October 3, 2023

You are here:
ហេតុអ្វីយើងត្រូវសិក្សាអំពីសេចក្តីបរិសុទ្ធរបស់ព្រះ

មូលហេតុ​ដែល​យើង​ត្រូវ​សិក្សា អំពី​សេចក្តី​បរិសុទ្ធ​របស់​ព្រះ គឺ​មិនមែន​ដោយសារ​យើង​បរិសុទ្ធ​នោះ​ទេ តែ​គឺ​ដោយសារ​យើង​មិន​មាន​សេចក្តី​បរិសុទ្ធ។ នៅ​ថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល (R.C. Sproul) សូម​ធ្វើ​ការ​ប្រកាស​ថា សេចក្តី​បរិសុទ្ធ​របស់​ព្រះ បាន​បើក​បង្ហាញ​បាប​របស់​យើង ហើយ​ដឹកនាំ​យើង ឆ្ពោះទៅ​រក​សេចក្តី​សុចរិត​ពិតប្រាកដ។ អត្ថបទ បើ​ខ្ញុំ​បាន​យល់​អំពី​សេចក្តី​បរិសុទ្ធ​របស់​ព្រះ​ច្បាស់ គឺ​ពិតជា​ប្រសើរណាស់។ ខ្ញុំ​បាន​យល់​តែ​បន្តិច គឺ​តែមួយ​ភាគ​ប៉ុណ្ណោះ។ ខ្ញុំ​បាន​សិក្សា​អំពី​សេចក្តី​បរិសុទ្ធ​របស់​ព្រះ មិនមែន​ដោយសារ​ខ្ញុំ​បរិសុទ្ធ​នោះ​ទេ តែ​ដោយសារ​ខ្ញុំ​មិន​បរិសុទ្ធ។ វា​មិន​គ្រប់គ្រាន់​ទេ បើ​យើង​គ្រាន់តែ​និយាយ​ថា “ខ្ញុំ​ជឿ​ព្រះ ដែល​យើង​មិន​ស្គាល់​រូបរាង្គ​ពិតប្រាកដ ទ្រង់​គង់នៅ​លើ​ពពក នៅ​លើមេឃ”។ តែ​ព្រះ​ដែល​យើង​ជឿ ទ្រង់​ជា​អង្គ​បុគ្គល ហើយ​ព្រះ​ដែល​យើង​ជឿ ព្រះអង្គ​មាន​ក្រមសីលធម៌។ ព្រះអង្គ​ក៏​បរិសុទ្ធ ហើយ​ព្រះអង្គ​ក៏បាន​បង្គាប់​រាស្រ្ត​ព្រះអង្គ ឲ្យ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​របស់​ព្រះអង្គ។ ហើយ​ព្រះអង្គ​យក​ព្រះទ័យ​ទុកដាក់​មក​លើ​ការប្រព្រឹត្ត​របស់​យើង ថា​តើ​យើង​ស្តាប់​បង្គាប់​តាម​ព្រះរាជ​បញ្ជា​ទាំងនោះ​ឬ​អត់។  

Read article
ពេលដែលយើងបានឃើញព្រះអង្គ

១កូរិនថូស ១៣:៤-១៣ ដ្បិត​ឥឡូវ​នេះ យើង​មើល​ឃើញ​បែប​ស្រអាប់ ដូចជា​ដោយសារ​កញ្ចក់ តែ​នៅ​វេលា​នោះ នឹង​ឃើញ​មុខ​ទល់​នឹង​មុខ​។ ១កូរិនថូស ១៣:១២ គ្រូ​ពេទ្យ​ឯកទេស​ពិនិត្យ​ភ្នែក​បាន​ជួយ​អ៊ែនឌ្រា(Andreas) ជា​ក្មេង​អាយុ៣ឆ្នាំ ឲ្យ​រៀន​ប្រើ​វ៉ែនតា​ដំបូង​របស់​គាត់​។ គ្រូ​ពេទ្យ​ក៏បាន​ប្រាប់​នាង​ឲ្យ​មើលទៅ​កញ្ចក់​ឆ្លុះ​មុខ​។ អ៊ែនឌ្រា​ក៏បាន​មើលទៅ​រូប​ខ្លួន​ឯង នៅ​ក្នុង​កញ្ចក់ រួច​បែរ​មក​រក​ឪពុក​គាត់ ដោយ​ទឹក​មុខ​ញញឹម ដោយ​អំណរ និង​ក្តី​ស្រឡាញ់​។ បន្ទាប់មក ឪពុក​របស់​អ៊ែនឌ្រា​ក៏​បាន​ជូត​ទឹក​ភ្នែក​ឲ្យ​អ៊ែនឌ្រា​ថ្នមៗ ហើយ​សួរ​គាត់​ថា “ហេតុ​អ្វី​កូន​យំ?” អ៊ែនឌ្រា​ក៏​បាន​ឱប​ក​របស់​ឪពុក​គាត់ ហើយ​ឆ្លើយ​ថា “កូន​យំ ព្រោះ​កូន​អាច​មើល​ប៉ា​ឃើញ”។ គាត់​ក៏​បាន​ថយ​ក្រោយ ហើយ​ងើយ​ទៅលើ​បន្តិច មើល​ចំ​ភ្នែក​របស់​ប៉ា​គាត់ ហើយ​និយាយ​ថា “កូន​អាច​មើល​ប៉ា​ឃើញ​ហើយ”។ ខណៈ​ពេល​ដែល​យើង​សិក្សា​ព្រះ​គម្ពីរ ដោយ​ការ​អធិស្ឋាន ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រទាន​យើង​នូវ​ភ្នែក ឲ្យ​មើល​ឃើញ​ព្រះយេស៊ូវ “ជា​រូប​អង្គ​នៃ​ព្រះ​ដ៏​មើល​មិន​ឃើញ”(កូល៉ុស ១:១៥)។ ទោះ​ព្រះ​វិញ្ញាណ​បាន​ជួយ​ឲ្យ​ភ្នែក​ខាង​វិញ្ញាណ​របស់​យើង​មើល​ឃើញ​ច្បាស់ តាមរយៈ​ការ​ចម្រើន​ឡើង​ផ្នែក​ចំណេះ​ដឹង តាមរយៈ​ព្រះ​គម្ពីរ ក៏​យើង​គ្រាន់តែ​អាច​មើល​ឃើញ​ផ្នែក​តូច​មួយ​នៃ​វិសាល​ភាព​ដែល​គ្មាន​ព្រំដែន​របស់​ព្រះអង្គ នៅ​ចុង​ម្ខាង​នៃ​ភាព​អស់​កល្ប​។ ពេលណា​ពេល​វេលា​របស់​យើង​នៅ​លើ​ផែនដី​នេះ​លែង​មាន​ទៀត ឬ​នៅពេល​ដែល​ព្រះយេស៊ូវ​យាង​ត្រឡប់​មកវិញ តាម​ព្រះ​បន្ទូល​សន្យា យើង​នឹង​បាន​ឃើញ​ព្រះអង្គ​ច្បាស់(១កូរិនថូស ១៣១២)។ ពេល​នោះ យើង​នឹង​មិន​ត្រូវ​ការ​វ៉ែនតា​ជា​ជំនួយ​ក្នុង​ការ​មើល ក្នុង​ពេល​ដែល​ពេញ​ដោយ​អំណរ ដែល​យើង​នឹង​បាន​ឃើញ​ព្រះគ្រីស្ទ​មុខ​ទល់​នឹង​មុខ ហើយ​ស្គាល់​ព្រះអង្គ​ច្បាស់ ដូច​ដែល​ព្រះអង្គ​ស្គាល់​យើង​ម្នាក់ៗ​ជា​សមាជិក​ជាទី​ស្រឡាញ់​នៃ​រូបកាយ​ព្រះគ្រីស្ទ​ដែល​ជា​ពួក​ជំនុំ​។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បំពេញ​យើង…

Read article