August 28, 2023

You are here:
នៅពេលដែលបាត់បង់អ្វីៗទាំងអស់

សូមអាន : យ៉ូប ១:១៣-២២ ព្រះយេហូវ៉ា​ទ្រង់​បាន​ប្រទាន​មក ហើយ​ទ្រង់​ក៏​បាន​ដក​យក​ទៅវិញ សូម​ឲ្យ​ព្រះ​នាម​ព្រះយេហូវ៉ា​បាន​ព្រះពរ​ចុះ​។ យ៉ូប ១:២១ បន្ទាប់ពី​លោក​ស៊ីសា(Cesar) រកបាន​ប្រាក់​ចំណេញ​ជា​ច្រើន ពី​ការសាងសង់​ស្ពាន វិមាន និង​អគារ​ធំៗ គាត់​ក៏បាន​បែក​គំនិត​បង្កើត​មុខរបរ​ថ្មី​មួយ​។ ដូច​នេះ គាត់​ក៏បាន​លក់​ក្រុម​ហ៊ុន​ដំបូង​របស់​គាត់ ហើយ​ក៏​បាន​យក​ប្រាក់​ទៅ​រក្សា​ទុក​ក្នុង​ធនាគារ ដោយ​មាន​គម្រោង​យក​វា​ទៅ​វិនិយោគ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​។ ក្នុង​អំឡុង​ពេល​ដ៏​ខ្លី​នោះ រដ្ឋាភិបាល​របស់​គាត់​ក៏​បាន​រឹបអូស​ទ្រព្យ​សម្បត្តិ​របស់​គាត់​ទាំង​អស់ ដែល​បាន​រក្សា​ទុក​ក្នុង​គណនី​ធនាគារ​។ ប្រាក់​សន្សំ​របស់​លោក​ស៊ីសា​ពេញ​មួយ​ជីវិត​ក៏បាន​រលាយ​បាត់​អស់ តែមួយ​ពព្រិច​ភ្នែក​។ លោក​ស៊ីសា​មិន​បាន​ជ្រើស​រើស​យក​ការ​រអ៊ូរទាំ ចំពោះ​ភាព​អយុត្តិធម៌​នេះ​ទេ តែ​គាត់​ក៏​បាន​ទូល​សូម​ព្រះអម្ចាស់ បង្ហាញ​ផ្លូវ​គាត់ ដែល​ត្រូវ​បោះ​ជំហាន​ទៅមុខ​ទៀត​។ បន្ទាប់មក គាត់​គ្រាន់តែ​បាន​ចាប់​ផ្តើម​ពី​ចំណុច​សូន្យ​ឡើង​វិញ​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​រឿង​របស់​លោក​យ៉ូប​។ ប៉ុន្តែ លោក​យ៉ូប​មិន​គ្រាន់តែ​បាន​បាត់បង់​ទ្រព្យ​សម្បត្តិ ក្នុង​ពេល​ដ៏​ខ្លី​ប៉ុណ្ណោះ​ទេ​។ គាត់​បាន​បាត់​បង់​កូន​ៗ និង​អ្នក​បម្រើ​របស់​គាត់(យ៉ូហាន ១:១៣-២២)។ បន្ទាប់មក គាត់​ក៏បាន​ធ្លាក់​ខ្លួន​ឈឺ​ទៀត(២:៧-៨)។ ការ​ឆ្លើយតប​របស់​លោក​យ៉ូប​នៅតែ​ជា​គំរូ​ដ៏​ល្អ​របស់​យើង នៅ​គ្រប់​សម័យ​កាល​។ ក្នុង​ពេល​ដ៏​សោកសៅ​បំផុត​នោះ គាត់​បាន​អធិស្ឋាន​ថា “ទូល​បង្គំ​បាន​ចេញពី​ផ្ទៃ​ម្តាយ​មក​ដោយ​ខ្លួន​ទទេ ហើយ​នឹង​ត្រឡប់​ទៅ​វិញ​ដោយ​ទទេ​ដែរ ព្រះយេហូវ៉ា​ទ្រង់​បាន​ប្រទាន​មក ហើយ​ទ្រង់​ក៏​បាន​ដក​យក​ទៅវិញ សូម​ឲ្យ​ព្រះ​នាម​ព្រះយេហូវ៉ា​បាន​ព្រះពរ​ចុះ”(១:២១)។ ចុង​បញ្ចប់​នៃ​ជំពូក១នៃ​កណ្ឌ​គម្ពីរ​យ៉ូប បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា “ក្នុង​គ្រប់​សេចក្តី​ទាំង​នោះ​យ៉ូប​មិន​បាន​ធ្វើបាប​ឡើយ ក៏​មិន​បាន​ប្រកាន់​ទោស​ដល់​ព្រះ​ដែរ”(ខ.២២)។…

Read article