មិនឲ្យកូនចចកចូលមកបំផ្លាញទំនាក់ទំនង
សូមអាន : បទចម្រៀងសាឡូម៉ូន ២:៨-១៧ ចូរយើងទៅចាប់ចចក គឺជាកូនចចកទាំងប៉ុន្មាន ដែលបំផ្លាញចំការទំពាំងបាយជូរទៅ។ បទចម្រៀងសាឡូម៉ូន ២:១៥ មានពេលមួយ ខ្ញុំមានចិត្តរំភើបរីករាយណាស់ ដែលបានដាំដំណាំហូបផ្លែ និងដាំបន្លែ ក្នុងទីធ្លាក្រោយផ្ទះ។ បន្ទាប់មក ខ្ញុំក៏បានកត់សំគាល់ឃើញរន្ធតូចៗ នៅក្នុងដី។ ពេលដែលដើមស្តូបឺរីចេញផ្លែដំបូងមិនទាន់ទំផង ផ្លែទាំងនោះក៏បានបាត់។ ថ្ងៃមួយ ខ្ញុំមានការបាក់ទឹកចិត្ត ពេលដែលរកឃើញថា ដើមស្តូបឺរីដែលធំជាងគេបានរលើងឫសទាំងស្រុង ហើយក៏បានក្រៀមស្វិតអស់ នៅក្រោមកម្តៅថ្ងៃ ដោយសារសត្វទន្សាយមួយក្បាល ដែលកំពុងរស់នៅក្នុងរន្ធក្រោយផ្ទះខ្ញុំ។ ខ្ញុំមានការសោកស្តាយ ដែលមិនបានយកចិត្តទុកដាក់ ចំពោះរន្ធតូចៗជាសញ្ញាដាស់តឿន ដែលខ្ញុំបានឃើញនៅថ្ងៃមុន។ បទកំណាព្យនៃសេចក្តីស្រឡាញ់ដ៏មានន័យ ក្នុងកណ្ឌគម្ពីរបទចម្រៀងសាឡូម៉ូន បានកត់ទុកនូវការសន្ទនារវាងបុរស និងនារីវ័យក្មេងមួយគូ។ បុរសនោះក៏បានដាស់តឿននារីជាទីស្រឡាញ់របស់ខ្លួន អំពីសត្វចង្រៃដែលនឹងមកបំផ្លាញសួនច្បារនៃសេចក្តីស្រឡាញ់របស់ពួកគេ ជាពាក្យប្រៀបប្រដូចអំពីទំនាក់ទំនងរបស់ពួកគេ។ គឺដូចដែលគាត់បានពោលថា “ចូរយើងទៅចាប់ចចក គឺជាកូនចចកទាំងប៉ុន្មានដែលបំផ្លាញចំការទំពាំងបាយជូរទៅ ដ្បិតទំពាំងបាយជូររបស់យើងកំពុងតែផ្កាហើយ”(បទចម្រៀងសាឡូម៉ូន ២:១៥)។ គាត់ប្រហែលជាបានឃើញតម្រុយអំពីសត្វចចក ដែលអាចមកបំផ្លាញសេចក្តីស្រឡាញ់របស់ពួកគេ ដែលមានដូចជាការច្រណែន កំហឹង ការកុហក ឬការព្រងើយកន្តើយ។ ព្រោះគាត់ពេញចិត្តនឹងសម្រស់របស់កូនក្រមុំគាត់(ខ.១៤) បានជាគាត់មិនបណ្តោយឲ្យមានវត្តមាននៃសេចក្តីអាក្រក់ឡើយ។ នាងមានតម្លៃយ៉ាងខ្លាំងចំពោះគាត់ ប្រៀបដូចជា “ផ្កាកំភ្លឹងដុះនៅកណ្តាលគុម្ពបន្លា”(ខ.២)។ ហេតុនេះហើយគាត់ស្ម័គ្រចិត្តធ្វើការការពារទំនាក់ទំនងរបស់គាត់។…
Read article