September 17, 2023

You are here:
ការឱបក្រសោបព្រះយេស៊ូវ

ដ្បិត​នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់ទាំង​បញ្ញត្ត​របស់​ទ្រង់ ឯបញ្ញត្ត​ទ្រង់ នោះ​មិនមែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ ពីព្រោះ​គ្រប់​ទាំងអស់​ដែល​កើត​ពី​ព្រះ​មក នោះ​បាន​ឈ្នះ​លោកីយ៍​ហើយ ឯ​ជ័យជំនះ​ដែល​ឈ្នះ​លោកីយ៍ នោះ​គឺជា​សេចក្តី​ជំនឿ​របស់​យើង។ ១យ៉ូហាន ៥:៣-៤ សូម​កត់សំគាល់​ថា ៖ ការ​ស្រឡាញ់​ព្រះ គឺ​មិនគ្រាន់​តែ​ធ្វើតាម​ព្រះរាជ​បញ្ជា​របស់​ព្រះអង្គ​ប៉ុណ្ណោះទេ។ ការ​ស្រឡាញ់​ព្រះ​ជា​ការ​មានចិត្ត​មួយ​ប្រភេទ សម្រាប់​ព្រះ​ដែល​មានន័យថា យើង​មិន​មាន​អារម្មណ៍​ថា ការ​កាន់​តាម​ព្រះរាជ​បញ្ជា​របស់​ព្រះ មិនមែន​ជា​បន្ទុក​ធ្ងន់។ នេះ​បើ​យោង​តាម​កណ្ឌ​គម្ពីរ​យ៉ូហាន។ តែ​បន្ទាប់មក ព្រះអង្គ​ដាក់​សេចក្តី​ពិត​នោះ ក្នុង​ន័យ​ការ​កើតជា​ថ្មី និង​ជំនឿ ជាជាង​សេចក្តី​ស្រឡាញ់។ ព្រះអង្គ​មាន​បន្ទូល​ថា ហេតុនេះ​ហើយ ការ​កាន់​តាម​បញ្ញត្ត​របស់​ព្រះ មិនមែន​ជា​បន្ទុក​ធ្ងន់​នោះ​ទេ ៖ “ដ្បិត​នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់ទាំង​បញ្ញត្ត​របស់​ទ្រង់ ឯ​បញ្ញត្ត​ទ្រង់ នោះ​មិនមែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ ពីព្រោះ​គ្រប់​ទាំងអស់​ដែល​កើត​ពី​ព្រះ​មក នោះ​បាន​ឈ្នះ​លោកីយ៍​ហើយ ឯ​ជ័យជំនះ​ដែល​ឈ្នះ​លោកីយ៍ នោះ​គឺជា​សេចក្តី​ជំនឿ​របស់​យើង”។ ហើយ​នៅទីបញ្ចប់​ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា “តើ​អ្នកណា​ជា​អ្នកឈ្នះ​លោកីយ៍ បើ​មិនមែន​ជា​អ្នក​ដែល​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ”។ ដូចនេះ ការ​កើតជា​ថ្មី​ជម្នះ​ឧបសគ្គ​របស់​លោកិយ ដែល​រារាំង​ការ​កាន់​តាម​បញ្ញត្តិ ដោយ​គ្មាន​បន្ទុក ព្រោះ​ការ​កើតជា​ថ្មី នាំឲ្យ​យើង​មាន​ជំនឿ។ ដូចនេះ ការ​អស្ចារ្យ​នៃ​ការ​កើតជា​ថ្មី​បង្កើត​ឲ្យ​មាន​ជំនឿ ដែល​ឱបក្រសោប​អ្វី​គ្រប់យ៉ាង ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​យើង ក្នុង​ព្រះគ្រីស្ទ ដែល​នាំឲ្យ​ស្កប់ចិត្ត​លើស​អ្វី​ទាំងអស់ ដែល​នាំឲ្យ​យើង​កាន់តែ​ចង់​ស្តាប់​បង្គាប់​ព្រះ…

Read article
ផ្សាយព្រះបន្ទូលដោយប្រើសំណួរ

សូមអាន : លូកា ១៨:៣៥-៤៣ តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក? គាត់ទូលថា ឱ​ព្រះ​អម្ចាស់អើយ សូម​ឲ្យ​ភ្នែកទូល​បង្គំ​បាន​ភ្លឺ​ឡើង​។ លូកា ១៨:៤១ មាន​ពេល​មួយ​អ្នក​ស្រី​អាន(Ann) ត្រូវ​ទៅ​ជួប​ពេទ្យ​ធ្មេញ ដើម្បី​ធ្វើ​ការ​ពិនិត្យ​ធ្មេញ​។ គាត់​ស្គាល់​គ្រូ​ពេទ្យ​នោះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ គ្រូ​ពេទ្យ​បាន​សួរ​គាត់​ថា “តើ​អ្នក​មាន​អ្វី​ចង់​សួរ​ខ្ញុំ​ទេ?” គាត់​ក៏បាន​សួរ​គ្រូ​ពេទ្យ​ថា “ចាស លោក​គ្រូ​បាន​ទៅ​ព្រះវិហារ​ទេ កាល​អា​ទិត្យ​មុន?” គាត់​មិន​បាន​សួរ​សំណួរ​នេះ ក្នុង​ន័យ​វិនិច្ឆយ​មក​លើ​ជំនឿ​របស់​លោក​គ្រូពេទ្យ​នោះ​ទេ តែ​គ្រាន់តែ​ចង់​ចាប់​ផ្តើម​ការ​សន្ទនា​អំពី​ជំនឿ​។ លោក​គ្រូ​ពេទ្យ​ធ្លាប់​ទៅ​ព្រះវិហារ​កាលពី​ក្មេង ហើយ​ឈប់​ទៅ​ព្រះវិហារ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ដោយសារ​សំណួរ​របស់​អ្នក​ស្រីអាន និង​ការ​សន្ទនា​នៅ​ថ្ងៃ​នោះ គាត់​ក៏បាន​ពិចារណា​ឡើង​វិញ អំពី​តួនាទី​របស់​ព្រះយេស៊ូវ និង​ពួក​ជំនុំ​ក្នុង​ជីវិត​គាត់​។ ក្រោយមក អ្នក​ស្រី​អាន​ក៏​បាន​ជូន​ព្រះ​គម្ពីរ​មួយ​ក្បាល ដល់​គាត់ ដោយ​បាន​សរសេរ​ឈ្មោះ​គាត់​នៅ​លើ​ព្រះ​គម្ពីរ​នោះ​។ គាត់​ក៏បាន​ទទួល​ព្រះ​គម្ពីរ​ទាំង​ទឹក​ភ្នែក​។ ជួនកាល យើង​ខ្លាច​ការ​ប្រកែក​គ្នា​កើត​មាន​ឡើង ឬ​មិន​ចង់​ឲ្យ​គេ​គិតថា យើង​មាន​ភាព​គឃ្លើន នៅ​ក្នុង​ការ​ចែក​ចាយ​អំពី​ជំនឿ​របស់​យើង​។ ប៉ុន្តែ ការ​សួរ​សំណួរ អាច​ជា​វិធី​សាស្រ្ត​ដែល​មាន​ប្រសិទ្ធភាព ដើម្បី​ធ្វើ​បន្ទាល់​អំពី​ព្រះយេស៊ូវ​។ ក្នុង​នាម​ព្រះយេស៊ូវ​ជា​ព្រះ ព្រះ​អង្គ​ជ្រាប​អំពី​អ្វីៗ​ទាំង​អស់ តែ​ព្រះអង្គ​ពិតជា​បាន​សួរ​សំណួរ​ជា​ច្រើន ពេល​ព្រះ​អង្គ​ប្រកាស​ដំណឹង​ល្អ​។ យើង​អាច​ដឹង​ថា សំណួរ​របស់​ព្រះអង្គ​បាន​ជំរុញ​ចិត្ត​អ្នក​ដទៃ ឲ្យ​ឆ្លើយតប​ចំពោះ​ព្រះអង្គ​។ ឧទាហរណ៍ ព្រះអង្គ​បាន​សួរ​លោក​អនទ្រេ​ជា​សាវ័ក​របស់​ព្រះ​អង្គ​ថា “អ្នក​មក​រក​អី?”(យ៉ូហាន ១:៣៨)។…

Read article