ព្រះទ្រង់ហៅឈ្មោះអ្នក

សូមអាន : លោកុប្បត្តិ ១៦:១-៩,១៦

ទ្រង់​មាន​ព្រះ​បន្ទូល​សួរថា នែ​ហាការ បាវ​សារ៉ាយ​អើយ តើ​ឯង​មកពីណា ហើយ​គិត​ទៅ​ឯណា​ហ្នឹង? លោកុប្បត្តិ ១៦:៨

ណាថាលា(Natalia) បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ផ្សេង តាម​ការ​សន្យា​ថា​នឹង​បាន​ទទួល​ការ​អប់រំ​នៅ​សាលា​ល្អៗ​។ តែ​មិន​យូរ​ប៉ុន្មាន បុរស​ជា​ឪពុក​របស់​ក្រុម​គ្រួសារ​ដែល​នាង​ស្នាក់​នៅ​ជាមួយ ក៏បាន​ចាប់​ផ្តើម​ធ្វើបាប​ខាង​ផ្លូវ​កាយ និង​ផ្លូវភេទ​របស់​នាង​។ គាត់​បាន​បង្ខំ​នាង​ឲ្យ​ធ្វើ​ការ​ជា​អ្នក​បម្រើ​ក្នុង​ផ្ទះ និង​មើល​កូន​របស់​គាត់ ដោយ​គ្មាន​ប្រាក់​កំរៃ​។ គាត់​ថែម​ទាំង​បាន​បង្ខាំង​នាង​មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ ឬ​ប្រើ​ទូរស័ព្ទ​ឡើយ​។ ដូច​នេះ នាង​ក៏បាន​ក្លាយ​ជា​ទាសករ​របស់​គាត់​។

លោក​អាប់រ៉ាម និង​នាង​សារ៉ាយ​មាន​បាវ​បម្រើ​ម្នាក់​ជា​ជនជាតិ​អេស៊ីព្ទ ឈ្មោះ​ហាការ​។ ពួកគេ​មិន​ដែល​ហៅ​ឈ្មោះ​របស់​នាង​ ពួក​គេ​គ្រាន់​តែ​ហៅ​នាង​ថា “បាវ​របស់​ខ្ញុំ” ឬ “បាវ​របស់​អ្នក”(លោកុប្បត្ដិ ១៦:២,៥-៦)។ ហើយ​ពួកគេ​គ្រាន់តែ​ចង់​ប្រើ​នាង ដើម្បី​បង្កើត​កូន​សម្រាប់​ស្នង​មរតក​លោក​អ័ប្រាហាំ​ប៉ុណ្ណោះ​។

ព្រះ​ទ្រង់​មិន​ដូច​ពួកគេ​ទេ​។ ទេវតា​នៃ​ព្រះអម្ចាស់​បាន​បង្ហាញ​អង្គ​ទ្រង់​ជា​លើក​ដំបូង ក្នុង​ព្រះ​គម្ពីរ ពេល​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​នាង​ហាការ​នៅ​វាល​រហោស្ថាន កាល​នាង​កំពុង​មាន​ផ្ទៃពោះ​។ ទេវតា​នៃ​ព្រះអម្ចាស់​គឺជា​អ្នក​នាំសារ​របស់​ព្រះ ឬ​ជា​ព្រះ​។ នាង​ហាការ​រជឿ​ថា ទ្រង់​ជា​ព្រះ ព្រោះ​នាង​និយាយ​ថា នៅ​ទីនេះ នាង​បាន​ឃើញ​ព្រះ​ដែល​ទ្រង់ទត​ឃើញ​នាង(ខ.១៣)។ ព្រះអង្គ​ក៏​បាន​ហៅ​ឈ្មោះ​នាង​ថា “នែ​ហាការ បាវ​សារ៉ាយ​អើយ តើ​ឯង​មកពីណា ហើយ​គិត​ទៅ​ឯណា​ហ្នឹង?”(ខ.៨)។

ព្រះ​ទ្រង់​ក៏​បាន​ទត​ឃើញ​ណាថាលា ហើយក៏​បាន​នាំ​មនុស្ស​ទៅ​ជួយ​រំដោះ​នាង​។ សព្វថ្ងៃ​នេះ នាង​កំពុង​រៀន​នៅ​សាលា​ពេទ្យ ដើម្បី​ធ្វើ​ការ​ជា​គិលានុបដ្ឋាយិកា នៅពេល​អនាគត​។ ព្រះ​ទ្រង់ទត​ឃើញ​នាង​ហាការ ហើយ​ក៏​បាន​ហៅ​ឈ្មោះ​នាង​។ ហើយ​ព្រះ​អង្គ​ក៏​ទត​ឃើញ​អ្នកផង​ដែរ​។ គេ​ប្រហែល​មើល​រំលង​អ្នក ឬ​ធ្វើបាប​អ្នក​។ តែ​ព្រះ​យេស៊ូវ​ហៅ​ឈ្មោះ​អ្នក ចូរ​រត់​ទៅ​រក​ព្រះអង្គ​។—Mike Wittmer

តើ​ការ​ដែល​ព្រះយេស៊ូវ​ស្គាល់​ឈ្មោះ​អ្នក មានន័យ​យ៉ាងណា ចំពោះ​អ្នក? តើ​អ្នក​អាច​លើក​ទឹក​ចិត្ត​អ្នក​ដទៃ តាម​របៀប​ស្រដៀង​នេះ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ស្គាល់​ឈ្មោះ​ទូល​បង្គំ​។ ទូល​បង្គំ​សូម​សម្រាក​ក្នុង​សេចក្តី​ស្រឡាញ់​ដែល​ព្រះអង្គ​មាន​ចំពោះ​ទូល​បង្គំ​។

For further study, read Reclaiming Hope: Why We All Need Mercy, Justice, and Hope at DiscoverySeries.org.

គម្រោងអានរយៈពេល១ឆ្នាំ : អេសាយ ៣-៤ និង កាឡាទី ៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles