យើងមិនជួយធ្វើការឲ្យព្រះអង្គឡើយ
“ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសំដែងព្រះចេស្តា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់”(២របាក្សត្រ ១៦:៩)។ តើព្រះទ្រង់កំពុងរកមើលអ្វី ក្នុងពិភពលោកនេះ? តើរកជំនួយការឬ? ទេ ដំណឹងល្អរបស់ព្រះអង្គ មិនមែនជាដំណឹងដែលគេសរសេរនៅលើផ្លាក ដើម្បី “សុំជំនួយ” នោះទេ។ ហើយក៏មិនមែនជាការត្រាស់ហៅគ្រីស្ទបរិស័ទឲ្យបម្រើព្រះអង្គដែរ។ ព្រះទ្រង់មិនមែនកំពុងតែស្វែងរកមនុស្សជួយធ្វើការថ្វាយព្រះអង្គនោះឡើយ។ គឺដូចមានសេចក្តីចែងថា “ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសំដែងព្រះចេស្តា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់”(២របាក្សត្រ ១៦:៩)។ ព្រះអង្គជាអ្នកធ្វើការដ៏អស្ចារ្យ។ ព្រះអង្គជាព្រះដែលមានស្មាធំទូលាយដែលអាចសែងបន្ទុកធ្ងន់បាន។ ព្រះអង្គមានកម្លាំងខ្លាំងណាស់។ ហើយព្រះអង្គកំពុងស្វែងរកវិធីបង្ហាញលក្ខណៈសម្បត្តិទាំងនេះ។ ព្រះពិតខុសពីព្រះរបស់លោកិយ ត្រង់ចំណុចដែលថា ព្រះអង្គធ្វើការជំនួសយើង។ បទគម្ពីរអេសាយ ៦៤:៤ បានចែងថា “ដ្បិតចាប់តាំងពីចាស់បុរាណមក មនុស្សលោកមិនដែលឮ ក៏មិនដែលដឹងដោយសារត្រចៀក ហើយភ្នែកមិនដែលឃើញព្រះឯណាក្រៅពីទ្រង់ ដែលធ្វើការជំនួសអ្នកដែលសង្ឃឹមដល់ទ្រង់ឡើយ”។ តើព្រះទ្រង់ចង់បានអ្វីពីយើង? គឺមិនដូចការរំពឹងគិតរបស់យើងទេ។ ព្រះអង្គបានស្តីបន្ទោសពួកអ៊ីស្រាអែល ដោយសារពួកគេបាននាំដង្វាយជាច្រើន : គឺដូចមានសេចក្តីចែងថា “តែអញមិនយកគោឈ្មោលពីផ្ទះឯង … តែអញមិនយកគោឈ្មោលពីផ្ទះឯង ឬពពែឈ្មោលពីក្រោលឯងឡើយ … បើកាលណាអញឃ្លាន នោះអញមិនប្រាប់ដល់ឯង ពីព្រោះលោកីយ៍ និងរបស់សព្វសារពើក្នុងលោក ជារបស់ផងអញ”(ទំនុកដំកើង ៥០:៩-១០,១២)។ តើមានអ្វីដែលយើងអាចថ្វាយព្រះ…
Read article