September 8, 2023

You are here:
ការត្រាស់ហៅខុសពីការរំពឹងគិតរបស់យើង

សូមអាន : ម៉ាថាយ ៤:១៨-២២ គេ​ក៏​ទុក​សំណាញ់​ចោល ទៅតាម​ទ្រង់​ភ្លាម​។ ម៉ាថាយ ៤:២០ មាន​ពេល​មួយ​ខ្ញុំ​មាន​ឱកាស​ចូល​រួម​សន្និបាត​គ្រីស្ទាន ជា​មួយ​និស្សិតមហាវិទ្យាល័យ​រាប់​ពាន់​នាក់​។ ពេល​គេ​បិទ​ភ្លើង​នៅ​ក្នុង​សាលសន្និសិទ ឲ្យ​នៅសល់​ពន្លឺ​តែ​បន្តិច​បន្តួច អ្នក​ចូល​រួម​ទាំងឡាយ​ក៏​បាន​ឱន​ក្បាល ខណៈ​ពេល​ដែល​គ្រូ​អធិប្បាយ​ម្នាក់​បាន​ដឹកនាំ​យើង ក្នុង​ការ​អធិស្ឋាន​ប្តេជ្ញា​ចិត្ត​។ គាត់​ក៏​បាន​អញ្ជើញ​អ្នក​ចូល​រួម​ទាំងឡាយ ឲ្យ​ក្រោក​ឈរ​ឡើង បើសិន​ជា​ពួកគេ​បាន​ទទួល​ការ​ត្រាស់​ហៅ​ពី​ព្រះអម្ចាស់ ឲ្យ​ចេញទៅ​ធ្វើ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស​។ ពេល​នោះ ខ្ញុំ​អាច​ដឹង​ថា មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់ ឈ្មោះ​លីនែត(Lynette) បាន​ក្រោក​ឈរ​ឡើង ហើយ​ដើរ​ចេញពី​កន្លែង​អង្គុយ ហើយក៏​បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ថា គាត់​នឹង​ទៅ​រស់នៅ និង​បម្រើ​ព្រះ នៅ​ប្រទេស​ភីលីពីន​។ តែ​ខ្ញុំ​មិន​មាន​អារម្មណ៍​ចង់​ក្រោកឈរ​ទេ​។ ខ្ញុំ​មើល​ឃើញ​តម្រូវការ​ខាង​វិញ្ញាណ នៅ​ក្នុង​សហរដ្ឋអាមេរិក ច្រើន​ជាង​ប្រទេស​ដទៃ ដូច​នេះ ខ្ញុំ​ចង់​ចែក​រំលែក​ក្តី​ស្រឡាញ់​របស់​ព្រះ ក្នុង​ទឹកដី​កំណើត​របស់​ខ្ញុំ​។ ប៉ុន្តែ មួយ​ទសវត្សរ៍​ក្រោយមក ខ្ញុំ​ក៏បាន​ផ្លាស់​ទៅ​រស់នៅ​ក្នុង​ប្រទេស​អង់គ្លេស ដោយ​ព្យាយាម​ធ្វើ​ការ​បម្រើ​ព្រះ ក្នុង​ចំណោម​មនុស្ស​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​មក ធ្វើ​ជា​អ្នក​ជិត​ខាង​ខ្ញុំ​។ ការ​យល់​ដឹង​របស់​ខ្ញុំ អំពី​របៀប​ដែល​ខ្ញុំ​ត្រូវ​រស់នៅ ក៏បាន​មាន​ការ​ផ្លាស់​ប្តូរ ពេល​ដែល​ខ្ញុំ​បាន​ដឹង​ថា ព្រះ​ទ្រង់​បាន​ត្រាស់ហៅ​ខ្ញុំ ឲ្យ​ចេញទៅ​បម្រើ​ព្រះអង្គ ខុសពី​ការ​រំពឹង​គិត​របស់​ខ្ញុំ​។ ព្រះយេស៊ូវ​ច្រើនតែ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ដល់​មនុស្ស​ដែល​ព្រះ​អង្គ​បាន​ជួប ដោយ​រាប់​បញ្ចូល​ទាំង អ្នក​នេសាទ​ត្រី ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ​ឲ្យ​ដើរ​តាម​ព្រះអង្គ​។ កាល​ព្រះអង្គ​ប្រទាន​បេសកកម្ម​ថ្មី​មួយ…

Read article