August 27, 2023

You are here:
លទ្ធផលទាំង១០យ៉ាង ដែលទទួលបានពីការមានព្រះជន្មរស់ឡើងវិញ

បើ​ព្រះគ្រីស្ទ​មិនបាន​រស់​ឡើងវិញ​មែន នោះ​សេចក្តី​ជំនឿ​របស់​អ្នករាល់គ្នា​ក៏​ជា​ការ​ឥតអំពើ អ្នករាល់គ្នា​នៅក្នុង​អំពើបាប​នៅឡើយ។ ១កូរិនថូស ១៥:១៧ ខាងក្រោម​នេះ ជា​លទ្ធផល​ដ៏​អស្ចារ្យ​ដែល​យើង​ទទួល​បាន ពី​ការ​មាន​ព្រះជន្ម​ឡើងវិញ​របស់​ព្រះយេស៊ូវ​ យើង​ទទួល​បាន​ ៖ ១)ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ ដែល​មិន​សុគត​ម្តង​ទៀត​ឡើយ ។ “ដោយ​ដឹង​ថា ដែល​ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើងវិញ នោះ​ទ្រង់​មិន​ចេះ​សុគត​ទៀត​ឡើយ ព្រោះ​សេចក្តី​ស្លាប់​គ្មាន​អំណាច​លើ​ទ្រង់​ទៀត”(រ៉ូម ៦:៩)។ ២) ការ​ប្រែចិត្ត​ចេញពី​បាប។ “រី​ឯ​ព្រះ​នៃ​ពួក​ឰយុកោ​យើង​រាល់គ្នា ទ្រង់​បាន​ប្រោស​ព្រះយេស៊ូវ​ ដែល​លោក​រាល់គ្នា​បាន​សំឡាប់​ដោយ​ព្យួរ​នៅ​ជាប់​លើ​ឈើ ឲ្យ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើងវិញ ហើយ​ព្រះ​បាន​ដំកើង​ទ្រង់​ឡើង ដោយសារ​ព្រះហស្ត​ស្តាំ ឲ្យ​ធ្វើជា​ព្រះអម្ចាស់ នឹងជា​ព្រះអង្គ​សង្គ្រោះ ដើម្បីនឹង​ប្រោស​ប្រទាន​ការ​ប្រែចិត្ត ដល់​សាសន៍​អ៊ីស្រាអែល ប្រយោជន៍ឲ្យ​បាន​រួចពី​បាប”(កិច្ចការ ៥:៣០-៣១)។ ៣) ការ​កើតជា​ថ្មី។ “សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់គ្នា ដែល​ទ្រង់​បាន​បង្កើត​យើង​ឡើងជា​ថ្មី តាម​សេចក្តី​មេត្តាករុណា​ដ៏​ធំ​របស់​ទ្រង់ ដើម្បីឲ្យ​យើង​រាល់គ្នា​បាន​សេចក្តី​សង្ឃឹម​ដ៏​រស់ ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ ទ្រង់​រស់​ពី​ស្លាប់​ឡើងវិញ”(១ពេត្រុស ១:៣)។ ៤) ការ​អត់ទោស​បាប។ “បើ​ព្រះគ្រីស្ទ​មិនបាន​រស់​ឡើងវិញ​មែន នោះ​សេចក្តី​ជំនឿ​របស់​អ្នករាល់គ្នា​ក៏​ជា​ការ​ឥតអំពើ អ្នករាល់គ្នា​នៅក្នុង​អំពើបាប​នៅឡើយ”(១កូរិនថូស ១៥:១៧)។ ៥) ព្រះវិញ្ញាណ​បរិសុទ្ធ។ “ឯ​ព្រះយេស៊ូវ​នេះ ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើងវិញ ហើយ​ពួក​យើង​នេះ​ជាទី​បន្ទាល់​ពី​ទ្រង់​ទាំងអស់គ្នា ដូច្នេះ ដែល​ទ្រង់​បាន​ដំកើង​ឡើង…

Read article
រៀនជម្នះការខកចិត្ត

សូមអាន ១របាក្សត្រ ២៨:២-៣,៦-១២ ឯ​យើង​បាន​មាន​បំណង ចង់​ស្អាង​ព្រះវិហារ សំរាប់​ឲ្យ​ហិប​នៃ​សេចក្តី​សញ្ញា​ផង​ព្រះយេហូវ៉ា​បាន​សំរាក​នៅ​។ ១របាក្សត្រ ២៨:២ សិស្ស​មួយ​ក្រុម ដែល​ជិត​បញ្ចប់​ការ​សិក្សា នៅ​វិទ្យាល័យ​រដ្ឋ​អូ​ក្លាហូម៉ា បាន​រ៉ៃ​អង្គាស​ប្រាក់​ពេញ​មួយ​ឆ្នាំ ដើម្បី​ឲ្យ​ពួកគេ​មាន​លទ្ធ​ភាព​ធ្វើ​ដំណើរ​កម្សាន្ត​ដ៏​កម្រ​មួយ​។ តែ​ពេល​ដែល​ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅលើ​អាកាសយាន​ដ្ឋាន ពួកគេ​ក៏​បាន​ដឹង​ថា ពួក​គេ​បាន​ទិញ​សំបុត្រ​យន្តហោះ ពី​ក្រុម​ហ៊ុន​អាកាស​ចរណ៍​​ក្លែងក្លាយ​។ រដ្ឋបាល​របស់​សាលា​បាន​រៀបរាប់​ថា សិស្ស​ទាំង​នោះ​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​។ តែ​ទោះ​ពួកគេ​ត្រូវ​ផ្លាស់​ប្តូរ​ផែនការ​ក៏ដោយ ក៏​ពួកគេ​បាន​សម្រេច​ចិត្ត “ប្រើ​ពេល​វេលា​របស់​ខ្លួន ​ឲ្យ​មាន​ប្រយោជន៍​បំផុត”។ ពួកគេ​ក៏បាន​ចំណាយ​ពេល​ពីរ​ថ្ងៃ នៅ​កន្លែង​កម្សាន្ត​មួយ​ចំនួន ក្នុង​តំបន់​ជិត​ខាង ហើយ​នៅ​ទីនោះ មាន​គេ​ចេញ​ថ្លៃ​សំបុត្រ​យន្តហោះ​ឲ្យ​ពួកគេ​។ ពេលណា​ផែនការ​បរាជ័យ ឬ​មាន​ការ​ផ្លាស់​ប្តូរ យើង​អាច​មាន​ការ​ខក​ចិត្ត ឬ​ថែម​ទាំង​ខូច​ចិត្ត​ទៀត​ផង​។ ជា​ពិសេស នៅពេល​ដែល​យើង​បាន​ចំណាយ​ពេល​វេលា ប្រាក់កាស ឬ​ទឹក​ចិត្ត​ជា​ច្រើន ក្នុង​ការ​ធ្វើ​ផែនការ​នោះ​។ ស្តេច​ដាវីឌ​មាន​បំណង​ព្រះទ័យ ចង់​សាង​សង់​ព្រះវិហារ​ថ្វាយ​ព្រះអម្ចាស់(១របាក្សត្រ ២៨:២) តែ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​ស្តេច​ដាវីឌ​សាងសង់​ព្រះវិហារ សម្រាប់​ព្រះ​នាម​ព្រះអង្គ​ឡើយ តែ​សាឡូម៉ូន​ជា​បុត្រា​ទ្រង់​នឹង​បាន​សង់​ព្រះវិហារ​ថ្វាយ​ព្រះអង្គ​វិញ(ខ.៣,៦)។ ពេល​នោះ ស្តេច​ដាវីឌ​មិន​បាន​អស់​សង្ឃឹម​ឡើយ​។ ទ្រង់​បាន​សរសើរ​ដំកើង​ព្រះអម្ចាស់ ដែល​បាន​ជ្រើសរើស​ទ្រង់ ឲ្យ​ធ្វើ​ជា​ស្តេច​អ៊ីស្រាអែល ហើយ​ទ្រង់​ក៏បាន​ផ្ទេរ​ផែនការ​សម្រាប់​សាង​សង់​ព្រះវិហារ ទៅ​ស្តេច​សាឡូម៉ូន(ខ.១១-១៣)។ ទន្ទឹម​នឹង​នោះ ទ្រង់​ក៏បាន​លើក​ទឹក​ចិត្ត​ស្តេច​សាឡូម៉ូន ឲ្យ​មាន​កំឡាំង និង​ចិត្ត​ក្លាហាន​ឡើង…

Read article