ព្រះទ្រង់រៀបចំផ្លូវសម្រាប់យើងបោះជំហានទៅមុខ
សូមអាន : អេសាយ ២៦:១-១៣ ឱព្រះដ៏ទៀងត្រង់អើយ ទ្រង់ពិនិត្យពិចារណាអស់ទាំងផ្លូវច្រករបស់មនុស្សសុចរិត។ អេសាយ ២៦:៧ នៅក្នុងកីឡាវាយកូនបាល់បេសប៊លដែលពឹងផ្អែកសម្លេង កីឡាករទាំងអស់ដែលពិការភ្នែក ត្រូវរង់ចាំស្តាប់សម្លេងរោទ៍ចេញពីកូនបាល់ ឬចេញពីទី ក្នុងលើទីលាន ដើម្បីឲ្យដឹងថា ត្រូវធ្វើអ្វី និងរត់ទៅកន្លែងណា។ អ្នកវាយកូនបាល់ដែលគេមានក្រណាត់រុំភ្នែក(មានកំរិតពិការភ្នែកផ្សេងគ្នា) និងអ្នកគប់កូនបាល់ដែលអាចមើលឃើញ នៅក្នុងក្រុមជាមួយគ្នា។ ពេលណាអ្នកវាយកូនបាល់វាយត្រូវបាល់ដែលបញ្ចេញសម្លេង គាត់ត្រូវរត់ទៅរកទី តាមសម្លេងដែលបានលាន់ឡើង។ អ្នកវាយកូនបាល់ត្រូវរត់ឲ្យដល់ទី មុនពេលអ្នករើសបាល់របស់គូរប្រកួតរើសបានកូនបាល់នោះ ដើម្បីឲ្យបានពិន្ទុ។ កីឡាករម្នាក់បានលើកឡើងថា គាត់មានអារម្មណ៍ថា គាត់ “មានសេរីភាពពេញលេញ ក្នុងការរត់” ព្រោះគាត់ដឹងថា ផ្លូវ និងទិសដៅដែលគាត់ត្រូវរត់ទៅ មានភាពស្រឡះល្អ។ គាត់ថា នេះជាចំណុចល្អបំផុតរបស់ការប្រកួតនេះ។ កណ្ឌគម្ពីរអេសាយបានប្រាប់យើងថា ព្រះអម្ចាស់ជាព្រះដ៏ទៀងត្រង់ “ទ្រង់ពិនិត្យពិចារណាអស់ទាំងផ្លូវច្រករបស់មនុស្សសុចរិត” (២៦:៧)។ កាលហោរាអេសាយបាននិពន្ធកណ្ឌគម្ពីរនេះ ពួកសាសន៍អ៊ីស្រាអែលមិនបានដើរតាមផ្លូវដែលត្រឹមត្រូវឡើយ បានជាពួកគេបានទទួលការជំនុំជម្រះពីព្រះអង្គ ដោយសារពួកគេមិនស្តាប់បង្គាប់ព្រះអង្គ។ ហោរាអេសាយក៏បានលើកទឹកចិត្តពួកគេឲ្យដើរ ដោយជំនឿ និងការស្តាប់បង្គាប់ ដែលច្រើនតែមានការពិបាក។ ហើយចិត្តរបស់ពួកគេត្រូវផ្តោតទៅលើការលើកដំកើងព្រះនាមព្រះអង្គ និងនឹកចាំអំពីព្រះអង្គ(ខ.៨)។ ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ យើងស្គាល់ព្រះអង្គកាន់តែច្បាស់ ហើយទុកចិត្តលើចារិកលក្ខណៈដ៏ស្មោះត្រង់របស់ព្រះអង្គ ពេលណាយើងដើរតាមផ្លូវព្រះអង្គ ដោយការស្តាប់បង្គាប់។…
Read article