August 29, 2023

You are here:
ដែនកំណត់នៃសេរីភាពក្នុងការសម្រេចចិត្ត

មនុស្ស​មាន​សេរីភាព​ក្នុង​ការសម្រេច​ចិត្ត​ធ្វើ​អ្វីៗ តាមទំនើងចិត្ត​របស់​ខ្លួន តែ​មិន​អាច​គេច​ផុត​ពី​ការ​ជំនុំជម្រះ​បាប​របស់​ខ្លួន​ឡើយ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹង​បង្ហាញ​អំពី​ដែន​កំណត់​នៃ​សេរីភាព​ក្នុង​ការសម្រេច​ចិត្ត​របស់​យើង។ អត្ថបទ យើង​មាន​សេរីភាព​ក្នុង​ការសម្រេច​ចិត្ត ក្នុង​ន័យ​ថា យើង​អាច​ធ្វើអ្វី​ដែល​យើង​ចង់​ធ្វើ។ តែ​យើង​មិន​មាន​សេរីភាព​ក្នុង​ការសម្រេច​ចិត្ត ក្នុង​ន័យ​ថា យើង​អាច​ធ្វើអ្វី​ក៏បាន តាមទំនើងចិត្ត ដោយ​មិន​មានទោស​នោះ​ឡើយ។ សេរីភាព​របស់​យើង​ក្នុង​ការសម្រេច​ចិត្ត គឺ​តែងតែ​ស្ថិតនៅ​ក្រោមអំណាច​នៃ​អធិបតេយ្យ​ភាព និង​ព្រះ​ចេស្តា​នៃ​ព្រះ​ដ៏​មាន​គ្រប់​ចេស្តា​ជានិច្ច។ ក្នុង​ការសិក្សា​របស់​អ្នក​អំពី​មនុស្ស បើ​អ្នក​យល់ឃើញ​ថា មនុស្ស​មាន​អធិបតេយ្យ​ភាព ដោយ​មិន​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ព្រះ នោះ​ការយល់ឃើញ​នេះ​មិន​មាន​លក្ខណៈ​សមស្រប​នឹង​ជំនឿ​គ្រីស្ទបរិស័ទ​នោះ​ឡើយ។ អ្នក​អាច​និយាយ​ថា មនុស្ស​មាន “សេរីភាព​ក្នុង​ការសម្រេច​ចិត្ត” តែ​មិន​អាច​និយាយ​ថា “សេរីភាព​របស់​មនុស្ស​គ្មាន​ដែន​កំណត់” នោះ​ឡើយ។ សូម​ចាំ​ថា ព្រះ​ទ្រង់​មាន​សេរីភាព ហើយ​សេរីភាព​របស់​ព្រះអង្គ ក៏​ខ្ពស់​ជាង​សេរីភាព​របស់ខ្ញុំ។ ខ្ញុំ​មាន​សេរីភាព នៅ​ក្នុង​ព្រំដែន ដែល​កំណត់​ដោយសេរី​ភាព​របស់​ព្រះអង្គ។  

Read article
ពេលដែលអ្នកនឿយព្រួយខ្លាំង

សូមអាន ម៉ាថាយ ១១:២៥-៣០ អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក​។ ម៉ាថាយ ១១:២៨ នៅពេល​ល្ងាច​ថ្ងៃ​សុក្រ ជា​ថ្ងៃ​ធ្វើ​ការ ខ្ញុំ​នៅ​អង្គុយ​នៅ​មុខ​កុំព្យូទ័រ​នៅឡើយ​។ ខ្ញុំ​គួរតែ​មាន​ចិត្ត​រីករាយ ចំពោះ​ការងារ​ដែល​ខ្ញុំ​បាន​ធ្វើ​ចប់ នៅ​ថ្ងៃ​នោះ តែ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​សោះ​។ ស្មា​របស់​ខ្ញុំ​បាន​ចុក​រោយ ដោយសារ​ទម្ងន់​ដ៏​ធ្ងន់​នៃ​ការ​ថប់​បារម្ភ ដោយសារ​បញ្ហា​នៅ​កន្លែង​ធ្វើ​ការ ហើយ​គំនិត​របស់​ខ្ញុំ​ក៏​បាន​ហត់នឿយ ដោយសារ​ការ​គិត​អំពី​បញ្ហា​ទំនាក់​ទំនង​។ ខ្ញុំ​ចង់​រត់​គេច​ចេញពី​បញ្ហា​ទាំង​អស់​នោះ ហើយ​ខ្ញុំ​ក៏បាន​គិត​ចង់ទៅ​មើល​ទូរទស្សន៍​នៅ​យប់​នោះ​។ តែ​ខ្ញុំ​បាន​បិទ​ភ្នែក​អធិស្ឋាន​ខ្សិបៗ​ថា “ព្រះ​អម្ចាស់​អើយ”។ ខ្ញុំ​អស់​កម្លាំង​ពេក មិន​ចង់​និយាយ​អ្វី​ទៀត​ទេ​។ ភាព​ហត់​នឿយ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​អាច​អធិស្ឋាន​បានតែ​ពាក្យ​ប៉ុន្មាន​ម៉ាត់​នេះ​។ ហើយ​ភ្លាមៗ​នោះ ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​បន្ទាប់​ទៀត​។ ព្រះយេស៊ូវ​មាន​បន្ទូល​មក​កាន់​យើង​រាល់​គ្នា ដែល​កំពុង​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​ថា “ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក”(ម៉ាថាយ ១១:២៨)។ គឺ​មិនមែន​សម្រាក ដោយ​ការ​គេង​លក់​ឲ្យ​បាន​ស្កប់​ស្កល់​នៅ​ពេលយប់​នោះ​ទេ​។ ហើយក៏​មិនមែន​ជា​ការ​គេចវេស​ពី​​បញ្ហា ដោយ​ការ​មើល​ទូរទស្សន៍​បន្លប់​ខ្លួនឯង​នោះ​ឡើយ​។ ហើយក៏​មិនមែន​ជា​ការ​មាន​អារម្មណ៍​ធូរ​ស្បើយ បន្ទាប់ពី​បញ្ហា​យើង​ត្រូវ​បាន​ដោះ​ស្រាយ​នោះ​ដែរ​។ ទោះ​ការ​សម្រាក​ទាំង​អស់​នេះ ជា​ការ​សម្រាក​ដ៏​ល្អ តែ​ភាព​ធូរ​ស្រាល​ដែល​យើង​ទទួល​បាន​ពី​ការ​សម្រាក​ដូច​នេះ មាន​រយៈ​ពេល​ខ្លី ហើយ​អាស្រ័យ​ទៅលើ​កាលៈទេសៈ​របស់​យើង​ប៉ុណ្ណោះ​។ តែ​ផ្ទុយ​ទៅវិញ ការ​សម្រាក​ដែល​ព្រះយេស៊ូវ​ប្រទាន មាន​ភាព​ស្ថិត​ស្ថេរ ហើយ​មាន​ការ​ធានា​ថា ព្រះទ័យ​ព្រះអង្គ​មិន​ប្រែ​ប្រួល​ឡើយ​។ ព្រះអង្គ​តែងតែ​ល្អជា​រៀង​រហូត​។ ព្រះអង្គ​ប្រទាន​យើង​នូវ​ការ​សម្រាក​ដ៏​ពិត…

Read article