ថ្វាយបង្គំ​ព្រះ នៅ​ថ្ងៃ​អា​ទិត្យ​។ ពេល​ដែល​គាត់​ឡើង​ទៅ​ឈរ​នៅ​ចំពោះ​មុខ​ពួក​ជំនុំ គ្មាន​នរណា​ម្នាក់​នឹក​ស្មានថា ពាក្យ​ពេចន៍​ដែល​គាត់​និយាយ​ចេញ​មក បាន​នាំ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ចិត្ត​ខ្លាំង​ប៉ុណ្ណា​ទេ​។ គាត់​បាន​ផ្លាស់ទី​លំនៅ​មកពី​រដ្ឋ​ខេនថាក់ឃី(Kentucky) បន្ទាប់ពី​ខ្យល់កួច​យក្ស​ថូនេដូ​បាន​វាយ​ប្រហារ​មក​លើ​រដ្ឋ​នេះ កាល​ពី​ខែ​ធ្នូ ឆ្នាំ២០២១ ដោយ​បាន​ឆក់​យក​ជីវិត​សមាជិក​គ្រួសារ​គាត់ ៧នាក់​។ គាត់​បាន​ចែក​ចាយ​ថា “ខ្ញុំ​នៅតែ​អាច​ញញឹម ព្រោះ​ខ្ញុំ​ដឹង​ថា ព្រះអង្គ​នៅតែ​គង់នៅ​ជាមួយ​ខ្ញុំ”។ ទោះ​បេះ​ដូង​គាត់​បាន​ខ្ទេច​ខ្ទាំ ដោយសារ​ទុក្ខ​លំបាក​យ៉ាងណា​ក៏ដោយ ក៏ទី​បន្ទាល់​របស់​គាត់​បាន​ផ្តល់​ឲ្យ​នូវ​ការ​លើក​ទឹក​ចិត្ត​ដ៏​មាន​អំណាច សម្រាប់​អ្នក​ដែល​កំពុង​ប្រឈម​មុខ​ដាក់​បញ្ហា​ប្រឈម​ដ៏​ពិបាក​។ ព្រះបន្ទូល​របស់​ស្តេច​ដាវីឌ ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក២២(ដែល​បាន​ចង្អុល​បង្ហាញ​ទៅ​រក​ការ​រង​ទុក្ខ​របស់​ព្រះយេស៊ូវ) គឺជា​ពាក្យ​ពេចន៍ ដែល​ស្តេច​ដាវីឌ​បាន​បន្លឺ​ឡើង ពេល​ដែល​ទ្រង់​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​បាន​បោះបង់​ចោល​ទ្រង់(ខ.១) អ្នក​ដទៃ​បាន​ស្អប់​ខ្ពើម និង​ចំអក​ឲ្យ​ទ្រង់(ខ.៦-៨) ហើយ​កំពុង​ស្ថិត​ក្នុង​ការ​ហ៊ុម​ព័ទ្ធ​របស់​ពួក​មនុស្ស​ដែល​កំពុង​តាម​សម្លាប់​ទ្រង់(ខ.១២-១៣)។ ទ្រង់​មាន​អារម្មណ៍​ទន់​ខ្សោយ ហើយ​ខ្សោះ​អស់​កម្លាំង(ខ.១៤-១៨) តែ​ទ្រង់​មិន​ទាន់​អស់​សង្ឃឹម​ទេ​។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “ឱ​ព្រះយេហូវ៉ា​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល​បង្គំ​ឡើយ ឱ​ព្រះ​ដ៏​ជា​កំឡាំង​នៃ​ទូល​បង្គំ​អើយ សូម​យាង​មក​ជួយ​ទូល​បង្គំ​ជា​ប្រញាប់​ផង”(ខ.១៩)។ បញ្ហា​ប្រឈម​ដែល​អ្នក​កំពុង​ជួប​ប្រទះ ប្រហែល​មិន​ពិបាក​ដូច​ស្តេច​ដាវីឌ ឬ​អ្នក​ស្រីឡាទ្រីស​ទេ តែ​ពិតជា​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ការ​ពិបាក​។ តែ​យើង​អាច​រក​ឃើញ​ការ​កម្សាន្ត​ចិត្ត​ដ៏​មានន័យ…

Read article